ថ្មីៗនេះ យោងតាមការសិក្សាដែលបង្ហាញក្នុងកិច្ចប្រជុំ American Association for Cancer Reserch នៅទីក្រុងឈីកហ្គោ
បានឱ្យដឹងថា ស្ត្រីកើតមហារីកសុដន់ ដែលទទួលទានស្ពៃក្តោប ប្រូកខូលី និងបន្ថែបៃតង មានទំនោរកើនឡើងនូវអត្រា
រស់រានមានជីវិត ជាងស្ត្រីដែលមិនទទួលទានបន្លែទាំងនោះ។
លទ្ធផលនេះ បានមកពីស្ថិតិលើអ្នករស់រានមានជីវិត ពីមហារីសុដន់ ជាតិចិន ចំនួន ៤.៨៨៦ នាក់ អាយុ ២០ ឆ្នាំ២០-៧៥ឆ្នាំ
ដែលត្រូវរោគវិនិច្ឆ័យមហារីកសុដន់ ដំណាក់កាលទី១ ដល់ទី៤ ពីឆ្នាំ២០០២-២០០៦ ស្ត្រីដែលទទួលទានបន្លែ ប្រភេទស្ពៃ
ទាំងនោះ ជាង ៣៦ ខែក្រោយ ធ្វើរោគវិច្ឆ័យ ឃើញការប្រឈមមុខនឹងការស្លាប់ពីមូលហេតុណាមួយ ថយចុះចាប់ពី ២៧-៦៧%
ធៀបនឹងស្ត្រីដែលទទួលទានតិច ឬមិនទទួលបន្លែទាំងនោះសោះ។ ការប្រឈមមុខនឹងការស្លាប់ ដោយមហារីកសុដន់
បានថយចុះ ២២-៦៧% សម្រាប់អ្នកទទួលទានបន្លែទាំងនោះសោះ។ ការប្រឈមមុខនឹងការស្លាប់ដោយមហារីកសុដន់
បានថយចុះ ២២-៦៣% សម្រាប់អ្នកទទួលទានបន្លែទាំងនោះ ។ រីឯឱកាសនៃការកើតមានឡើងនៃជម្ងឺមហារីកសុដន់ឡើងវិញ
ក៏ថយចុះ ២១-៣៥%។
អ្នកជំនាញនៃសកលវិទ្យាល័យវ៉ានដឺរប៊ីលថ៍ (Vanderbilt University) នៅទីក្រុងណាសហ៍វីលល៍ (Nashville) បាននិយាយថា
របកគំហើញនេះ ជំរុញឱ្យអ្នករស់រានមានជីវិតពីមហារីកសុដន់ គួរណាបង្កើនការទទួលទានបន្លែ ពពួកស្ពៃ ដូចជា ស្ពៃកក្តោប
ផ្កាខាត់ណាប្រូកខូលី និងបន្លែបៃតង ជាភ្នែកមួយនៃសុខភាពប្រចាំថ្ងៃ។
ទោះបីយ៉ាងណា អ្នកជំនាញបញ្ជាក់ថា អាហារក្នុងចំណោមស្ត្រីចិន និងអឺរ៉ុប មានទំនោរខុសគ្នា ដោយការទទួលទានបន្លែប្រភេទស្ពៃ
នៅចិន ភាគច្រើនជាស្ពៃមើម ស្ពៃក្តោប ឬស្ពៃតឿ ខណៈដែលប្រូកខូលី និងកូនស្ពៃ ភាគច្រើនត្រូវទទួលទាននៅអាមេរិក និង
ប្រទេសអឺរ៉ុបផ្សេងទៀត។ជាពិសេស បរិមាណនៃការទទួលទាន ក្នុងចំណោមស្ត្រីចិន គឺខ្ពស់ជាងស្ត្រីអាមរិក៕
ប្រភពព័ត៌មាន Pop7Days

No comments:
Post a Comment