ការទំនាក់ទំនងទៅកាន់អ្នកត្រួតពិនិត្យ និងអ្នកគ្រប់គ្រង - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Sunday, January 31, 2016

ការទំនាក់ទំនងទៅកាន់អ្នកត្រួតពិនិត្យ និងអ្នកគ្រប់គ្រង

RELATING TO SUPERVISORS AND MANAGERS
ការទំនាក់ទំនងទៅកាន់អ្នកត្រួតពិនិត្យ និងអ្នកគ្រប់គ្រង
            នៅក្នុងបច្ចេកទេសនេះ ត្រូវបានគេប្រើដើម្បីកំណត់តួនាទី ភារកិច្ចការទទួលខុសត្រូវរបស់បុគ្គលិក ឲ្យបានច្បាស់លាស់ ។ ប្រសិនបើអ្នកធ្វើការនៅក្នុងការិយាល័យ ដែលប្រើប្រាស់បណ្ដាញទាក់ទង តាមរយៈប្រព័ន្ធអេឡិចត្រូនិច ការរៀបចំទុកដាក់ឯកសារ ការទទួលអតិថិជន ការទទួលទូរស័ព្ទ និងការងារសំខាន់ៗដទៃៗទៀត ក៏ត្រូវកំណត់តួនាទីច្បាស់លាស់ ។ អ្នកត្រួតពិនិត្យ និងអ្នកគ្រប់គ្រង ជាមនុស្សដែលមានជំនាញ ចំណេះដឹង បទពិសោធន៍ ឬជំនាញក្នុងការធ្វើអ្វីមួយច្បាស់លាស់ ទើបសម្រេចបាន និងទទួលជោគជ័យ ។ អ្នកគ្រប់គ្រង និងអ្នកត្រួតពិនិត្យ ត្រូវមានជំនាញការគ្រប់គ្រង (ផែនការ Planning រៀបចំចាត់ចែង Organizing ដឹកនាំ Leading, Directing, អនុវត្ត Implementing, ពិនិត្យ Controlling) ។ ទាំងអស់នេះជាតួនាទីរបស់អ្នកត្រួតពិនិត្យ និងអ្នកគ្រប់គ្រង។
១. Role of Training តួនាទីនៃការបណ្ដុះបណ្ដាល
            ការបណ្ដុះបណ្ដាលទៅតាមតួនាទី ជាការទទួលខុសត្រូវរបស់ អ្នកគ្របគ្រង។ ការបណ្ដុះបណ្ដាលជាមូលដ្ឋានគ្រឹះដែលមានសារៈសំខាន់សម្រាប់បុគ្គលិក ឬបេក្ខជនថ្មី ដែលត្រូវបំពេញការងារ។ មានកម្មវិធីបីយ៉ាងនៃការបណ្ដុះបណ្ដាល ដែលអង្គភាពត្រូវបានផ្ដល់ ទៅដលបុគ្គលិក ឬនយោជិក ។
-   Company Orientation ការតម្រង់ទិសក្រុមហ៊ុន៖ ត្រូវបានគេបង្កើតឡើងនៅសប្ដាហ៍ទី១ មុនពេលបុគ្គលិក ឬបេក្ខជន ចូលបំពេញភារកិច្ច ក្នុងការទទួលខុសត្រូវទៅលើការងារ។ ការណែនាំនោះដោយមានការគ្របដណ្ដប់ ទៅលើផ្នែកសំខាន់ៗ ជាមូលដ្ឋាន ពេលវេលា បទបញ្ជានីតិវិធី ការប្រើប្រាស់សម្ភារឧបករណ៍អង្គភាព ការទុកដាក់សម្ភារផ្ទាល់ខ្លួន ការចាយវាយផ្សេងៗ ដែលទទួលបានផលប្រយោជន៍ សម្រាប់អង្គភាព។
