តើកូនក្រមុំគួរលាបក្រេមពណ៌អ្វីទើបស័ក្តិសម?
តើនារីណាម្នាក់ដែលមិនចង់ស្អាតលើសគេនោះ បើដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួនទៅហើយ។ តែទន្ទឹមនឹងទទួលបានភាពស្រស់ស្អាត អ្នកត្រូវចេះធ្វើការតុបតែងមុខឲ្យស៊ីវីល័យផងដែរ ជាពិសេសគឺការលាបគ្រេមនៅលើបបូរមាត់ឲ្យសមជាមួយនឹងរ៉ូបដែលអ្នកបានស្លៀក។ ចំណុចសំខាន់បំផុតគឺគ្រែមពណ៌ក្រហម និងពណ៌ទឹកក្រូច ដែលអ្នកត្រូវជ្រើសមកប្រើប្រាស់ទើបសាកសមជាមួយកូនក្រមុំដែលទាន់សម័យ។
១. បបូរមាត់ពណ៌ទឹកក្រូច
ប្រសិនបើអ្នកចង់ឲ្យបបូរមាត់កាន់តែស្រស់ស្អាត អ្នកគួរតែគូសត្របកភ្នែកបន្ថែម ដោយដាក់ពណ៌ទឹកក្រូច ឬពណ៌ត្នោត។ ការតុបតែងមុខបែបនេះសាកសមជាមួយនឹងរ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ពណ៌ទឹកក្រូច ឬពណ៌ផ្សេងទៀតដែលស្រដៀងគ្នា។
ដើម្បីធ្វើឲ្យផ្ទៃមុខទាំងមូលចុះស៊ីជាមួយនឹងគ្នា អ្នកត្រូវលាបបបូរមាត់ពណ៌ទឹកក្រូចចាស់ ហើយរោមភ្នែកគូសពណ៌ត្នោត ឬពណ៌ទឹកក្រូច។
ប្រសិនបើកូនក្រមុំចង់បានរង្វង់ភ្នែកស្រស់ស្អាត អ្នកត្រូវផាត់ត្របកភ្នែកពណ៌លឿងតិចៗ ព្រមទាំងពាក់រោមភ្នែកបន្ថែមដើម្បីឲ្យមើលស្រស់ស្អាត។
ចំណុចសំខាន់បំផុតនោះគឺបបូរមាត់ ដែលធ្វើវាឲ្យទាក់ទាញ។
២. បបូរមាត់ពណ៌ក្រហម
បបូរមាត់ពណ៌ក្រហមគឺជាជម្រើសដំបូង និងជាចំណាប់អារម្មណ៍សម្រាប់កូនក្រមុំវ័យក្មេងជាច្រើន។ ពណ៌នេះត្រូវជាមួយនឹងកូនក្រមុំដែលមានស្បែកពណ៌ ស ឬពណ៌ត្នោត។ ប្រសិនបើបបូរមាត់ពណ៌ក្រហម កូនក្រមុំគួរស្លៀករ៉ូបពណ៌ស ដើម្បីបង្កើនរចនាប័ទ្មឆើតឆាយ ហើយរ៉ូបដ៏ប្រណិតនេះនិងឆ្លុះបញ្ជាំងពីភាពស្រស់ស្អាតរបស់កូនក្រមុំ។
បបូរមាត់ពណ៌ក្រហមអាចបង្ហាញថាកូនក្រមុំជាមនុស្សដែលទាន់សម័យ និងមានការរៀបចំខ្លួនដ៏ពេញនិយម។
ត្រង់រង្វង់ភ្នែកត្រូវធ្វើការតុបតែងបន្តិចដើម្បីឲ្យមើលទៅកាន់តែខ្នាញ់។
ក្រោយពីបានតុបតែងចប់សបគ្រប់អ្នកនឹងឃើញផ្ទៃមុខដល់ស្រស់ស្អាតបំផុត៕
ប្រភពៈ បរទេស
Sunday, May 24, 2015
តើកូនក្រមុំគួរលាបក្រេមពណ៌អ្វីទើបស័ក្ដិសម?
Tags
# News
About Sakhan Um
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
News
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment