ផលប៉ះពាល់យ៉ាងច្រើន នៃការឆ្លុះអេកូមើលទារកក្នុងផ្ទៃ
កាលពីមុន ម៉ាស៊ីនអេកូត្រូវបានប្រើដើម្បីឆ្លុះមើលបញ្ហាក្នុងពោះ។ ដំបូង គាត់ប្រើវាដើម្បីឆ្លុះមើលដុំសាច់ក្នុងពោះ តែក្រោយមក វាក៏ត្រូវបានគេប្រើលើស្ត្រីមានផ្ទៃពោះផងដែរ។
បច្ចុប្បន្ននេះ ម៉ាស៊ីនអេកូបានក្លាយជាឧបករណ៍សំខាន់មួយ ដែលត្រូវបានប្រើដើម្បីមើលការលូតលាស់របស់គភ៌។ វាជារឿងមួយទូទៅ សម្រាប់ស្ត្រីឆ្លុះអេកូជាច្រើនដង ក្នុងកំឡុងពេល ៣៦សប្តាហ៍នៃការមានផ្ទៃពោះរបស់នាង។
ផ្ទុយពីអ្វីដែលមនុស្សភាគច្រើនគិត និងតាមប្រព័ន្ធផ្សព្វផ្សាយ ម៉ាស៊ីនអេកូអាចបង្កការគ្រោះថ្នាក់ដល់ទារករបស់អ្នក។ ការឆ្លុះអេកូមិនធានាសុវត្ថិភាពដល់ទារកមិនទាន់កើតក្នុងស្បូនឡើយ។ អ្នកម្តាយគួរតែចៀសវាងវា ដើម្បីការពារពីភាពគ្រោះថ្នាក់ក្នុងផ្ទៃពោះ និងការទម្លាប់ប្រើវា។
អេកូជាម៉ាស៊ីនស្កេនដែលបង្កើតសម្លេងរលកនៃប្រេកង់ខ្ពស់ រលកប្រេកង់ខ្ពស់នេះបានប្រមូលផ្តុំជាលិកា បង្កើតបានជារូបភាពមួយ។
រលកនេះអាចបង្កភាពគ្រោះថ្នាក់ ព្រោះវាអាចបង្កើនសីតុណ្ហភាព និងសម្ពាធលើជាលិកា។ មុនពេលឆ្លុះអេកូ អ្នកម្តាយគួរគិតដោយប្រុងប្រយ័ត្នពីផលប៉ះពាល់ដល់ការលូតលាស់របស់គភ៌ក្នុងស្បូន។
ខាងក្រោមនេះ នឹងបង្ហាញពីផលប៉ះពាល់នៃការឆ្លុះអេកូក្នុងកំឡុងពេលមានផ្ទៃពោះ៖
បង្កើនឱកាសនៃការរលូតកូន
វាត្រូវបានគេបង្ហាញថា ម៉ាស៊ីនឆ្លុះអេកូនអាចបង្កើនឱកាសនៃការរលូតកូន, សម្រាលកូនមុនខែ និងអាចបណ្តាលឱ្យទារកស្លាប់បាន។
បណ្តាលឱ្យជាលិកា និងឆ្អឹងឡើងកម្តៅ
ការឆ្លុះអេកូក្នុងកំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឱ្យជាលិកា និងឆ្អឹងឡើងកម្តៅ ដែលអាចនំាឱ្យរំខានដល់កោសិកា ធ្វើឱ្យមានលំហូរឈាម និងផលប៉ះពាល់អវិជ្ជមានដល់ការលូតលាស់របស់គភ៌។
អាចធ្វើឱ្យរាំងស្ទះដល់ការលូតលាស់ក្នុងស្បូន
តាមការសិក្សាបានបង្ហាញថា ក្មេងដែលត្រូវបានឆ្លុះអេកូច្រើនជាង ៥ដងក្នុងកំឡុងពេលមានផ្ទៃពោះ ច្រើនតែជួបនឹងបញ្ហាក្រិន។ បញ្ហាក្រិនសម្តៅទៅលើស្ថានភាពមួយដែលទារកតូចជាងធម្មតា ដោយសារខ្សោយការលូតលាស់នៅខាងក្នុងស្បូន។
អាចបណ្តាលឱ្យទារកវិកលចរិកដោយសារត្រូវនឹងការឆ្លុះអេកូច្រើន
ទារកដែលត្រូវបានឆ្លុះអេកូក្នុងស្បូនម្តាយច្រើន តែងប្រឈមនឹងបញ្ហាការនិយាយ និងការរៀនដូចជាវិកលចរិក។
ការឆ្លុះអេកូអាចផ្តល់ផលអាក្រក់ច្រើនជាងល្អ
វាត្រូវបានគេបង្ហាញថា ការឆ្លុះអេកូត្រូវបានប្រើដើម្បីមើលបញ្ហាកើតឡើងមុនសម្រាល មិនអាចជួយកាត់បន្ថយជម្ងឺបានទេ តែផ្ទុយទៅវិញ វាអាចផ្តល់ផលប៉ះពាល់អាក្រក់ច្រើនជាងល្អ។
បង្កើនឱកាសនៃការវះកាត់ពេលសម្រាល
ហេតុផលមួយដែលអ្នកជំនាញណែនាំឱ្យស្ត្រីមានផ្ទៃពោះឆ្លុះអេកូ ដូច្នេះបញ្ហាសុកបាំងមាត់ស្បូនអាចធ្វើរោគវិនិច្ឆ័យឃើញ។ នៅក្នុងស្ថានភាពនេះ សុកដែលជាប់នឹងផ្នែកខាងក្រោម នៃស្បូនអាចបណ្តាលឱ្យមានលំហូរឈាម និងបង្កើនឱកាសនៃការវះកាត់ពេលសម្រាល។ យោងតាមការស្រាវជ្រាវដែលបានសិក្សាលើស្ត្រីចំនួន ៤០០០នាក់បានឱ្យដឹងថា ស្ត្រី ២៥០នាក់បានធ្វើរោគវិនិច្ឆ័យឃើញបញ្ហាសុកបាំងមាត់ស្បូន។
ការឆ្លុះអេកូច្រើនអាចបណ្តាលឱ្យគីឡូទារកស្រាល
ការសិក្សាបានបង្ហាញថា ទារកដែលត្រូវបានឆ្លុះអេកូច្រើន អាចប្រឈមនឹងបញ្ហាទម្ងន់ស្រាល និងខូចត្រចៀក…។
ការឆ្លុះអេកូក៏បង្កគ្រោះថ្នាក់ដល់អ្នកបច្ចេកទេសផងដែរ
វាមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេ តែអ្នកបច្ចេកទេសដែលប្រើវាក៏ដូចគ្នាដែរ។ ការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើពេទ្យមានផ្ទៃពោះ ហើយនាងបានឆ្លុះអេកូច្រើនជាង ២០ដងក្នុង ១សប្តាហ៍ នាងនឹងប្រឈមមុខគ្រោះថ្នាក់ធំ ដោយរលូតកូនដោយឯកឯង។
ដាក់កម្តៅសម្ពាធលើទារក
វាត្រូវបានគេអះអាងថា រយៈពេល និងអាំងតង់ស៊ីតេនៃការឆ្លុះអេកូមានកម្រិតទាប មិនធ្វើឱ្យកើតបញ្ហាផ្សេងៗចំពោះទារកមិនទាន់កើតឡើយ ប៉ុន្តែមិនថា អ្វីជារយៈពេល និងអាំងតង់ស៊ីតេទេ វាតែងតែដាក់កម្តៅសម្ពាធទៅលើទារក។
No comments:
Post a Comment