គ្មានអ្វីស្ងៀមស្ងាត់ដូចជាអារម្មណ៍នៃការមានស្នេហាឡើយ។ អំណះអំណាង បានបង្ហាញអោយដឹងថា អារម្មណ៍នៃភាពស្រស់ត្រកាល និងសប្បាយចិត្តជួយជម្រុញ អោយរាងកាយមានសុខភាពល្អ ហើយសុខភាពទាំងមូលក៏ល្អដូចគ្នាដែរ។ ខាងក្រោម នេះគឺជាហេតុផលប្រាំយ៉ាងដែលគួរមានស្នេហា។
១. ព្យាបាលបេះដូងដែលរបួស
វាគឺជារឿងឆ្ងល់បន្តិចបន្តួចដែលថាហេតុអ្វីបានជាយើងមានជាប់ពាក់ព័ន្ធនឹងសេចក្តីស្នេហាជាមួយបេះដូង ព្រោះការមានស្នេហាត្រូវបានគេរកឃើញថា វាជួយផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពបេះដូងតែម្តង។ ការសិក្សាមួយនៅឯសាកលវិទ្យាល័យ Pittsburgh ក្នុងសហរដ្ឋអាមេរិកបានរកឃើញថា ស្ត្រីដែល សប្បាយចិត្តនឹងអាពាហ៍ពិពាហ៍ពួកគេ ឃើញថាអាចបន្ថយការប្រឈមនឹងជំងឺបេះដូង ។
សរសៃឈាមច្រើនជាងអ្នកដែលមានទំនាក់ទំនងស្នេហាដែលពោរពេញទៅដោយ ភាពតានតឹង។ ការស្រាវជ្រាវផ្សេងៗទៀតក៏បានបញ្ជាក់ដែរថា អ្នកដែលរស់នៅក្នុង ទំនាក់ទំនងស្នេហាដែលសប្បាយចិត្តទំនងជាអាចមានជីវិតរស់នៅក្រោយពេលវះកាត់ ជំងឺបេះដូងរហូតដល់ ៣ដង និងមិនងាយមានបញ្ហាផ្លូវចិត្តដែលប៉ះពាល់កម្រិតកូឡេស្តេរ៉ុលក្នុងឈាមឡើយ។
២. ពង្រឹងដល់សុខភាពផ្លូវចិត្ត
តើអ្នកចង់បំបាត់នូវអារម្មណ៍ឯកោដែរទេ? ដូច្នេះចូរមានសេចក្តីស្រឡាញ់ក្នុងខ្លួន។ ការស្រាវជ្រាវនៅប្រទេសញ៉ូហ្ស៊ីលែនបានបង្ហាញអោយដឹងថា អ្នកដែលមាន ទំនាក់ទំនងស្នេហារយៈពេលយូរជាង ៥ឆ្នាំ ទំនងជាមិនសូវមានបញ្ហាបាក់ទឹកចិត្ត ឡើយ។ អ្នកឯកទេសជាច្រើនជឿជាក់ថា ទំនាក់ទំនង និងអារម្មណ៍នៃការទាក់ទងដែលផ្តល់អោយនោះនឹងជួយកំចាត់ចោលនូវអារម្មណ៍នៃភាពឯកោ និងការរស់នៅដាច់ឆ្ងាយពីគេ។
៣. បញ្ចុះសម្ពាធឈាម
បើយោងទៅតាមការស្រាវជ្រាវសហរដ្ឋអាមេរិកបានអោយដឹងថា ការឪបគ្នាជាមួយ ដៃគូរយៈពេលយូរ ក្រោយមកនិយាយគ្នា ១០នាទីទៀតអាចជួយបន្ថយសម្ពាធឈាម និងបង្កើនកម្រិតអ័រម៉ូន Oxytocin ដែលជាអ័រម៉ូនបន្ធូរអារម្មណ៍ បានយ៉ាងអស្ចារ្យ។
៤. នៅក្មេងជានិច្ច
សេចក្តីស្នេហា និងការរួមភេទត្រូវបានគេរកឃើញថា ជាសមាសធាតុជួយអោយរូបរាងខាងក្រៅរបស់យើងនៅតែមើលទៅដូចយុវវ័យដដែល។ ការស្រាវជ្រាវបានបញ្ជាក់ថា ស្ត្រីដែលរួមភេទចាប់ពីបួនដងឡើងទៅក្នុងមួយសប្តាហ៍ អាចជួយអោយពួកគេក្មេងជាង មុន ១០ឆ្នាំឯណោះ។ ការរួមភេទមិនគ្រាន់តែមានឥទ្ធិពលយ៉ាងអស្ចារ្យចំពោះរាងកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែតណ្ហានៅលើគ្រែមានទំនាក់ទំនងធ្វើអោយមនុស្សយើងយល់ថា រាងកាយនៅពេលនោះគឺស្អាតតែម្តង ដែលជាហេតុនាំអោយភ្ញោចដល់អ័រម៉ូនជម្រុញដល់ភាពក្មេងជាងវ័យ និងឆ្លើយតបបានយ៉ាងល្អទៀតផង។
៥. ប្រឆាំងនឹងជំងឺមហារីកក្រពេញអូវ៉ែ
ការស្រាវជ្រាវបានអោយដឹងថា អ្នកជំងឺមហារីកក្រពេញអូវ៉ែដែលមានភាពសប្បាយរីករាយនឹងទំនាក់ទំនងស្នេហារបស់ខ្លួន ព្រមទាំងមានអារម្មណ៍នៃទំនាក់ទំនងជាមួយមនុស្សផ្សេងៗទៀតយ៉ាងខ្លាំងក្លា ឃើញថាធ្វើអោយកោសិការមានសកម្មភាព កាន់តែខ្លាំង ជាពិសេសនៅកន្លែងដែលជាដុំសាច់មហារីកនោះតែម្តង ដែលធម្មតាធ្លាប់តែមិនសូវមានទេ៕

No comments:
Post a Comment