របៀបក្នុងការផ្លាស់ប្តូរការបង្ហាញភាសានៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 10 - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Tuesday, December 15, 2015

របៀបក្នុងការផ្លាស់ប្តូរការបង្ហាញភាសានៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 10

ប្រព័ន្ធប្រតិបត្តិការ Windows 10 អាចផ្លាស់ប្តូរ default language​ បាន។ ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភអំពី default language នៅពេលដែលអ្នកទិញកុំព្យូទ័រឡើយ ប្រសិនបើអ្នកចូលចិត្តប្រើភាសាផ្សេងៗនោះ អ្នកអាចផ្លាស់ប្ដូរវាបានគ្រប់ពេលវេលា។
image
ការតម្លើងភាសានៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows​ 10
Sign ចូលទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows 10 ដោយប្រើគណនី administrative។ ចូលទៅកាន់ "Start Menu" យក "Settings>Time & Language"។
 image
ជ្រើសយក "Region & Language" នៅខាងឆ្វេងដៃរួចចុច "Add a language" នៅខាងស្ដាំដៃ។
 image
ផ្ទាំង windows ថ្មីនឹងដំណើរការឡើង​ ដែលផ្តល់ជូនលោកអ្នកនូវភាសាជាច្រើនដែលអ្នកអាចតម្លើង នៅលើកុំព្យូទ័ររបស់អ្នកបាន។ ភាសាទាំងអស់ត្រូវបានបង្ហាញទៅតាមលំនាំអក្សរ។ សូមចុចលើភាសាដែលអ្នកចង់បានហើយវានឹងចាប់ផ្តើមការទាញយក។
 image
ត្រឡប់ទៅកាន់ផ្ទាំង "Time & Language" រួចចុចលើភាសាដែលអ្នកបានតម្លើង។ អ្នកនឹងឃើញជម្រើសបី : "Set as default" "Options" "Remove"។ នៅខាងក្រោម "Options" សូមចុច "Download" ដើម្បីទាញយកកញ្ចប់ភាសានិងក្តារចុចសម្រាប់ភាសានោះ។
 image
ប្រសិនបើអ្នកបើកផ្ទាំង "Control Panel> Languages" អ្នកនឹងឃើញការកំណត់តាមលំនាំដើមដែលអ្នកអាចនឹងធ្លាប់ស្គាល់។
 image
ផ្លាស់ប្តូរការបង្ហាញភាសា
ដើម្បីផ្លាស់ប្ដូរភាសានៅលើគណនីដែលអ្នកកំពុងប្រើ សូមជ្រើសរើសភាសាដែលអ្នកចង់បាន បន្ទាប់មកចុចយក "Set as default"។ អ្នកនឹងឃើញការជូនដំណឹងមួយដែលលេចឡើងនៅក្រោមភាសាដែលថា “Will be display language after next sign-in"។ Sign ចេញពី Windows និង Sign ចូលមកវិញ ការបង្ហាញភាសាថ្មីរបស់អ្នកនឹងត្រូវបានកំណត់។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរភាសាក្នុងគណនី ផ្សេងទៀតអ្នកត្រូវ Sign ចូលទៅក្នុងគណនីនោះជាមុនសិន។
 image
ផ្លាស់ប្តូរភាសាលើ Welcome Screen និងអ្នកប្រើគណនីថ្មី
ការ Apply កញ្ចប់ភាសាទៅកាន់គណនីអ្នកប្រើថ្មីប្រហែលជាមិនអាចផ្លាស់ប្តូរភាសានៅលើ Windows default system language ដែលប្រើប្រាស់ក្នុង Welcome, Sign In, Sign Out, Shutdown screens, Start menu section titles និង​ Built In Administrator account​ បានទេ។ ដើម្បីធ្វើដូច្នេះបាន យ៉ាងហោចណាស់អ្នកគួរតែតម្លើងកញ្ចប់ភាសាបន្ថែម ហើយគណនីអ្នកប្រើនីមួយៗត្រូវតែមានការប្រើប្រាស់ការបង្ហាញភាសាខុសៗគ្នា។
បើកដំណើរ "Control Panel> Region" (Control Panel in icon view)
 image
ជ្រើសយក "Administrative" ហើយចុច "Copy settings"។
 image
នៅទីនេះអ្នកអាចចម្លងភាសាបច្ចុប្បន្នរបស់អ្នក ទៅកាន់ប្រព័ន្ធគណនីផ្សេងៗដែលរាស់ការបង្ហាញឡើងគឺជាភាសាដែលអ្នកបានជ្រើសយក។ អ្នកក៍មានជម្រើសដើម្បីកំណត់វាជាលំនាំដើមសម្រាប់អ្នកប្រើប្រាស់ថ្មីផងដែរ។ នៅពេលដែលបញ្ចប់សូមធ្វើការ Restart កុំព្យូទ័រ។
 image


No comments:

Post a Comment