(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ បានចេញអនុក្រឹត្យមួយ ដើម្បីកំណត់ម៉ោងធ្វើការ ម៉ោងបន្ថែម និងប្រាក់បន្ថែមម៉ោង សម្រាប់គ្រូបង្រៀន នៅក្នុងវិស័យអប់រំ និងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានសាធារណៈនានា។
តាមរយៈអនុក្រឹត្យនេះ រាជរដ្ឋាភិបាលបានកំណត់ថា មន្រ្តីរាជការដែលជាគ្រូបង្រៀនប្រចាំគ្រឹះស្ថានសិក្សាសាធារណៈ ត្រូវបង្រៀនម៉ោងបន្ថែមយ៉ាងច្រើនបំផុតត្រឹម៤៨ម៉ោង ក្នុងមួយខែ។ ចំណែកមន្រ្តីរាជការដែលមិនមែនជាគ្រូបង្រៀនអាចបង្រៀនម៉ោងបន្ថែមច្រើនបំផុត ត្រឹម៣២ម៉ោង ក្នុងមួយខែ។ ដោយឡែកអ្នកឯកទេសដែលមិនមែនជាមន្រ្តីរាជការ ឬគ្រូបង្រៀនវិញ អាចបង្រៀនថែមម៉ោងយ៉ាងច្រើនបំផុត ត្រឹម៥០ម៉ោង ក្នុង១ខែប៉ុណ្ណោះ។
No comments:
Post a Comment