អត្ថប្រយោជន៍នៃដើមប៉េងប៉ោះស្រោម - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Thursday, August 18, 2016

អត្ថប្រយោជន៍នៃដើមប៉េងប៉ោះស្រោម

សួស្ដី! តើអ្នកធ្លាប់ស្គាល់ប៉េងប៉ោះស្រោមដែរឬទេ? ប៉េងប៉ោះស្រោម គឺជាប្រភេទ​រុក្ខ​ជាតិ​មួយ​ប្រភេទដែលភាគច្រើនមានដុះនៅតាមស្រុកស្រែចម្ការ ​​នៅ​ជុំវិញ​លំនៅ​​ស្ថាន​យើង​ក៏​មាន​ដែរ​ព្រោះ​រុក្ខជាតិ​មួយ​ប្រភេទ​ងាយ​ស៊ាំ​នឹង​ដី​ដែល​មាន​សំណើម​​តែ​មិន​សូវ​រើស​ប្រភេទ​ដី​ដុះ​នោះ​ទេ។​ កាលពីខ្ញុំនៅវ័យក្មេងខ្ញុំចូលចិត្តបេះផ្លែទុំរបស់វាញ៉ាំណាស់។ ពីមុនខ្ញុំគ្រាន់តែគិតថាវាផ្លែរុក្ខជាតិព្រៃសម្រាប់ក្មេងៗញ៉ាំលេងប៉ុណ្ណោះ តែឥឡូវតាមរយៈអត្ថបទស្រាវជ្រាវជាច្រើនបានបង្ហាញថា រុក្ខជាតិនេះមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់មនុស្សយើង ដែលយើងនឹកស្មានមិនដល់។

១. លក្ខណៈរុក្ខជាតិ៖ ជាប្រភេទរុក្ខជាតិស្មៅ មានកម្ពស់ពី ០.៥ម៉ែត្រ ទៅ ១ ម៉ែត្រ ដើមមានរាងជាទ្រនុង បែកមែកសាខា មានស្លឹករាងពងក្រពើស្រួចចុង ស្រដៀងនឹងស្លឹកពោធិ៍ ពណ៌បៃតងខ្ចី នៅគែមស្លឹកមានរាងជាធ្មេញរណារ ដុះឆ្លាស់ទង។ ប៉េងប៉ោះស្រោមមានផ្កាពណ៌លឿងខ្ចី មានត្របក ៥ ផ្លែមានរាងមូល មានស្រោមខ្យល់រុំពីក្រៅ ។

២. គុណសម្បត្តិ៖
          ប៉េងប៉ោះស្រោមជាប្រភេទរុក្ខជាតិដែលសម្បូរទៅដោយសារធាតុប្រឆាំងទៅនឹងការរលាក និងអាចព្យាបាលជម្ងឺលើសឈាម ទឹកនោមផ្អែម ព្យាបាលថ្លើម ទប់ស្កាត់ជម្ងឺមហារីក និងគ្រប់គ្រងជាតិស្ករនៅក្នុងគ្រាប់ឈាម ឈឺបំពង់ក, ផ្តាសាយ, ក្អកមាន់, បញ្ចុះទឹកនោម, ស្បូនស្រុត, បឺតបូស។ នៅក្នុងផ្លែប៉េងប៉ោះស្រោមមានសារធាតុរ៉ែ ដែលផ្ទុកទៅដោយវីតាមីន A, B1, B2, B3, C, E និង K1
៣. ការប្រើប្រាស់៖
          ប៉េងប៉ោះស្រោមមានរសជាតិផ្អែម ល្វីង ងាយស្រួលក្នុងការបរិភោគ។
ប៉េងប៉ោះស្រោម ជាប្រភេទឱសថបែបធម្មជាតិ ​​យើង​អាច​យក​មក​ប្រើ​ប្រាស់​ជា​ឱសថ​បាន​​ ដោយ​គ្រាន់​តែដក​ដើម​រុក្ខជាតិ​នេះ​យក​មក​លាង​ទឹក​ឲ្យ​ស្អាត​ ហើយ​ហាល​ឲ្យ​ស្ងួត បន្ទាប់​មក​យើង​យក​ទៅ​ដាក់​ដាំ​ទឹក​ឲ្យ​ពុះ រំងាស់ សម្រាប់ពិសាពី ១០ ទៅ ១៥ក្រាម ក្នុងមួយថ្ងៃ ​បន្ទាប់​មក​ទៀត​ចាក់​ទុក​ឲ្យ​នៅ​ក្តៅ​ល្មម​ អាចញ៉ាំកើត​​ រឺ​ ផ្លុំ​ញ៉ាំទាំង​ក្តៅ​តែ​ម្តង​ ធ្វើ​ឲ្យ​យើង​បែក​ញើស​ឆាប់​ជា​ពី​ជំងឺ​។

No comments:

Post a Comment