ក្រវាញ​អាចយ​កមក​ធ្វើ​ថ្នាំ​កម្លាំង ឬ​ថ្នាំ​រំងាប់​គ្រុនក្ដៅ​ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Monday, August 1, 2016

ក្រវាញ​អាចយ​កមក​ធ្វើ​ថ្នាំ​កម្លាំង ឬ​ថ្នាំ​រំងាប់​គ្រុនក្ដៅ​

ក្រវាញ គឺជាឈ្មោះរុក្ខជាតិស្មៅមានពីរប្រភេទ៖
១. ក្រវាញភ្នំ
សណ្ឋាន​រុក្ខជាតិ​៖ ក្រវាញ គឺជា​ឈ្មោះ​រុក្ខជាតិ​ម្យ៉ាង ប្រភេទ​ជា​ស្មៅ​ធំ​កម្ពស់​ពី​២ ទៅ​៣​ម៉ែត ដុះ​លាយ​ក្រកោ​ដំរី នៅ​ជើងភ្នំ​ក្រវាញ​។ ដើម​រុក្ខជាតិ​នេះ ក៏មាន​ដុះ​នៅ​ប្រទេស​ថៃ​ផងដែរ​។ គ្រាប់​វា​មាន​ក្លិន​ដូច​ទេ​ពិ​រូ ឬ​ដូច​ម្រេច​។ 
អត្ថប្រយោជន៍​រុក្ខជាតិ​៖
 ប្រជាជន​នៅតាម​ទីជនបទ ឬ​ព្រៃភ្នំ​យក​ស្លឹក​ខ្ចីៗ​មក​ធ្វើជា​បន្លែ​សម្រាប់​ស្ល​បរិភោគបាន​។ ចំណែក​មើម​របស់​វា គេ​តែង​យក​ធ្វើ​ថ្នាំ​កម្លាំង ឬ​ថ្នាំ​រំងាប់​គ្រុនក្ដៅ​។ ផ្លែ​ក្រវាញ​ខ្មែរ និង​សៀម ពួក​ចិន​នៅ​ហុងកុង​ទិញ​ជិត​អស់ ដើម្បី​នាំយកទៅ​លក់​គ្រប់​ប្រទេស​ក្នុង​សកលលោក​។ ពួក​ចិន គេ​ប្រើ​គ្រាប់​ក្រវាញ ធ្វើ​ឱសថ​ព្យាបាល​ជំងឺ​គ្រប់មុខ​នៃ​ជំងឺ​ពោះវៀន​។ នៅ​ទ្វីបអឺរ៉ុប គេ​យក​គ្រាប់​ក្រវាញ​ធ្វើ​ថ្នាំ​ក្រពះ ខ្យល់​ក្នុង​ពោះ និង​ថ្នាំ​លើក​កម្លាំង​។​
២. ក្រវាញជ្រូក
ស្មៅ​ក្រវាញជ្រូក​ គឺ​ជា​ស៊ីពេរ៉ាសេ​ស្ថិតស្ថេរ​មួយ​ប្រភេទ​ដែល​មាន​ក្ដៀង​កកើត​ទៅ​ជា​មើម ហើយ​ច្រើន​ឈរ​ត្រង់​ទៅ​លើ​មាន​កម្ពស់​ពី​១៥ ទៅ​២០​សម ។ ដើម​វា​ឈរ​ត្រង់​ទៅ​លើ​គ្មាន​បែក​ធាង​មាន​សភាព​រលីង​សណ្ឋាន​ជា​ត្រីកោណ ហើយ​មាន​គល់​បែក​មើម​ឡើង​ប៉ោង ។ ក្ដៀង​វា​លាត​ទ្រង់​ស្ដើង​មាន​សម្បុរ​ស និង​សាច់​ច្រើន​ផង ។ ក្ដៀង​ទាំង​នោះ​មាន​ស្លឹក​រាង​ដូច​ស្រកា​គ្រប​ពី​លើ​នៅ​ពេល​ដើម​ខ្ចី ប៉ុន្តែ​ក្លាយ​ទៅ​ជា​សរសៃៗ​នៅ​ពេល​ដើម​ចាស់ ។ មើម​មាន​ទំហំ​មិន​ស្មើ​គ្នា​ទេ មាន​ប្រវែង​ពី​១ ទៅ​២,៥​សម ។ មើម​នោះ​ពណ៌​ស​មាន​ឱជារស​ណាស់​បើ​វា​នៅ​ខ្ចី តែ​ដល់​ចាស់​ទៅ​ក្លាយ​ជា​មាន​សរសៃ​ច្រើន​ពណ៌​ម៉ារ៉ុង ឬ ខ្មៅ ។ ស្លឹក​នៅ​គល់​មាន​ពណ៌​បៃតង​ចាស់​មាន​សណ្ឋាន​ដូច​ខ្សែ​បន្ទាត់ ។ ស្ទប​ផ្កា​វា​មាន​ប្រវែង​ពី​៥ ទី​២៥​សម និង​ទទឹង​រហូត​ដល់​ទៅ​៥​មម 
កញ្ចុំ​ផ្កា​គឺ​ជា​ផ្កា​ឆត្រ​ទោល ឬ​រួម មាន​ស្ទប​ផ្កា​ពី​២ ទៅ​៤ នៅ​គល់​ដែល​មាន​ទ្រង់ទ្រាយ​ជា​ស្លឹក​ ។ កាំ​ដំបូង​របស់​វា​ចំនួន​ទី​៣ ទៅ​៨ មាន​ប្រវែង​ពី​២ ទៅ​៥​សម មាន​កួរ​ផ្កា​ខ្ចីៗ​នៅ​ចុង​ដែល​មាន​អេពីយេ​ពី​៣ ទៅ​១០ ពណ៌​ត្នោត​លាយ​ក្រហម និង​ជួនកាល​មាន​កាំ​បន្ទាប់​ចំនួន​ពី​១ ទៅ​២ នៅ​គល់​កួរ​ផ្កា​នេះ​ទៀត​ផង ។ អេពីយេ​មាន​ប្រវែង​ពី​១ ទៅ​២,៥​សម ហើយ​ទទឹង​ពី​១,៥ ទី​២​មម រាង​សំប៉ែត ហើយ​ស្រួច​នៅ​ខាង​ចុង ។ អេពីយេ​ទាំង​នោះ​មាន​ផ្កា​ពី​១០ ទៅ​៤០ គ្រប​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ជិត ហើយ​ប្រែ​ទៅ​ជា​ពណ៌​ត្នោត​លាយ​ក្រហម​ទៅ​ពេល​ទុំ ។ ស្រកា​ក្រៅ​មាន​ប្រវែង​៣​មម និង​មាន​ចុង​ទាល 
ផ្លែ​វា​ជា​ផ្លែ​មាន​សម្បក​រឹង​រាង​ពងក្រពើ ឬ​រាង​ទ្រវែង​ពងក្រពើ​មាន​មុខ​៣ និង​ប្រវែង​១,៥​មម ។ ផ្លែ​នេះ​មាន​ពណ៌​ខ្មៅ​នៅ​ពេល​ទុំ ។ ការ​ដុះដាល​ស្មៅ​ក្រវាញជ្រូក​ប្រព្រឹត្ត​ទៅ​តាម​ ក្ដៀង មើម និង​គ្រាប់ 
អត្ថប្រយោជន៍​រុក្ខជាតិ៖
ស្មៅ​មួយ​ប្រភេទនេះ​ប្រើ​ជា​ថ្នាំ​កែ​រោគ ។ កបនឹងជម្ងឺ៖ ឈឺទ្រូង ឈឺក្រោមឆ្អឹងជំនី ឈឺចុកក្រពះ ឈឺពោះ ហើមពោះ ក្អួតចង្អោរ អាហារមិនរលាយ ភើរជូរ។ រាំងរដូវ រដូវមិនទៀង ឈឺចុកចាប់ពេលមានរដូវ របួសប៉ះទង្គិច។ កំរិតប្រើ៖ 3g - 9g ហាលឲ្យស្ងួតដាំផឹកផឹក ព្រឹក ថ្ងៃ ល្ងាច។

No comments:

Post a Comment