វិទ្យាស្ថានស្រាវជ្រាវអវកាស NASA របស់អាមេរិក ទើបតែបានបញ្ចេញតួលេខថ្មី នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី ២៣ កក្កដា ដោយបានបង្ហាញប្រាប់ ពីរបកគំហើញ នូវភពថ្មីមួយទៀត ដែលមានទ្រង់ទ្រាយ នឹងលក្ខណៈសម្បត្តិប្រហាក់ប្រហែល នឹងភពផែនដីយើងដែរ។ ភពដែល ត្រូវបានគេដាក់ឈ្មោះថា Kepler-452b គឺស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ មួយផ្សេងទៀតពី ប្រព័ន្ធព្រះអាទិត្យរបស់ភពផែនដី។ ទោះបីជារបកគំហើញនេះ បានធ្វើឲ្យមានការត្រេកអរ ទូទាំងពិភពវិទ្យាសាស្ត្រ ក៏គេនៅមិនទាន់អាចស្មានបានទេ ថាវាអាចមានជីវិតរស់នៅ នៅលើភពនោះ។
ជាថ្មីម្តងទៀត ការស្រាវជ្រាវអាវកាស បានបន្តធ្វើ ឲ្យមនុស្សជាតិគ្រាប់គ្នា យល់ដឹងកាន់តែច្បាស់ ថា លំហរអាកាសដ៏ធំល្វឹងល្វើយ អាចមានភព និងផ្កាយជាច្រើនផ្សេងទៀត ដែលមានសណ្ឋានស្រដៀងនឹងភពផែនដីយើងដែរ។ ជាក់ស្តែង ភពថ្មីមួយ ដែលត្រូវបានគេដាក់ឈ្មោះថា Kepler-452b ត្រូវបានវិទ្យាស្ថាន NASA ប្រកាសឲ្យដឹងនៅថ្ងៃ ព្រហស្បតិ៍ ទី២៣កក្កដា ដោយយោងតាមតួលេខ ភពនេះ មានភិនភាគ និងលក្ខណៈដូចច្រើន ទៅនឹងភពផែនដី យើង។
“ភពផែនដី ផ្សេងមួយទៀត”
វិទ្យាស្ថានស្រាវជ្រាវអវកាស NASA បានប្រើពាក្យថា “ភពផែនដីមួយទៀត” ដើម្បីទាក់ទាញអារម្មណ៍របស់ សាធារណជន។ ភពនេះគឺជាភពដែលភាសាបច្ចេកទេសហៅថា Exo-planètes ពោលគឺភពខាងក្រៅ។ គឺវាស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ របស់ភពផែនដីយើង។ យោងតាមទិន្នន័យ ដែលថតដោយ ផ្កាយរណបពិសេសឈ្មោះ Keplerរបស់ NASAបានបង្ហាញថា ភពឈ្មោះ Kepler-452b នេះ ស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យមួយទៀត។ ស្ថិតនៅក្នុង គឺមានន័យថាវា រណប និងវិលជុំវិញព្រះអាទិត្យមួយទៀត ដូចភពផែនដីយើង ដែលវិលជុំវិញព្រះអាទិត្យដែរ។
យើងហៅថាព្រះអាទិត្យ តែតាមពិត ព្រះអាទិត្យ គឺជាផ្កាយមួយក្នុងចំណោមផ្កាយជាច្រើន ដែលមានទំហំធំមហិមា និងមានចំហេះពុះកញ្ជ្រោល បញ្ចេញជាពន្លឺ និងកំដៅ។ ដូច្នេះ ផ្កាយប្រភេទនេះ មិនមែន មានតែព្រះអាទិត្យយើងមួយទេ គឺវាអាចមានច្រើនរាប់មិនអស់។ ដូច្នេះព្រះអាទិត្យ មិនមែនមានតែមួយទេ គឺវាអាចមានច្រើន ហើយភពដែលរណប នឹងព្រះអាទិត្យទាំងនោះ ក៏មានច្រើនដែរ។
