លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់អោយអ្នកជំនាញ រួមនឹងសាក្សីផង អោយត្រៀមខ្លួនទទួលយកផែនទីចំនួន ១៨ផ្ទាំង ដែលអង្គការសហប្រជាជាតិគ្រោងនឹងប្រគល់អោយកម្ពុជា ទៅតាមការស្នើសុំរបស់រដ្ឋាភិបាល។
បើទោះជាមានបញ្ជាពីប្រមុខរដ្ឋាភិបាលអោយត្រៀមខ្លួនយ៉ាងនេះក្ដី ក៏រដ្ឋាភិបាលនៅមិនទាន់ដឹងពីពេលវេលាជាក់លាក់ ដែលផែនទីទាំងនោះនឹងត្រូវបញ្ជូនមកកម្ពុជា នៅឡើយ។
ក្រុមដែលលោកនាយករដ្ឋមន្ត្រី ប្រាប់អោយរង់ចាំទទួលយកផែនទីពីអង្គការសហប្រជាជាតិនោះរួមមាន ស្ថាប័នពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងផែនទី រួមនឹងរាជបណ្ឌិត្យសភាដែលជាអ្នកចុះហត្ថលេខាទទួលយកដើម្បីធ្វើ ការងារបន្ត។ ចំណែកគណបក្សសង្គ្រោះជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដែលឈឺឆ្អាលរឿងនេះ ក៏អាចចូលរួមធ្វើជាសាក្សីដែរ។
ការដាក់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងនៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីរដ្ឋាភិបាលទទួលបានដំណឹងថា អង្គការសហប្រជាជាតិបានរកឃើញផែនទីចំនួន ១៨ផ្ទាំង ជាផែនទីកម្ពុជា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ផែនទីដែលអង្គការសហប្រជាជាតិនឹងផ្ញើមកអោយកម្ពុជា នោះ គឺជាផែនទីដែលកម្ពុជា ធ្លាប់ប្រើប្រាស់សម្រាប់តតាំងនឹងបញ្ហាព្រំដែន ក្នុងរបបដឹកនាំដោយព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ។
លោក ផៃ ស៊ីផាន បន្តថា គឺផែនទីដូចគ្នានោះហើយ ដែលរដ្ឋាភិបាលប្រើប្រាស់ក្នុងដំណើរការបោះបង្គោលព្រំដែនជាមួយប្រទេស ជិតខាង។ លោកថា រដ្ឋាភិបាលពុំបានប្រើប្រាស់មានផែនទីណា ដែលបោះពុម្ពដោយវៀតណាមឡើយ៖ «»។
ទាក់ទងនឹងការបញ្ជូនផែនទីមកកម្ពុជា អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ អ្នកស្រី អ៊ីរី កានិកូ (Eri Kaneko) បានប្រាប់អ្នកសារព័ត៌មានថា គេបានចែករំលែកផែនទីចំនួន ១៨ផ្ទាំងជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ហើយអង្គការសហប្រជាជាតិនឹងបន្តស្វែងរកឯកសារផ្សេងទៀត។
ការឆ្លើយតបរបស់អង្គការសហប្រជាជាតិនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែកក្កដា បានស្នើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ដោយស្នើសុំផែនទីកម្ពុជា នៅអង្គការសហប្រជាជាតិ ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីដែលរដ្ឋាភិបាលបានប្រើប្រាស់ និងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។
ករណីនេះ តំណាងរាស្ត្របក្សប្រឆាំង និងអ្នកឃ្លាំមើលបញ្ហាព្រំដែនបានសាទរ ប៉ុន្តែក៏ទាមទារអោយរដ្ឋាភិបាលចាប់ផ្ដើមជំហានបន្ទាប់ក្នុងការ ផ្ទៀងផ្ទាត់ផែនទី ដើម្បីបន្តទៅផ្ទៀងផ្ទាត់ការបោះបង្គោលព្រំដែន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលតែងឈឺឆ្អាលបញ្ហាព្រំដែនមានប្រសាសន៍ថា រដ្ឋាភិបាលគួរបង្កើតអោយមានគណៈកម្មការមួយ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធដើម្បីធ្វើការរួមគ្នាលើបញ្ហា ព្រំដែន៖ «»។
មិនខុសគ្នានេះដែរ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ទិប ទាវ មានប្រសាសន៍ដែរថា រដ្ឋាភិបាលមិនត្រូវបញ្ចប់ត្រឹមតែការផ្ទៀងផ្ទាត់ផែនទីឡើយ គឺចាំបាច់ត្រូវផ្ទៀងផ្ទាត់ស្ថានភាពលើដី ដើម្បីអោយប្រាកដថា ការអះអាងរបស់រដ្ឋាភិបាលចំពោះការមិនបាត់បង់ដីទៅអោយប្រទេសជិតខាង នោះជាការពិត៖ «»។
បើទោះជាមានសំណូមពរបែបនេះក្ដី ក៏មន្ត្រីរដ្ឋាភិបាលអះអាងថា នៅមិនទាន់មានចំណាត់ការបែបណានៅឡើយ នៅក្រោយពេលកម្ពុជា ទទួលបានផែនទីនោះនៅឡើយ៕
No comments:
Post a Comment