គ្មានអ្នកណាចង់នៅម្នាក់ឯងឯកាដែរ ប៉ុន្តែពេលខ្លះមានសង្សារហើយពិបាកជាងអត់ទៅទៀតទើបមានមនុស្សស្រីខ្លះសុខចិត្តនៅទំនេរ។ គ្មានសង្សារមានអីមិនល្អព្រោះ៖
1. អ្នកទៅណាមកណាបានដោយរីករាយ៖ កុំទៅច្រណែនអ្នកមានគូអី ពេលខ្លះមិនប្រាកដថាគេសប្បាយជាងអ្នកទេ អ្នកដែលគ្មានសង្សារអាចទៅណាមកណាបានដោយសេរីដោយមិនបាច់ខ្វល់ពីនេះពីនោះឡើយ សំខាន់អ្នកអាចទៅកន្លែងណាដែលអ្នកចង់ទៅ។
2. អ្នកអាចទាក់ទងអ្នកផ្សេងបានដោយងាយស្រួល៖ គ្មានសង្សារគ្មានអីត្រូវបារម្ភថាអ្នកណាមកប្រច័ណ្ឌអ្នកនោះទេ វាងាយស្រួលទាំងពេលគេមកញ៉ែអ្នក និងពេលដែលអ្នកទៅទាក់ទងគេដោយគ្មានភាពភ័យខ្លាច។
3. អ្នកអាចស្រឡាញ់ខ្លួនឯងបានច្រើន៖ អ្នកមានពេលច្រើនសម្រាប់គិតពីខ្លួនឯង និងថែរក្សារូបរាងឲ្យបានស្អាត ស្លៀកពាក់អ្វីដែលអ្នកចូលចិត្ត ដោយមិនបាច់រៀបចំខ្លួនតាមការចង់បានរបស់អ្នកណាម្នាក់ឡើយ។
4.មានពេលវេលាគ្រប់គ្រាន់៖ ពេលមានសង្សារប្រាកដជាត្រូវមានពេលឲ្យគេហើយទោះរវល់យ៉ងក៏ដោយ ព្រោះខ្លាចគេអន់ចិត្ត តែពេលដែលគ្មានវិញអ្នកមិនបាច់ចំណាយពេលគិតរឿងហ្នឹងទេ ហើយថែមទាំងមានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯង ការងារ គ្រួសារ ការសិក្សា និងមិត្តភក្តិដោយរីករាយទៀតផង។
5. អ្នកអាចគេងដោយសុខស្រួល និងស្ងប់ស្ងាត់៖ មិនបាច់ត្រូវគេងដោយពិបាកចិត្តដែលឈ្លោះគ្នាជាមួយសង្សារ មិនបាច់ត្រូវបារម្ភដែលដែលគេទៅណាឆ្ងាយហើយមកវិញយប់ជ្រៅ អ្នកគ្រាន់តែគេងនៅពេលដែលអ្នកងងុយហើយបិទភ្នែកគេងដោយស្ងប់ស្ងាត់និងសុខស្រួលទៅបានហើយព្រោះអ្នកគ្មានមនុស្សដែលត្រូវគិតនោះទេ។
6. អ្នកអាចពឹងផ្អែកលើខ្លួនឯងកាន់តែច្រើន៖ ពេលដែលគ្មានអ្នកណាជួយអ្នកប្រាកដជាជួយខ្លួនឯង អ្នកកាន់តែពឹងផ្អែកលើខ្លួនឯងកាន់តែច្រើន អ្នកកាន់តែរឹងមាំនិងចេះតស៊ូអត់ធ្មត់។
7. មានទំនាក់ទំនងជាមួយគ្រួសារ និងមិត្តកាន់តែល្អ៖ អ្នកមានពេលច្រើនសម្រាប់ពួកគាត់ នោះរឹតតែធ្វើឲ្យអ្នកកាន់តែជិតស្និទ្ធជាមួយពួកគាត់ ហើយអាចបង្កើនការស្រឡាញ់ ការយកចិត្តទុកដាក់របស់ពួកគាត់មកលើអ្នក។
8. ចៀសវាងការមានរឿងអាក្រក់កើតឡើង៖ មិនមានការបែកបាក់គ្នាដែលធ្វើឲ្យអ្នកឈឺចាប់ មិនមានការប្រកួតប្រជែងជាមួយមនុស្សដែលចង់បានសង្សារអ្នកដែរ មិនមានប្រវត្តិធ្លាប់មានសង្សារច្រើន ទាំងនេះសុទ្ធតែល្អសម្រាប់អ្នក។
9. អ្នកអាចសន្សំលុយបានច្រើនជាងមុន៖ មិនមែនមានន័យថាយកលុយទៅស្រឡាញ់គ្នាទេ តែអ្នកប្រាកដជាត្រូវចំណាយខ្លះដូចជា ការមើលកុន ការដើរលេង ការទិញកាដូជាដើម ប៉ុន្តែបើអ្នកគ្មានសង្សារវិញអ្នកពិតជាអាចកាត់បន្ថយបានខ្លះជាមិនខាន។
ម្នាក់ឯងមានអីមិនល្អ គ្មានសង្សារមិនមែនមានន័យថាឯកានោះទេព្រោះនៅមានមនុស្សជុំវិញខ្លួនជាច្រើនទៀតដែលស្រឡាញ់យើង ហើយក៏មិនមែនឯការហូតឯណាគ្រាន់តែគូព្រេងមិនទាន់ដល់។
ប្រភព ៖ Lifehack
No comments:
Post a Comment