ជិះ​ក្រោម​កម្ដៅ​ថ្ងៃ​ បែក​ញើស​ក្បាល ​គួរ​ធ្វើ​ដូចម្តេច? - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Tuesday, December 15, 2015

ជិះ​ក្រោម​កម្ដៅ​ថ្ងៃ​ បែក​ញើស​ក្បាល ​គួរ​ធ្វើ​ដូចម្តេច?

ជិះ​ក្រោម​កម្ដៅ​​ថ្ងៃ​ដ៏​ក្ដៅ​រាល់​ថ្ងៃ​ ​​​​ជឿ​ថា​អ្នក​ប្រាកដ​ជា​​ជៀស​​មិន​ផុត​ពី​ការ​​​​បែក​ញើស​​ជោគ​ខ្លួន ​និង​​​សើម​ក្បាល​នោះ​ទេ។ ​​​​មាន​ដែល​ចាប់​អារម្មណ៍​​ឬ​អត់​ថា​ ​ក្រោយ​ធ្វើ​ដំណើរ​​ អ្នក​ខ្លះ​ជ្រុះ​សក់​កាន់​តែ​តិច​ទៅ​ៗ ​អ្នក​ខ្លះ​ក៏​​ជួប​បញ្ហា​អង្គែ ​និង​អ្នក​ខ្លះ​ទៀត​ជួប​បញ្ហា​សក់​ផ្សេង​ទៀត។ ​​​​មូលហេតុ​ដែល​នាំ​ឲ្យ​ជ្រុះ​សក់ ​និង​កើត​អង្គែ​ អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ដូចជា ​​ការ​​មិន​បាន​សម្អាត​ស្បែក​ក្បាល​ក្រោយ​ត្រឡប់​មក​ដល់​ផ្ទះ​​​​តាម​ការ​គួរ ​ការ​ប្រើ​ផលិតផល​សាប៊ូ​កក់​សក់​មិន​បាន​ត្រឹមត្រូវ ​​​​​​​​ការ​បាត់បង់​សំណើម​នៃ​គល់​សក់ ​និង​ខ្លាញ់​ជ្រៀត​ចូល​ជ្រៅ​ទៅ​ក្នុង​សរសៃ​សក់​ធ្វើ​ឲ្យ​ខូច​សុខភាព​សក់​​​ជា​ដើម។

Clear Clarity-កម្តៅថ្ងៃ-01

ជា​ដំណោះស្រាយ​​​បុរសៗ​គួរ​កក់​សក់​ឲ្យ​បាន​ត្រឹមត្រូវ​ក្រោយ​បែក​ញើស​ខ្លាំង ​​​(តិច​ ឬ​ច្រើន​ដង​អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្តែង)។ ​គួរ​​​​ជ្រើសរើស​ផលិតផល​សាប៊ូ​កក់​សក់​ដែល​ត្រូវ​នឹង​សរសៃ​សក់​បុរស ​ព្រោះ​បុរស​ជា​ច្រើន​មិន​បាន​យល់​ដឹង​ពី​សារៈសំខាន់​នៃ​សាប៊ូ​នេះ​ទេ​​ ដោយ​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ដែល​បង្កើត​ឡើង​សម្រាប់​ស្បែក​ក្បាល​នារី​ក៏​មាន។ ​​សាប៊ូ​កក់​សក់​ Clear Deep Cleanse ​​​ជា​សាប៊ូ​ដែល​បង្កើត​ឡើង​តម្រូវ​ស្បែក​ក្បាល​បុរស​ ​​និង​មាន​សមត្ថភាព​ជ្រៀត​ចូល​យ៉ាង​ជ្រៅ​ក្នុង​សរសៃ​សក់​ទៅ​សម្អាត​ធូលី​ដី ​និង​ខ្លាញ់​ដែល​បង្អាក់​រន្ធ​ញើស។​ ​​​​សាប៊ូ​ប្រភេទ​ថ្មី​នេះ​មាន​ដាក់​លក់​នៅ​គ្រប់​ទីផ្សារ ​ផ្សារ​ទំនើប ​និង​ឧសថស្ថាន​ទូទាំង​ប្រទេស​កម្ពុជា។

Clear Clarity-កម្តៅថ្ងៃ-03

ជៀស​ឆ្ងាយ​ពី​បញ្ហា​សក់ ​​សម្អាត​ និង​ប្រើប្រាស់​ផលិតផល​ឲ្យ​បាន​ត្រឹមត្រូវ៕
 ប្រភពមកពី៖ សប្បាយ Sabay

No comments:

Post a Comment