បុរសៗកោតសរសើរ
និងចង់បានមនុស្សស្រីដែលចេះស្តាប់បង្កាប់, ប៉ិនប្រសប់ខាងម្ហូបអាហារ,
ស្មោះត្រង់… មកធ្វើជាគូអនាគត។ នៅពេលធ្វើការជ្រើសរើសគូស្នេហ៍
មានកត្តាមួយចំនួនដែលមនុស្សភាគច្រើនតែងតែគិតដល់ គឺ មុខស្អាត
និងមើលទៅមាំទាំ តែវាមិនមែនជារឿងទី១ ដែលបុរសត្រូវសម្លឹងមើលឡើយ។
យោងតាមទស្សនាវដ្តី Allwomenstalk បានបង្ហាញថា
មនុស្សស្រីដែលបុរសៗចង់បាន គឺមានសមត្ថភាពក្នុងការស្តាប់
និងចេះគិតពិចារណា មិនទាក់ទងនឹងកត្តារូបរាងខាងក្រៅឡើយ។
ពូកែស្តាប់
បុរសៗភាគច្រើនកោតសរសើរចំពោះមនុស្សស្រី
ដែលមានសមត្ថភាពស្តាប់ និងយល់។ វាហាក់បីដូចជាចម្លែកណាស់
នៅពេលមានជម្លោះកើតឡើង
មនុស្សស្រីជាច្រើនបានបាត់បង់សមត្ថភាពក្នុងការស្តាប់
តែបែរជាតម្តើងសម្លេងខ្លាំងៗ។ បុរសៗពិតជាមានការភ័យខ្លាចថា
នៅថ្ងៃណាមួយ ភរិយារបស់គាត់អាចនឹងលែងស្តាប់ហេតុផលរបស់គាត់។
មនុស្សស្រីពូកែខាងស្តាប់ ហើយស្តាប់ដោយអត់ធ្មត់បន្តិច
ដើម្បីយកឈ្នះលើចិត្តបុរស។
កំពូលចុងភៅគ្រួសារ
ការពិតនៃចំណុចមួយនេះ
គ្មានអ្នកណាយកចិត្តទុកដាក់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ
វាមិនត្រឹមតែជាតិចនិច ដើម្បីយកឈ្នះលើបេះដូងបុរសៗទេ
តែវាតិចនិចឆ្លាតវៃមួយ។ អាហារគ្រួសារមិនត្រឹមតែបំពេញក្រពះប៉ុណ្ណោះទេ
តែវាក៏ជាគន្លឹះមួយនៃការចាប់ផ្តើមគ្រួសារដែរ។ មនុស្សស្រីគ្រប់រូបគួរតែរៀនស្រឡាញ់ផ្ទះបាយ
ព្រោះដើម្បីធ្វើអាហារឆ្ងាញ់ៗសម្រាប់ស្វាមី។
កុំឲ្យស្វាមីរបស់ខ្លួនត្រូវមកញ៉ាំមីជាមួយបាយ ពិតជាមិនល្អឡើយ។
ទេពកោសល្យ
គេនិយាយថា៖
នៅពេលអ្នកចាប់ផ្តើមនិយាយកុហក អ្នកនឹងមិនអាចបញ្ឈប់វាបានឡើយ។
ដើម្បីលុបបំបាត់ចោលនូវពាក្យសម្តីកុហក
អ្នកត្រូវប្រើពាក្យសម្តីកុហកៗខុសៗគ្នា តែស្ថិតក្នុងផ្លូវល្អ។
បុរសៗស្រឡាញ់មនុស្សស្រីដែលស្មោះត្រង់។
ប៉ុន្តែមនុស្សស្រីគ្រប់រូបត្រូវតែមានអាថ៌កំបាំងផ្ទាល់ខ្លួនរបស់នាងដែលមិនអាចប្រាប់ដល់បុរសបាន។
ចេះសម្របសម្រួល
គ្មានរូបមន្តអ្វីអាចជួយរក្សាជីវិតអាពាហ៍ពិពាហ៍ឲ្យមានសុភមង្គលរហូតបានឡើយ។
មានតែរូបមន្តមួយគត់ដែលធ្វើឲ្យទំនាក់ទំនងស្នេហាបែកបាក់
គឺគូភាគីម្ខាងតែងតែជាអ្នកឈ្នះ ហើយគូភាគីម្ខាងទៀតតែងតែចាញ់។
ទំនាក់ទំនងស្នេហារវាងគូស្វាមីភរិយាមិនមែនជាសង្គ្រាមអ្នកឈ្នះ
និងអ្នកចាញ់ទេ។ ពេលខ្លះ អ្នកឈ្នះអាចមិនត្រឹមត្រូវ
ព្រោះអ្នកចាញ់មិនមែនជាមនុស្សធ្វើខុស។
ជម្លោះទាំងឡាយត្រូវស្ថិតក្រោមការសម្របសម្រួល
និងព្រមព្រៀងគ្នារវាងគូភាគីទាំង២។ នៅក្នុងទំនាក់ទំនងស្នេហា មិនទាមទារសមភាពអ្វីឡើយ
តែទាមទារឲ្យអ្នកទាំង ២ ចេះស្រឡាញ់គ្នាទៅវិញទៅមក។
ដូច្នេះភរិយាដែលចេះសម្របសម្រួល នឹងអាចជួយឲ្យស្វាមីមានសុភមង្គល។
បង្ហាញពាក្យសំដីសំខាន់
បុរសៗងាយនឹងមានភាពភ័យខ្លាច
នៅពេលមនុស្សស្រីចេះទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃ។ មិនត្រឹមតែសកម្មភាពប៉ុណ្ណោះទេ
តែពេលខ្លះ
មនុស្សស្រីលែងខ្លាចនឹងការបង្ហាញអារម្មណ៍ចំពោះអ្នកណាម្នាក់ដែលនាងស្រឡាញ់។
បុរសៗនៅតែធ្វើធម្មតា រីករាយដូចជាក្មេងដដែល
នៅពេលនាងសារភាពស្នេហ៏ចំពោះខ្លួន។
មិនថានាងអាចធ្វើរឿងមានន័យចំពោះគាត់រាប់ពាន់ដងក៏ដោយ
វានៅតែមិនគ្រប់គ្រាន់ ប្រសិនបើនាងភ្លេចពាក្យសារភាពស្នេហ៍។