ជាក់ស្តែង ភពថ្មីដែលគេទើបរកឃើញនេះ គឺរណបនឹងផ្កាយដ៏ធំមួយ ដែលជាប្រភេទផ្កាយស្រដៀងគ្នា និងព្រះអាទិត្យយើងដែរ។ ភពថ្មី ឈ្មោះ Kepler-452b នេះស្ថិតនៅចម្ងាយ ១៤០០ឆ្នាំពន្លឺ ពីភពផែនដី ហើយចម្ងាយរវាងភពថ្មីនេះ និងផ្កាយរបស់វា ប្រហែលជា ៥% ឆ្ងាយជាង ចម្ងាយ រវាងភពផែនដី និងព្រះអាទិត្យ។ ដូច្នេះតួលេខនេះ បានធ្វើឲ្យអ្នកវិទ្យាសាស្រ្ត អាចសន្និដ្ឋានបានថា ភពថ្មីនេះ ស្ថិតក្នុងតំបន់មួយ ដែលវាមិនក្តៅពេក និងមិនត្រជាក់ពេក ដូចភពផែនដីយើង។ សីតុណ្ហភាពមិនក្តៅពេក មិនត្រជាក់ពេក អាចមានន័យថា នៅលើនោះ អាចមានទឹករាវ ដែលជាប្រភពនៃជីវិត។ ភពថ្មីនេះ បើតាមការសន្មត់ គឺវាវិលជុំវិញព្រះអាទិត្យរបស់វា ក្នុងរយៈពេល ៣៨៥ថ្ងៃ។ ឃើញថាលក្ខណៈទាំងអស់នេះ គឺ វាប្រហាក់ប្រហែលនឹងផែនដីយើងដែរ។
មិនមែនជាលើកទីមួយទេ ដែលគេរកឃើញភពថ្មីប្រភេទនេះ៖
ភពក្រៅ រឺ Exo-planètes នេះ ត្រូវបានគេរកឃើញ ជាច្រើនមកហើយ។ ភពក្រៅទីមួយដែលគេរកឃើញដំបូងគឺ នៅឆ្នាំ១៩៩៥ ប៉ុន្តែជាប្រភេទភព ដែលមានទំហំធំមហិមា ពោលគឺធំជាងភពផែនដីយើងរាប់ពាន់ដងឯណោះ។ ភពនេះ ត្រូវបានរកឃើញតាមរយៈវិធីសាស្រ្តមួយ ដែលគេហៅថា វិធីសាស្ត្រវិភាគល្បឿន កម្មរស្មីពណ៌ ដែលបានស្រាវជ្រាវឡើងដោយ អ្នកវិទ្យាសាស្រ្តពីររូប នៅវិទ្យាស្ថានអាវកាសហ្សឺណែវ គឺលោក Michel Mayor និង លោកDidier Queloz។
ក្រោយមកទៀតថ្មីៗនេះ នៅឆ្នាំ២០១៤ វិទ្យាស្ថាន NASA របស់អាមេរិក បានរកឃើញភពក្រៅមួយទៀត តាមរយៈការថតរបស់ប្រព័ន្ធផ្កាយរណបអាវកាស Kepler។ ភពនោះមានត្រូវគេដាក់ឈ្មោះឲ្យថា Kepler 186F ដែលស្ថិតនៅចំងាយប្រមាណជា ៥០០ឆ្នាំពន្លឺ ពីភពផែនដីយើង។ ភពនេះ ក៏មានលក្ខណៈប្រហាក់ប្រហែលច្រើននឹងភពផែនដីយើងដែរ ពោលគឺវាវិលរណប និងផ្កាយដ៏ធំមួយ ដែលស្រដៀងគ្នានឹងព្រះអាទិត្យយើងដែរ។ តាមរយៈទិន្នន័យវិភាគ គេសន្មត់ថា ភពនេះ មានវិលជុំវិញព្រះអាទិត្យរបស់វា ក្នុងរយៈពេល ១៣០ថ្ងៃ ហើយវាស្ថិតក្នុងតំបន់មួយ ដែលមានសីតុណ្ហភាពត្រជាក់ជាងគេ ក្នុងបវិវេណតំបន់ដែលអាចមានសីតុណ្ហភាពសមប្រកបនឹងជីវិតរស់នៅ របស់ប្រព័ន្ធព្រះអាទិត្យនោះ។
បើសរុបតាមតួលេខរបស់ NASA ភពក្រៅដែលមានលក្ខណៈប្រហាក់ប្រហែលនេះ មានចំនួន ១០៣០ ហើយ ដែលគេបានរកឃើញ និងកត់ត្រាទុក គ្រាន់តែថា មានភពតែមួយចំនួនតូចប៉ុណ្ណោះ ដែលជាកម្មវត្ថុនៃការស្រាវជ្រាវ ព្រោះថាតួលេខ ដែលយើងបានមកនេះ គឺជាលទ្ធផល នៃការស្រាវជ្រាវ អង្កេតការណ៍ និងវិភាគ ជាច្រើនឆ្នាំ មុននឹងគេអាចសន្មត់វាបាន។

គំនូសប្រៀបធៀបរវាង តំបន់ដែលអាចមានជីវិតរស់នៅបាន (ពណ៌បៃតង) នៃប្រព័ន្ធព្រះអាទិត្យ Kepler-22 និងប្រព័ន្ធព្រះអាទិត្យ នៃភពផែនដីយើងNasa
តើវាអាចទៅរួចទេថា នៅលើភពនោះ មានជីវិតរស់នៅ?
