អត្ថប្រយោ​ជន៍ 6យ៉ាង ពីផ្លែចេកដែលអ្នក​​មិនគួរបោះចោល​សម្បកទៀត​នោះ​ទេ​! - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Wednesday, May 11, 2016

អត្ថប្រយោ​ជន៍ 6យ៉ាង ពីផ្លែចេកដែលអ្នក​​មិនគួរបោះចោល​សម្បកទៀត​នោះ​ទេ​!

ផ្លែចេក​គឺ​ជា​ផ្លែឈើ​ម្យ៉ាង ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​សម្រាប់​អ្នក​ដែល​បាន​ទទួលទាន​វា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សម្បក​របស់​វា​ក៏​មាន​អត្ថប្រយោជន៍​ដែល​អ្នក​មិន​នឹកស្មាន​ដល់​នោះដែរ​។ អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​ថា តើ​អ្នក​អាច​ប្រើ​សម្បកចេក​ធ្វើ​អ្វីខ្លះ មុន​នឹង​អ្នក​បក​វា​ចោល ?

១.​ជួយ​សម្រាល​ភាពរ​មាស់​ដោយសារ​សត្វ​ល្អិត​ខាំ​ឬ​ទិច​
ប្រើ​សម្បកចេក មក​ត្រដុស​នៅលើ កន្លែង​ដែល​មាន​សត្វល្អិត​ទិច​ឬ​ខាំ នោះ​វា​នឹង​ជួយ​ធ្វើអោយ​ស្បែក​មិន​ហើមប៉ោង និង​បំបាត់​អា​ការៈរមាស់​។​
២. បំបាត់​ស្នាម​ជាំ​
ដោយសារ​តែ​សម្បកចេក មាន​សមាសធាតុ​ជួយ​អោយ​ត្រលប់​មក​រក​សភាព​ដើម​វិញ នោះ​វា​អាច​ជួយ​រំសាយ​ដុំ​ឈាម និង​បំបាត់​ស្នាម​ជាំ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។
៣.​ជួយ​អោយ​ធ្មេញ​ស​
យក​សម្បកចេក​មក​ត្រដុស​លើ​ធ្មេញ អោយបាន​២​ទៅ​៣​នាទី​ជា​រៀងរាល់ថ្ងៃ នោះ​វា​នឹង​ជួយ​អោយ​ធ្មេញ​អ្នក​ស​ស្អាត​ជាង​មុន តែ​អ្នក​ក៏​ចាំបាច់​ត្រូវ​ធ្វើការ​ដុស​សម្អាត​ធ្មេញ​ផង​ដែរ​។​
៤. បំបាត់​មុន​
សម្បក​ចេញ​អាច​ជួយ​បំបាត់​នូវ​អា​ការៈរមាស់ និង​ការ​រលាក ដែល​បណ្តាល​មក​ពី​មុន​។​វា​អាច​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​របស់​មុន ដោយ​អ្នក​គ្រាន់តែ​យក​វា​មក​ជូត​នៅលើ​មុខ និង​ដងខ្លួន​ជា​រៀងរាល់​យប់​។​
៥. ជួយ​សម្រាល​អា​ការៈឈឺ​ក្បាល​
អ្នក​គ្រាន់តែ​បក​យក​សម្បកចេក​ចេញ​ប៉ុន្មាន​បន្ទះ មក​បិទ​លើ​ថ្ងាស ហើយ​បិទ​ភ្នែក​សម្រាក​បន្តិច នោះ​វា​ក៏​អាច​ជួយ​អោយ​អា​ការៈឈឺ​ក្បាល​របស់​អ្នក​ប្រសើរ​ជាង​មុន​បានដែរ​។​


៦. អាច​ប្រើ​មក​ខាត់​ស្បែកជើង ឬ​សម្ភារៈ​ស្បែក​អោយ​ភ្លឺរលោង​បាន​
អ្នក​អាច​ប្រើ​សម្បកចេក​មក​ខាត់​ស្បែកជើង ឬ​កាបូប​ស្បែក​អោយ​ភ្លឺរលោង​បាន ដោយ​អ្នក​គ្រាន់តែ​យក​វា​មក​ជូត​នៅ​លើ​សម្ភារៈ​ទាំងនោះ ហើយ​ជូត​សម្អាត​ជាមួយនឹង​ក្រណាត់​ទន់​ស្អាត​វិញ រួច​ជា​ការ​ស្រេច​៕
ប្រភព Kampu-News.com

No comments:

Post a Comment