យោងតាមអ្នកស្រាវជ្រាវអង់គ្លេស បានបង្ហាញថា ការប្រឈមចំពោះជំងឺទឹកនោមផ្អែមនឹងមានការថយចុះពិតប្រាកដ បើអ្នកជំងឺបានទទួលទានបន្លែពណ៌បៃតង ក្នុងបរិមាណច្រើន ។ ក្នុងការស្រាវជ្រាវ អ្នកជំនាញបានសិក្សាលើមនុស្ស ប្រហែល ២០.០០០ នាក់ អាយុចន្លោះ ៣០-៧៤ ឆ្នាំ ពីប្រទេសដូចជាអាមេរិក ចិន និងហ្វាំងឡង់ដ៍ ដើម្បីសិក្សាពីទំនាក់ទំនងរវាងបន្លែពណ៌បៃតង នឹងការថយចុះនៃជំអឺទឹកនោមផ្អែម ។
លទ្ធផលបង្ហាញថា អ្នកដែលទទួលទានបន្លែ និងផ្លែឈើដូចជា ស្ពៃ ប្រូកខូលី ស្ពៃក្តោប ។ល។ ហើយថែមទាំងហាត់ប្រាណទៀងទាត់ និងមានពេលទទួលទានដ៏ស្រសើរ អ្នកទាំងនោះនឹងថយចុះការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ ២ ដល់ទៅ ១៤ % ។ នេះដោយសារផ្លែឈើ និងបន្លែពណ៌បៃតង មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីច្រើន ដូចជាម៉ាញេស្យូម និងអាស៊ីដខ្លាញ់ អូមេហ្គា ៣ ដែលជួយឲ្យសុខភាពរាងកាយល្អ ។
បច្ចុប្បន្ន មនុស្សប្រហែល ១៨០ លាននាក់ ទូទាំងពិភពលោក កំពុងមានជំងឺទឹកនោមផ្អែម ដោយការចំណាយលើថ្លៃព្យាបាលជំងឺទឹកនោមផ្អែម មានកម្រិតខ្ពស់ក្នុងប្រទេសអភិវឌ្ឍន៍ ។ រីឯប្រទេសកំពុងអភិវឌ្ឍន៍យល់ថា មានការពិបាកក្នុងការដោះស្រាយនូវជំងឺនេះ ។ រហូតមកទល់ពេលនេះ នៅមិនទាន់មានការព្យាបាលឲ្យបានជាសះស្បើយឡើយ សម្រាប់ជំងឺទឹកនោមផ្អែម ។ ប៉ុន្តែអ្នកជំងឺអាចការពារ និងសម្រាប់ជំងឺនេះ ដោយការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ឲ្យមានសុខភាពល្អ ៕
ប្រភព៖ everyday
No comments:
Post a Comment