តើមិត្តស្រីរបស់លោកអ្នកចូលចិត្តពាក់ចិញ្ចៀនម្រាមដៃមួយណា? ទម្លាប់នៃការពាក់ចិញ្ចៀនរបស់នារីៗអាចប្រាប់ពីនិស្ស័យរបស់នាងបាន។ សូមមើលការទស្សន៍ទាយដូចខាងក្រោម :
១, នារីដែលចូលចិត្តពាក់ចិញ្ចៀននៅមេដៃ :
អ្នកជាមនុស្សចម្លែកមិនខ្វល់ពីសង្គមនិងខ្សែភ្នែករបស់អ្នកដទៃ។ អ្នកជាមនុស្សមានអត្តចរិតផ្ទាល់ខ្លួន មានទំនុកចិត្ត និងពេញចិត្តលើខ្លួនឯង។ ច្បាប់ទំលាប់របស់សង្គមមិនអាចរារាំងអ្នកបានទេ ព្រោះអ្នកជាមនុស្សស្រលាញ់សេរីភាព។ ភាពស្មោះត្រង់និងចិត្តមោះមុតរបស់អ្នកនឹងនាំអ្នកទំលុះឧបសគ្គទាំងឡាយទៅរកអ្វី ដែលអ្នកកំពុងស្វែងរក។ អ្នកជាមនុស្សមានអារម្មណ៍ក្តៅហើយការខឹងរបស់អ្នកអាចធ្វើឱ្យអ្វីដែលនៅជិតដៃរបស់អ្នកខ្ទេចវិនាសបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែរៀនចេះរំងាប់អារម្មណ៍ឆេវឆាវឱ្យបានល្អ។
២, នារីដែលចូលចិត្តពាក់ចិញ្ចៀននៅចង្អុលដៃ:
អ្នកចូលចិត្តធ្វើអ្វីប្លែកៗដែលមនុស្សធម្មតាទូទៅមិនធ្វើ។ អ្នកមានមន្តស្នេហ៍អ្វីម្យ៉ាងក្នុងខ្លួនអ្នកដែលអាចស្រូបទាញឱ្យអ្នកដទៃមកជិតអ្នក។ អ្នកជាមនុស្សដែលមានការតែងខ្លួនតាមរបៀបស្ទីលផ្ទាល់ខ្លួនដោយមិនចាំបាច់រត់តាមម៉ូដ Fashion ទាន់សម័យនិងមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់។ អ្នកស្រលាញ់វត្ថុអ្វីៗប្លែកៗខុសពីគេហើយចូលចិត្តគ្រឿងតែងកាយដែលប្លែកៗហើយពិបាកនឹងរក។ ភាពវ័យឆ្លាត និងភាពស្រស់ស្អាតរបស់អ្នកអាចនិយាយបានថា អ្នកជានារី Hi-So ( នារីទាន់សម័យ) មានស្នេហ៍ស្មោះមានរសនិយម ( ពូកែជ្រើសរើសរបស់ដែលភាសាអង់គ្លេសហៅថា“ Taste ”) ។ តែសូមប្រុងប្រយ័ត្ន! ព្រោះការនិយមចូលចិត្តរបស់ប្លែកៗរបស់អ្នកអាចក្លាយជាចំណុចខ្សោយរបស់អ្នកបាន។
៣, នារីដែលចូលចិត្តពាក់ចិញ្ចៀននៅម្រាមកណ្តាល:
អ្នកជាមនុស្សមានទឹកចិត្តស្រស់ថ្លាសប្បាយរីករាយហើយមានគំនិតស្រមើលស្រមៃខ្ពស់ក្នុងការគិតធ្វើអ្វីៗ។ អ្នកដើរតួច្រើនក្នុងជីវិតរបស់លោកអ្នក ជួនកាលអ្នកមើលទៅស្ងប់ស្ងាត់ ជួនកាលក៏សប្បាយរីករាយហើយជួនកាលអ្នកធ្វើខ្លួនជាមនុស្សគួរឱ្យអាណិត។ អ្នកជាមនុស្សដែលទន់ភ្លន់ និងជានារីដែលពូកែអៀនខ្មាស់ហើយមាននិស្ស័យមិនទុកចិត្តលើខ្លួនឯងមិនស្អាត ខ្លាចខ្លួនឯងមានរាងរៅមិនសមខ្លាចថាខ្លួនឯងមិនសូវមានបញ្ញាហើយនិងមិនមានបុរសណាចាប់ចិត្តស្រលាញ់។ ដូចនេះបុរសទាំងឡាយណាដែលចូលចិត្តនាងត្រូវបង្កើតការទុកចិត្តដល់ខ្លួននាងដោយការនិយាយដដែលៗថាអ្វីដែលនាងមាននោះគឺវាល្អវិសេសណាស់ទៅហើយ ហើយនាងជាមនុស្សដែលល្អបំផុតដែលលោកអ្នកធ្លាប់បានជួប។
៤, នារីដែលចូលចិត្តពាក់ចិញ្ចៀននៅនាងដៃ:
អ្នកជាមនុស្សដែលយកចិត្តខ្លួនឯង ហើយបើអ្នកមានបុរសណាចូលមកយកចិត្តយកថ្លើមអ្នកដោយមិនបង្ហាញពីចរិតផ្ទាល់ខ្លួនរបស់គេនោះអ្នកនឹងមិនចូលចិត្តហើយនិងជៀសមុខមិនចង់ជួប។តែអ្នកបែរជាសំដែងនូវការពេញចិត្តនៅពេលដឹងថាមានបុរសៗគេចាប់ចិត្តលើអ្នក។ អ្នកជាមនុស្សដែលមានចរិតក្លាហានហើយមានមនុស្សតែម្នាក់គត់ដែលដឹងពីនិស្ស័យពិតប្រាកដរបស់អ្នក អ្នកនោះគឺជាមនុស្សជិតស្និទ្ធនឹងអ្នកបំផុត។ អ្នកជាមនុស្សចូលចិត្តនិយាយសប្បាយរីករាយ។ ការធ្វើខ្លួនជាមនុស្សឌឺដងគឺជាសេចក្តីសុខរបស់អ្នក។ អ្នកអាចមានអារម្មណ៍កណ្តោចកណ្តែង ឬមិនមានមិត្តភក្តិ។ នៅពេលដែលអ្នកអស់សង្ឃឹម ឬសង្សារបែកចិត្តអ្នកនឹងធ្វើជាឬកប៉ឹងដូចមិនមានអ្វីកើតឡើងអញ្ចឹងតែតាមការពិតនៅក្នុងចិត្តអ្នកមានការឈឺចាប់ជាទីបំផុត។ តែការសោកសៅនេះនឹងមិនប្រើពេលយូរនោះទេ ហើយអ្នកនឹងត្រឡប់មកសប្បាយរីករាយដូចដើមមិនខាន។
៥, នារីដែលចូលចិត្តពាក់ចិញ្ចៀននៅកូនដៃ:
អ្នកច្រើនស្ថិតនៅក្នុងពិភពស្រមើស្រមៃជាជាងនៅក្នុងពិភពពិត។ អ្នកជាមនុស្សមានចរិតគួរឲ្យស្រលាញ់តែចូលចិត្តរក្សាក្រិតក្រម របៀប ហើយមិនចូលចិត្តសំដែងអារម្មណ៍ខ្លួនឯងឱ្យអ្នកដទៃដឹង ជាពិសេសរឿងទាក់ទងនឹងក្តីស្នេហាអាចនិយាយបានថា អ្នកជាមនុស្សមាត់រឹង។ អ្នកជាមនុស្សដែលមានចិត្តត្រជាក់ហើយពេញចិត្តនឹងមនុស្សដែលខ្លួនឯងស្រលាញ់។ អ្នកជានារីភេទពេញលក្ខណៈ ហើយចំណុចលេចធ្លោរបស់អ្នកគឺធ្វើឱ្យបុរសដែលខ្លួនស្រលាញ់មានអារម្មណ៍ថាមានសេចក្តីសុខពេលបាននៅក្បែរ។ អ្នកជាមនុស្សស្មោះត្រង់នឹងមនោសញ្ចេតនាមិនរៀចវេរហើយនឹងមិនងាយភ្លេចថ្ងៃសំខាន់ឡើយ។ និយាយរួមអ្នកជានារីដែលរ៉ូមែនទិច៕
ប្រភពពី៖ khmerstation
No comments:
Post a Comment