“ស្ថិតិអប់រំ” គឺជាកម្រងព័ត៌មានស្ថិតតជាមូលដ្ឋាន
ដែលទិន្នន័យបានមកពីគ្រប់សាលារៀនសាធារណៈនៅកម្ពុជាជារៀងរាល់ឆ្នាំ ។
សៀវភៅស្ថិតិនេះមានព័ត៌មានអំពី
សិស្ស, បុគ្គលិក, សៀវភៅសិក្សា,
អគារ, ហរិក្ខារ, ហិរញ្ញប្បទាន
និងការចូលរួមចំណែកផ្សេងៗទៀតពីសហគមន៍របស់សាលាមត្តេយ្យសិក្សា បឋមសិក្សា
និងមធ្យមសិក្សា។
“សូចនាករអប់រំ” បង្ហាញព័ត៌មានពីសូចនាការសំខាន់ៗ/គន្លឹះមួយចំននួនលើផ្នែកបរិមាណ
គុណភាព ប្រសិទ្ធភាព និងសមធម៌ ។ល។
ដែលប្រើប្រាស់សម្រាប់វាយតម្លៃការអភិវឌ្ឍប្រព័ន្ធអប់រំ។
តើ ស្ថិតិអប់រំ
និង សូចនាករអប់រំ មានប្រយោជន៍អ្វីខ្លះ
?
ស្ថិតិ និងសូចនាករអរប់រំត្រូវបានចងក្រង
សម្រាប់ប្រើប្រាស់ដោយអ្នកគ្រប់គ្រងអប់រំលំដាប់ថ្នាក់
រួមមានថ្នាក់ក្រសួង អាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ
និងសាលារៀន។ នាយកកម្រង នាយកសាលារៀន និងលោកគ្រូ អ្នកគ្រូ
ដែលទទួលបន្ទុកអនុវត្តសកម្មភាពអប់រំរៀងរាល់ថ្ងៃ សហគមន៍
និងអ្នកពាក់ព័ន្ធនឹងការអប់រំ នឹងឃើថាសៀវភៅស្ថិតិ
និងសុចនាដករអប់រំនេះមានសារៈសំខាន់សម្រាប់លើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន។
អ្នកស្រាវជ្រាវ និងអ្នកសិក្សាអំពីអប់រំនឹងយល់ថាសៀវភៅនេះ
គឺជាប្រភពទី១ដ៏សំខាន់នៃព័ត៌មានអប់រំនៅកម្ពុជា
និងជាមូលដ្ឋានក្នុងការវិភាគគិលនយោបាយអប់រំ និងការលើកផែនការអបរំ
ម្យ៉ាងទៀតសៀវភៅនេះ ផ្ដល់រូបភាពមួយសម្រាប់ការសិក្សា
និងការធ្វើអង្កេតផ្សេងៗក្នុងវិស័យអប់រំ ។
តើប្រមូលស្ថិតិអប់រំយ៉ាងដូចម្ដេច
?
នាយកដ្ឋានផែនការ នៃក្រសួងអប់រំ
យុវជន និងកីឡា បានប្រើ “តារាងជំរឿនស្ថិតិសាលារៀន ប្រចាំឆ្នាំ”
ក្នុងការប្រមូលទិន្នន័យសម្រាបចងក្រងសៀវភៅនេះ ។ តារាងជំរឿនស្ថិតតសាលារៀនផ្នែកមត្តេយ្យសិក្សា
បឋមសិក្សា និងមធ្យមសិក្សា បានផ្ញើតាមរយៈមន្ទីអប់រំ យុវជន
និងកីឡារាជធានី/ខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡា ក្នុង/ស្រុក/ខណ្ឌ
ទៅសាលារៀនតាមកម្មវិធីការងាររបស់ការិយាល័យប្រព័ន្ធព័ត៌មានអប់រំ ។
នាយកសាលារៀនទាំងឡាយជាអ្នកទទួលខុសត្រូវក្នុងការបំពេញតារាងទាំងអស់នោះហើយការិយាល័យអប់រំក្នុងក្រុង/ស្រុក/ខ័ណ្ឌ
និងមន្ទីរអប់រំរាជធានី/ខេត្ត បានជួយពិនិត្យ ផ្ទៀតផ្ទាត់
រួចផ្ញើបញ្ជូនតារាងជំរឿនស្ថិតិសាលារៀនមួយច្បាប់ក្នុងចំណោមបួនច្បាប់ត្រឡប់មកនាយកដ្ឋានផែនការវិញ។
តារាងអង្កេតព័ត៌មានដោយឡែកផ្សេងទៀត
ត្រូវបានប្រើប្រាស់សម្រាប់ប្រមូលទិន្នន័យពីសាលារៀនឯកជន៖មត្តេយ្យសិក្សា
បឋមសិក្សា មធ្យមសិក្សា និងឧត្ដមសិក្សា ។
ព័ត៌មានទាំងនេះនឹងត្រូវបានបូកសរុប និងផ្សព្វផ្សាយដោយឡែក។
តើកែច្នៃយ៉ាងដូចម្ដេច?
