កន្លងមក យើងតែងតែចង់ឲ្យមនុស្សស្រីចេះមានការអត់ធ្មត់ ប៉ុន្តែថ្ងៃនេះមនុស្សប្រុសក៏គួរតែអត់ធ្មត់ឲ្យបានច្រើនដូចនឹងមនុស្សស្រីដែរ ព្រោះពួកនាងទទួលបន្ទុកការងារច្រើន និងមានភាពតានតឹងច្រើន។
មនុស្សស្រីតែងតែមានបញ្ហាអរម៉ូន ដូច្នេះពេលខ្លះអាចធ្វើឲ្យពួកនាងឆាប់ខឹង។ ដូច្នេះការឈ្លោះជាមួយមនុស្សស្រីមិនល្អទេ។ បុរសវៃឆ្លាតនឹងមិនដែលប្រើពាក្យសម្តីអាក្រក់ដាក់មនុស្សស្រីឡើយ ព្រោះគាត់យល់ពីស្ថានភាព និងបញ្ហាដែលធ្វើឲ្យមនុស្សស្រីក្លាយជាបែបនេះ។
ហើយគ្មានអ្វីដែលមកត្រូវឈ្លោះគ្នាឡើយ ព្រោះវាអាចនឹងបំផ្លាញស្នេហារបស់អ្នក។ ការបង្ខំឲ្យនាងទទួលយកគំនិតរបស់អ្នក ឬមិនទទួលបានការសហការជាមួយនាង រឿងអាក្រក់នឹងកើតមានឡើងចំពោះជីវិតអាពាហ៏ពិពាហ៏របស់អ្នក។
ការពិតដ៏គួរឲ្យចាប់អារម្មណ៏មួយទៀតគឺ បញ្ហាគំនិតផ្ទាល់ខ្លួន។ ជាទូទៅ គំនិតអាចធ្វើឲ្យជម្លោះមិនកើតឡើង ប៉ុន្តែប្រសិនបើយើងពិតជាអាចចៀសវាងអារម្មណ៏ឈ្លោះប្រកែកគ្នា ស្នេហានឹងកាន់តែមានភាពស្និតស្នាល។ ខាងក្រោមនេះនឹងបង្ហាញថា ការមានជម្លោះជាមួយនឹងភរិយាជារឿងមួយឥតប្រយោជន៏៖
១.កុំធ្វើឲ្យនាងមិនយល់ពីចិត្តរបស់អ្នក
នៅពេលមនុស្សម្នាក់មានអារម្មណ៏មួម៉ៅ រឿងឈ្លោះប្រកែកគ្នានឹងកើតមានឡើងប្រសិនបើភាគីម្ខាងទៀតគ្មានការអត់ធ្មត់។ ដូច្នេះត្រូវបណ្តោលឲ្យនាងធ្វើវាចុះដើម្បីបញ្ចញកំហឹងមួយខ្យល់ ចំណែកអ្នកវិញត្រូវនៅឲ្យស្ងៀម។ តែប្រសិនបើអ្នកចង់បង្កជម្លោះដែរ បញ្ហានឹងកើតឡើងកាន់តែធំព្រោះនាងមិនយល់ពីចិត្តរបស់អ្នកឡើយ។
២.កុំធ្វើចរិកក្មេង
អ្នកលែងជាកូនក្មេងទៀតហើយ។ អ្នកជាបុរសត្រូវមានអត្តចរិកជាមនុស្សធំ។ ជម្លោះឥតប្រយោជន៏មិនមែនជាទម្លាប់របស់បុរសវៃឆ្លាតនោះទេ។ ដូច្នេះត្រូវចេះទប់អណ្តាតរបស់អ្នក និងរក្សាភាពអត់ធ្មត់។
៣.កុំដោះស្រាយបញ្ហាដោយជម្លោះ
តាំងពីបរមបុរាណមក មានតែការចេះពិភាក្សាគ្នាមួយប៉ុណ្ណោះអាចជួយបាន ប៉ុន្តែជម្លោះមិនអាចជួយអ្វីបានឡើយ។ ផ្ទុយទៅវិញ ជម្លោះតែងតែបំផ្លាញភាពស្និតស្នាលរបស់មនុស្ស។
៤.អនុញ្ញាតឲ្យនាងបញ្ចេញគំនិតយោបល់របស់នាង
ប្រសិនបើអ្នកស្រឡាញ់ភរិយារបស់អ្នកខ្លាំង ព្យាយាមគោរពចំពោះគំនិតរបស់នាង។ កាត់បន្ថយជម្លោះក្នុងស្នេហា ដោយអនុញ្ញាតឲ្យនាងបញ្ចេញគំនិតរបស់នាងដោយបើកចំហរ៕
ដោយ៖ មង្គលការ
No comments:
Post a Comment