អត្ថប្រយោជន៍នៃដើមទន្ទ្រានខែត - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Tuesday, August 2, 2016

អត្ថប្រយោជន៍នៃដើមទន្ទ្រានខែត

ទន្ទ្រានខែត ឬ កន្ទ្រាំងខែត ជាប្រភេទរុក្ខជាតិតូចដុះតាមស្រុកស្រែ ចម្ការ ។ រុក្ខជាតិនេះដុះល្អនៅរដូវវស្សា ហើយមានផ្កា​ផ្លែនៅរដូវប្រាំង ។​ បើមិនមានអ្វីប៉ះពាល់វាទេ វាងាប់តែមែក ហើយលូតលាស់ឡើងវិញនៅពេលមានភ្លៀងធ្លាក់ទៀត។ ទន្ទ្រានខែត មានដើមតូចៗ ប៉ុនម្រាមដៃ ឬធំជាងនេះ អាចដល់ កំភួនជើង ។ ស្លឹករបស់វាធំប៉ុនបាតដៃ ស្រដៀង ស្លឹកពោធិ៍ តែមានរោម ។​ វាមានផ្កាពណ៌ស ជាកញ្ចុំ មានគ្រាប់តូចៗទំហំប៉ុនគ្រាប់អង្ករ ពណ៌ខ្មៅទ្រវែង។ ទន្ទ្រានខែត ជារុក្ខជាតិកំពួលជីវជាតិសំរាប់ជួយដីអោយមានជីវជាតិល្អ ។
យើងអាចប្រមូលយកផ្លែទុំរបស់វានៅដើមរដូវច្រូតឬរដូវរំហើយ យកគ្រាប់វាមកហាលថ្ងៃអោយស្ងួតនិងដាក់ច្រកចូលទៅក្នុងដប។ ពេលរដូវវស្សាមកដល់ ក្រោយពេលធ្លាក់ភ្លៀងឬភ្ជួរដីបានម្តង ខ្ញុំបានយកគ្រាប់របស់វាទៅព្រោះឬសាបនៅក្នុងចំការឬក្នុងស្រែឬដាក់ពង្រាយនៅតាមគែមភ្លឺស្រែ។ វានឹងដុះចេញមកជាដើមទន្ទ្រានខែត ហើយទុកវាអោយធំយើងកាប់ដើមទន្ទ្រានខេត្តនៅចិញ្ច្រំាហើយបាចពង្រាយក្នុងស្រែឬក្នុងចំការឬយកទៅធ្វើជាជីរកំប៉ុសគោកឬជីរកំប៉ុសទឹក វាមានគុណភាពយ៉ាងល្អវិសេសវិសាលសំរាប់ជួយអោយដំណាំមានការលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់។ ម្យ៉ាងទៀតឫសរបស់ទន្ទ្រានខែត អាចយកមកដាំទឹកផឹកជាឱសថ សម្រាប់ព្យាបាលនៃការក្ដៅខ្លួនបាន ចំណែកឯស្លឹកខ្ចីអាចទំពារ បិទលើមុខរបួស ក៏ជួយឲ្យឆាប់ជាដែរពេលនៅព្រៃមិនមានថ្នាំពេទ្យ ៕

No comments:

Post a Comment