នេះជាសំណូរ របស់អ្នកវិទ្យាសាស្រ្តគ្រប់គ្នា ដែលគេគ្រប់គ្នាចង់ដឹងចម្លើយ។ លោក Jon Jenkins ប្រធានក្រុមវិភាគទិន្ន័យរបស់ NASA បានបញ្ជាក់ថា អ្វីដែលពិសេស គឺភពKepler-452b នេះ មានអាយុ ៦ពាន់លានឆ្នាំ ដែលវាមានវ័យចំណាស់ជាងភពផែនដីយើង។ ពោលគឺមានន័យថា ភពនេះ បានស្ថិតនៅក្នុងបរិវេណតំបន់ ដែលអាចមានជីវិតរស់នៅ យូរជាងភពផែនដីយើងទៅទៀត។ ដូច្នេះមានន័យថា នេះជាឱកាសដ៏វិសេសវិសាលណាស់ បើសិនជាគេអាចរកឃើញធាតុផ្សំផ្សេងៗ ដែលមានតួនាទីទ្រទ្រង់ជីវិត នៅលើភពនេះ។
ប៉ុន្តែលោក បានបញ្ជាក់ថា យោងតាមទិន្នន័យ ត្រឹមប៉ុណ្ណេះ គេនៅមិនទាន់អាចសន្និដ្ឋានបានទេថា វាអាចមានជីវិតរស់នៅរឺអត់ នៅលើនោះ។ ត្រឹមទិន្នន័យរបស់ផ្កាយរណប Kepler ធ្វើឲ្យគេ មិនអាចស្មានដឹងពី ទំហំ និងធាតុផ្សំរបស់ភពនេះបានទេ។ អ្វីមួយទៀត ដែលសំខាន់ គឺគេត្រូវការដឹងជាចាំបាច់ ថានៅជុំវិញភពនោះ មានបរិយាកាសរឺអត់។ ដូចផែនដីយើង នៅក្នុងលំហជុំវិញ គឺវាមានបរិយាកាស ដែលផ្សំឡើងដោយឧស្ម័នផ្សេងៗ ដូចជាអុកស៊ីសែន និង ឧស្ម័នកាបូនិកជាដើម ដែលជីវិតទាំងពួងត្រូវការ ដើម្បីរស់។
វិទ្យាសាស្ត្រកាន់តែជឿនលឿន រឿងប្រឌិតនៅក្នុងកុន ក្លាយជាការពិត៖
ដ៏រាបណា គេមិនទាន់មានទិន្ន័យ ជុំវិញ ទំហំ ធាតុផ្សំ និងបរិយាកាស របស់ភពនិមួយៗ គេមិនទាន់អាចសន្និដ្ឋាន បានទេថា វាអាចមានជីវិតរស់នៅរឺអត់។ ប៉ុន្តែលោកបញ្ជាក់ថា ២០ឆ្នាំចុងក្រោយ ការស្រាវជ្រាវលំហអាកាស មានការរីកចម្រើនខ្លាំងណាស់។ ដូច្នេះវាមិនមែនជារឿងប្រឌិតដូចក្នុងកុនទេ។ គឺគេនឹងស្រាវជ្រាវរកលទ្ធផលថា ភពថ្មីនេះ អាចមានជីវិតរស់នៅរឺអត់ តាមរយៈ ការផលិតជាឧបករណ៍វិទ្យាសាស្រ្តថ្មីៗ ឲ្យកាន់តែមានសមត្ថភាពខ្ពស់ជាងនេះទៀត។
ទាក់ទិននឹងឧបករណ៍វិទ្យាសាស្ត្រនេះដែរ ទីភ្នាក់ងារអាវកាសរបស់អឺរ៉ុប នឹងបាញ់បង្ហោះតេឡេស្កុបថ្មីមួយ ដែលមានឈ្មោះថា Plato នៅឆ្នាំ២០២៤។ តេឡេស្កុបនេះ នឹងមានសមត្ថភាពពិសេស ថតយកទិន្នន័យរបស់ភពក្រៅមួយ ដែលអាចមានជីវិតរស់នៅ តាមរយៈការវិភាគ ទៅលើទំហំ ធាតុផ្សំរបស់ភពនោះ ព្រមទាំងបរិយាកាសជុំវិញវា ហើយតេឡេស្កុបនោះ អាចនឹងថតរូបភាព បានទៀតផង៕

ប្រភពពី Rfi Khmer
No comments:
Post a Comment