បាំងតែ១ខែទៀតប្រាក់ខែមន្ត្រីរាជការឡើងហើយ ឡើងមុនចូលឆ្នាំទៀត ជាសម្តីរបស់សម្តេចហ៊ុនសែន - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Tuesday, February 28, 2017

បាំងតែ១ខែទៀតប្រាក់ខែមន្ត្រីរាជការឡើងហើយ ឡើងមុនចូលឆ្នាំទៀត ជាសម្តីរបស់សម្តេចហ៊ុនសែន

នៅ​ក្នុង​ពិធី​​​សម្ពោធ​អគារ​សិក្សា និង​ទីចាត់ការ​សរុប ២១​បន្ទប់ នៅ​វិទ្យាល័យ ហ៊ុន សែន​បឹងកុក ស្ថិត​នៅ​ក្នុង​សង្កាត់​បឹងកុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម កាល​ពី​ព្រឹក​មិញ​នេះ​សម្ដេច​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា៖ "សូម​ជម្រាប​ជូន​លោកគ្រូ​អ្នក​គ្រូ​ឱ្យ​បាន​​ដឹង​ថា​ ប្រាក់​ខែ​បាន​ឡើង​មួយ​ដំណាក់​ហើយ រំកិល​បន្តិច ​ប៉ុន្តែ​មិន​មែន​តែ​លោកគ្រូ​អ្នក​គ្រូ​ទេ មន្ត្រី​រាជការ​ កង​រាជ​អាវុធហត្ថ​ ទូទាំង​ប្រទេស​នៅ​បាំង​តែ​១​ខែ​ទៀត​ទេ​ ប្រាក់​ខែ​ឡើង​ហើយ ឡើង​មុន​ចូល​ឆ្នាំ​ទៀត"។
សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បន្ត​ទៀត​ថា ​គ្រូ​បង្រៀន​ និង​គ្រូ​ពេទ្យ​ប្រាក់​ខែ​ទាប​បំផុត​ ៩៥​ម៉ឺន​រៀល​ជា​អប្បបរមា​ ប៉ុន្តែ​នៅ​បន្ថែម​ប្រាក់​តំបន់ ៨​ម៉ឺន ទៅ​ ១០​ម៉ឺន ដូច្នេះ​លោក​គ្រូ​អ្នក​គ្រូ​ប្រាក់​ខែ​សុទ្ធ​តែ​លើស​ពី​១​លាន​រៀល​ហើយ​។ ហើយ​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​​ខាង​មុខ​នេះ សម្ដេច​នឹង​ឧបត្ថម្ភ​ប្រាក់​ដល់​លោក​គ្រូ​អ្នក​គ្រូ មន្ត្រី​រាជការ​ទូទាំង​ប្រទេស​ ក្នុង​ម្នាក់​៥​ម៉ឺន​រៀល​លើ​ប្រាក់​ខែ​ដែល​កំពុង​ដំឡើង​ទៀត​។
សម្ដេច​តេជោ​ហ៊ុន សែន ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ប្រាក់​សម្រាប់​ឧបត្ថម្ភ​នេះ ​រដ្ឋាភិបាល​ត្រូវ​ចំណាយ​រហូត​ ៣០​ពាន់​លាន​រៀល ឬ​ស្មើ​៧​លាន​ដុល្លារ​។ ​ដូច្នេះ​រាល់​ការ​បញ្ចេញ​សាច់​ប្រាក់​ត្រូវ​មាន​ក្រឹត្យក្រម​ច្បាស់​លាស់ មិន​មែន​ចេះ​តែ​បញ្ចេញ​នោះ​ទេ ទើប​ត្រូវ​ធ្វើ​ការ​ចំណាយ​ថវិកា​ម្ដង​មួយ​ដំណាក់​កាល​៕​​​
 ប្រភពពី៖ FB សម្តេចហ៊ុនសែន