-   Product training ការបណ្ដុះបណ្ដាលផលិតផល៖ អ្នកគ្រប់គ្រងត្រូវបង្កើតវគ្គបណ្ដុះបណ្ដាលអំពី របៀបប្រើប្រាស់ឧបករណ៍ សម្ភារ ទៅដល់បុគ្គលិករបស់ខ្លួន ។ នៅក្នុងរយៈពេលនៃការបណ្ដុះបណ្ដាល អ្នកចូលរួមត្រូវតែយកចិត្តទុកដាក់ ដោយមានអ្នកជំនាញច្បាស់លាស់ ធ្វើការបណ្ដុះបណ្ដាល បន្ទាប់មកពួកគេអាចប្រើប្រាស់សម្ភារ ឧបករណ៍បាន។
-   Skill development ការអភិវឌ្ឍជំនាញ៖ អ្នកគ្រប់គ្រងត្រូវធ្វើការបែងចែក បុគ្គលិកចូលរួម ទៅតាមជំនាញ ឬទៅតាមផ្នែកនីមួយៗ នៅក្នុងការបណ្ដុះបណ្ដាល ដើម្បីឲ្យជំនាញនោះមានការអភិវឌ្ឍ និងអាចធ្វើការប្រកួតប្រជែង តាមបណ្ដាក្រុមហ៊ុន អង្គភាពផ្សេងៗបាន។ នៅក្នុងរយៈពេលនៃការបណ្ដុះបណ្ដាលនេះបេក្ខជន ត្រូវតែព្យាយាមយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យជំនាញរបស់ខ្លួនមានការអភិវឌ្ឍល្អប្រសើរ។
២. How Supervisors and Management Affect Employee / Staff ផលប៉ះពាល់នៃការត្រួតពិនិត្យនិងគ្រប់គ្រងដល់បុគ្គលិក / បុគ្គលិក ៖
            អ្នកត្រួតពិនិត្យ និងអ្នកគ្រប់គ្រង ជាមនុស្សដែលពិនិត្យមើលលើសកម្មភាពការងាររបស់បុគ្គលិក ឬនយោជិក ជាប្រចាំថ្ងៃ ។ ការត្រួតពិនិត្យ ដោយចំណាយពេលវេលាជាច្រើន ទៅដល់បុគ្គលិក វាអាចមានផលប៉ះពាល់ទៅលើការងារប្រតិបត្តិជាប្រចាំថ្ងៃ ដូចជាការឡើងឋានៈ ការលើកទឹកចិត្ត និងការតម្លើងប្រាក់បៀវត្ស។
-   The Role Supervisors and Managements ការងារលំបាកជាច្រើនរបស់អ្នកត្រួតពិនិត្យ និងអ្នកគ្រប់គ្រង នៅក្នុងជីវិតនៃការដឹកនាំទៅលើការងារ ដែលអាចសម្រេចបានជោគជ័យ លុះត្រាអ្នកគ្រប់គ្រង និងអ្នកត្រួតពិនិត្យឆ្លងកាត់បទពិសោធន៍ សមត្ថភាពការធ្វើផែនការ ការសម្រេចចិត្ត ជំនាញផ្ទាល់ៗខ្លួន ដែលត្រូវទទួលបានការគាំទ្រពីបុគ្គលិក និងនយោជិក របស់អង្គភាព។
-   Motivating Staff ការលើកទឹកចិត្តបុគ្គលិក៖ ការជំរុញលើកទឹកចិត្តមានលក្ខណៈលំបាក និងស្មុគស្មាញ ទៅដល់បុគ្គលិក និងនយោជិក ។ អ្នកគ្រប់គ្រង និងអ្នកត្រួតពិនិត្យត្រូវដឹងអំពីសកម្មភាពនៃការប្រតិបត្តិជាក់ស្ដែង របស់បុគ្គលិកម្នាក់ៗ ដើម្បីធ្វើការជំរុញលើកទឹកចិត្ត ឲ្យមានលក្ខណៈសមស្រប ដើម្បីទទួលយកបាន។