ក្រោយពីបានទទួលតារាងជំរឿនស្ថិតិសាលារៀនប្រចាំឆ្នាំ
ការិយាល័យប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ (Education Management
Information System: EMIS) នៃនាយកដ្ឋានផែនការ
របស់ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការត្រួតពិនិត្យ
ប្រៀបធៀប ផ្ទៀងផ្ទាត់ និងសម្អាតទិន្នន័យយ៉ាងហ្មត់ចត់
តាមលេខកូដ មុនពេលទិន្នន័យទាំងនោះបញ្ចូលទៅក្នុងកុំព្យូទ័រ។
កម្មវិធីកុំព្យូទ័រដែលបានរៀបចំជាពិសេស តម្រូវទៅតាមសំណូមពរការងារប្រភេទនេះបានត្រួតពិនិត្យភាពសមហេតុផល
និងកំហុសផ្សេងៗហើយទទួលយកទិន្នន័យត្រឹមត្រូវ។
ប្រសិនបើទិន្នន័យពុំមានលក្ខណៈពេញលេញ ឬ មិនត្រឹមត្រូវ
នៅពេលខ្លះទៀត តារាងជំរឿនត្រូវបានបញ្ជូនទៅរាជធានី/ខេត្តសាមីវិញ
ដើម្បីត្រួតពិនិត្យជាថ្មីជាមួយសាលារៀនសាឡើងវិញ។
ការជ្រើសរើសសូចនាករនៅក្នុងបរិបទនៃការងារផែនការពិនិត្យតាមដាន
និងវាយតម្លៃទិសដៅ និងចំណុចដៅនានា ដែលកំណត់ដោយក្រសួងនោះ
សូចនាករទាំងឡាយដែលមានបង្ហាញក្នុងសៀវភៅនេះ ត្រូវបានជ្រើសរើសតាមស្តង់ដាសូចនាករអប់រំដែលប្រើប្រាស់ដោយ
UNESCO,
UNICEF និងទីភ្នាក់ងារនានាជារង្វាស់នៃការងភិវឌ្ឍការងារអប់រំ។
សូចនាករទាំងណេះក៍ត្រូវបានប្រើប្រាស់ក្នុងការតាមដាន
និងវាស់ស្ទុងការអភិវឌ្ឍ ”ការអប់រំសម្រាប់ទាំងអស់គ្នា”
ផងដែរ។
តើត្រូវបានបែងចែកផ្សព្វផ្សាយយ៉ាងដូចម្ដេច?
“សៀវភៅស្ថិតិ
និងសូចនាករអប់រំឆ្នាំសិក្សា២០១០-១១”
ត្រូវបានបែងចែកផ្សព្វផ្សាយជូនទៅគ្រប់នាយកដ្ឋាន ទៅមន្ទីរអប់រំ យុវជន
និងកីឡារាជធានី/ខេត្ត ទៅការិយាល័យអប់រំក្រុង/ស្រុក/ខ័ណ្ឌ
ទៅកម្រងសាលារៀន
រហូតដល់សាលារៀនទូទាំងប្រទេសសម្រាប់បម្រើឲ្យការងារផែនការពិនិត្យតាមដាន
និងវាយតម្លៃការងារអប់រំ។ ដោយឡែក
ព័ត៌មានអប់រំដែលមានលក្ខណៈជាការជ្រើសរើសផ្សេងទៀតក៍ត្រូវបានផ្សព្វផ្សាយជូនក្រសួងស្ថាប័ន
អង្គការនានា និងបុគ្គលឯកជនតាមតម្រូវការ។
ប្រភពពី៖ sakhan76.net
No comments:
Post a Comment