About Me - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

About Me


១. ជីវប្រវត្តិសង្ខេបរបស់ខ្ញុំ

ខ្ញុំឈ្មោះ អ៊ុំ សាខន ភេទ ប្រុស កើតនៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦។ សព្វថ្ងៃរស់នៅក្នុងភូមិត្រពាំងធំ ឃុំ បឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ឪពុកឈ្មោះ អ៊ុំ អ៊ឺន ជាកសិករ (ឆ្នាំកំណើត១៩៤៩) ម្តាយឈ្មោះ សឹម ថុន (ឆ្នាំកំណើត ១៩៥៣) សព្វថ្ងៃលោកទាំងពីរ មានសុខភាពបរិបូណ៌ ហើយមានបងប្អូន ប្រាំបីនាក់ ស្រី បួន ប្រុស បួន ។ ខ្ញុំជាកូនទីបី ។ បងទីមួយឈ្មោះ អួន ស៊ីថន (ស្រី) បងទីពីរឈ្មោះ អ៊ុំ សុខខេង(ប្រុស) ប្អូនទីបួនឈ្មោះ អ៊ុំ គឹមឈាន់ (ប្រុស) ប្អូនទីប្រាំឈ្មោះ អ៊ុំ សុវណ្ណ(ប្រុស) ប្អូនទីប្រាំមួយឈ្មោះ អ៊ុំ សារ៉ុម (ស្រី) ប្អូនទីប្រាំពីរឈ្មោះ អ៊ុំ សារិន (ស្រី) និងប្អូនទីប្រាំបីឈ្មោះ អ៊ុំ សៃយ័ន (ស្រី) ។
២.ប្រវត្តិនៃការសិក្សា៖
-ឆ្នាំ១៩៨៣ ចូលរៀននៅសាលាបឋមសិក្សា កុមារាជ្យ។
-ឆ្នាំ១៩៨៨ប្រឡងចូលរៀនថ្នាក់ទី៦ នៅវិទ្យល័យ គរ (សព្វថ្ងៃវិទ្យាល័យ ហ៊ុនសែនគរ)។
-ឆ្នាំ១៩៩២ ប្រឡងបញ្ចប់មធ្យមសិក្សាកម្រិត ១ (បឋមភូមិ)
-ឆ្នាំ១៩៩២ ប្រឡងចូលសាលាគរុកោសល្យនិងវិក្រឹតការខេត្តកំពង់ចាម ។ បានសិក្សានៅទីនោះរយៈពេល ២ឆ្នាំ បន្ទាប់មកប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាឯកទេស ចេញជាគ្រូបង្រៀនកម្រិតបឋមសិក្សា ៨បូក២ ជំនាន់ទី១១ នៅឆ្នាំ ១៩៩៤ ។
-ឆ្នាំ២០០៦ និង ២០០៧បានចូលរៀនបំពេញវិជ្ជាបន្ថែមចំណេះទូទៅនៅវិទ្យាល័យព្រៃនប់ ថ្នាក់ទី១១ និងថ្នាក់ទី ១២ ។
-ឆ្នាំ ២០០៨ ប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបំពេញវិជ្ជា (បាក់ឌុប) នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០០៨ ។
-ឆ្នាំ២០១៥ ចាប់ផ្ដើមចូលរៀនថ្នាក់មូលដ្ឋាននៃវិទ្យាសាស្ត្រអប់រំ ឯកទេសអក្សរសាស្ត្រ អង់គ្លេស នៅសាកលវិទ្យាល័យជាស៊ីមកំចាយមារសាខាខេត្តកំពង់ចាម និងបានប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសនៅខែសីហា ឆ្នាំ២០១៩។ 

- ឆ្នាំ២០១៩-២០២០ បន្តការសិក្សានៅសាកលវិទ្យាល័យ ជាស៊ីមកំចាយមារសាខាខេត្តកំពង់ចាម ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំ និងបានបញ្ចប់ដោយជោគជ័យនៅខែសីហា ឆ្នាំ២០២១។

៣. ប្រវត្តិការងារ៖


-ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៤ ជាគ្រូបង្រៀន កម្រិតបឋម បង្រៀននៅសាលាបឋមសិក្សា ឃ្លោយ ស្ថិតនៅក្នុងភូមិឃ្លោយទី២ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបំពេញសិទ្ធិនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៩៥ ។
-ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០០៦ បានផ្លាស់ប្ទូរកន្លែងធ្វើការទៅកាន់សាលាបឋមសិក្សាហ៊ុនសែន រាម ស្ថិតនៅក្នុងសង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ។
-ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០០៨ បានផ្លស់ប្តូរកន្លែងធ្វើការទៅកាន់សាលាបឋមសិក្សា កុមារាជ្យ ស្ថិតនៅក្នុងភូមិកុមារាជ្យ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
-នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នា ២០១៥ បានចូលមកធ្វើការនៅការិយាល័យអប់រំ យុវជន និងកីឡាស្រុកព្រៃឈរ ខេត្តកំពង់ចាម មានងារជាមន្ត្រីការិយាល័យចំណេះទូទៅផ្នែកបឋមសិក្សា ។

-ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានចូលមកកាន់តំណែងជាអនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលស្រុកព្រៃឈរ ស្របតាមដីកាសម្រេចលេខ ០០៤/ដក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ស្ដីពី ការតែងតាំង ប្រគល់ភារកិច្ច និងផ្លាស់ប្ដូរទីកន្លែងការងារ ជូនមន្ត្រីរាជការ។

ស្ថានភាពគ្រួសារ៖

ខ្ញុំបាទធ្លាប់រៀបការនៅក្នុងខែមីនា ឆ្នាំ២០០៣ ជាមួយនារីម្នាក់មានឈ្មោះថា លី ស្រីមុំ នៅភូមិស្លែង ឃុំជ្រៃវៀនស្រុកព្រៃឈរ ខេត្តកំបង់ចាម តែពួកយើងរួមដំណើរជីវិតបានត្រឹមតែ ១៣ខែក៏ចែកផ្លូវគ្នានៅថ្ងៃទី២៧ ខែមេសាឆ្នាំ ២០០៤ ។ បន្ទាប់ពីនោះបានជួបស្ត្រីមេម៉ាយកូនមួយ មានឈ្មោះថា នុត ឌីណា នៅភូមិតាឡោន ឃុំស្ពឺ«» ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ពួកបានរៀបការជាមួយគ្នានៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០០៥ ហើយបានផ្លាស់ទីលំនៅទៅរស់ក្នុងភូមិអុង សង្កាត់ រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ។ ពួកយើងមានកូនស្រីពីរនាក់គឺ កូនស្រីទីមួយឈ្មោះ អ៊ុំ សុវណ្ណដារិកា កើតនៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០០៧ នៅភូមិអុង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ និងកូនស្រីទីពីរឈ្មោះ អ៊ុំ សុវណ្ណវត្តី កើតនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១០ ។ ពួកយើងរស់នៅជាមួយគ្នាមិនសូវចុះសម្រុងឡើយ ពួកយើងបានចែកផ្លូវគ្នា នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៤ ។ នៅឆ្នាំ២០១៧ បានរៀបការជាមួយស្ត្រីម្នាក់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយទទួលបានកូនប្រុសម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ ឈ្មោះ អ៊ឺន សុខុន កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។

រូបភាពបង្ហាញពីសកម្មភាពផ្សេងៗទៀតមានដូចជា៖
នៅមុខកាស៊ីណូលើភ្នំបូកគោ
មុខដូនម៉ៅលើភ្មំបូកគោ
ចូលរួមជាគណៈធិបតីក្នុងថ្ងៃសិទ្ធិកុមារ ០១មិថុនា២០១៦
ចូលរួមជាមួយអង្គការសាមគ្គីនៅភូមិដីក្រហម
ចូលរួមសិក្ខាសាលាវគ្គDTMT
ចូលរួមចែកអំណោយដល់សិស្សក្រីក្ររៀនពូកែ
ចូលរួមសិក្ខាសាលាស្ដីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្អែកលើលទ្ធផលនៅកំពង់ធំ
ចូលរួមរំឭកខួប ៧មករា ២០១៦
នៅលើភ្នំបូកគោ
ចូលរួមសិក្ខាសាលាស្ដីអំពីការប្រើប្រាស់អំណានថ្នាក់ដំបូង
ធ្វើបុណ្យដាក់បាត្រតាមបែបព្រះពុទ្ធសាសនានៅវត្តកុមារាជ្យ
ធ្វើបុណ្យដាក់បាត្រនៅវត្តភ្នំប្រុសកំពង់ចាម
ជាមេក្រុមនៃកម្មករសំណង់នៅទីក្រុងរណបជ្រោយចង្វារ ឆ្នាំ២០១៣