-   Determining Workloads ការសម្រចចិត្តដាក់ការងារ៖ អ្នកគ្រប់គ្រង និងអ្នកត្រួតពិនិត្យ ត្រូវដឹងអំពី សមត្ថភាព លទ្ធភាព ជំនាញច្បាស់លាស់ ដើម្បីដាក់ការងារ ទៅតាមជំនាញនីមួយៗ ក្នុងការប្រតិបត្តិ។ អ្នកគ្រប់គ្រង និងអ្នកត្រួតពិនិត្យ មិនត្រូវដាក់ការងារលើសកម្លាំងពលកម្មឡើយ។
-   Conducting Performance appraisal ការវាយតម្លៃការធ្វើការសម្តែង៖ អ្នកគ្រប់គ្រងត្រូវវាយតម្លៃការងារផ្ទាល់ ទៅដល់បុគ្គលិក ដែលមានស្នាដៃ។
៣. Leadership ភាពជាអ្នកដឹកនាំ
            - ស្វ័យអភិវឌ្ឍ
o   មានកម្រិតវប្បធម៌ខ្ពស់
o   មានគំនិត
o   មានជំនាញ
o   ផ្លាស់ប្តូរឥរិយាបថ
-អ្នកដឹកនាំត្រូវមានជំនាញការគ្រប់គ្រង
o   ផែនការ ចាត់ចែង
o   វាយតម្លៃ ត្រួតពិនិត្យ
            ៣-ឥរិយាបថរបស់អ្នកដឹកនាំ
o   ត្រូវហ៊ាននិយាយ
o   ចូលរួមផ្ដល់យោបល់កែតម្រូវ ស្ថាបនា
            ៤-អ្នកដឹកនាំត្រូវមានកតញ្ញាណ(ពីកំណើត និងពីអ្នកដទៃ) ស្វែងរកឧបករណ៍សម្ភារ បម្រើផលប្រយោជន៍រួម។
            ៥-អ្នកដឹកនាំត្រូវប្រើជំនាញក្នុងការប្រាស្រ័យទាក់ទងដូចខាងក្រោម៖
o   ក្រឡេកមើល ញញឹម សើច ចូលចិត្ត ស្រឡាញ់
            ៦-អ្នកដឹកនាំដែលប្រើប្រាជ្ញា
-   មុខញញឹម​ ដៃសំពះ ចិត្តអភិវឌ្ឍ
-   ចូលរួមគ្រប់សកម្មភាពការងារ
-   អបអរសាទរ ទៅលើសកម្មភាពការងារ ដែលបុគ្គលិកទទួលបាន
-   ការងារលំបាក ត្រូវលើកឡើង ឬនិយាយ ឲ្យការងារនោះមានភាពងាយស្រួល
-   ស្រាវជ្រាវអានឲ្យបានច្រើន
            ៧-ការដឹកនាំមានដូចខាងក្រោម
-   ការដឹកនាំបែបផ្ដាច់ការ
- ការដឹកនាំបែបសិល្បះ បញ្ចុះបញ្ចូល
- ការដឹកនាំបែបពាក់កណ្ដាលប្រជាធិបតេយ្យ យកមតិអ្នកដទៃ គិតពិចារណា
- ការដឹកនាំបែបប្រជាធិបតេយ្យ
- ការដឹកនាំបែបសេរី
- Advomtage Leadership
-       មានគំនិតផ្ដួចផ្ដើមកសាង
-       ព្យាយាម តស៊ូ
-       សុភាពរាបសារ
-       បម្រើផលប្រយោជន៍រួម
-       ទទួលខុសត្រូវគ្រប់កាលៈទេសៈ
-       ការសម្រេចចិត្តម៉ឹងម៉ាត់
-       ការរស់នៅមានក្រមសីលធម៌ អភិសមាចារ....


No comments:

Post a Comment