តើប្រាសាទបន្ទាយស្រីមានអ្វីពិសេសទៅ បានជាប្រជាពលរដ្ឋខ្មែរនិយមនិយាយពីប្រាសាទនេះម្លេះ?
ប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ចំងាយ ៣៩គីឡូម៉ែត្រ ភាគខាងជើង ទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧គីឡូម៉ែត្រ និងមានចំងាយ៣២គីឡូម៉ែតពីប្រាសាទអង្គរវត្ត តាមផ្លូវឆ្ពោះទៅ ភ្នំគូលែន ។
ប្រាសាទបន្ទាយស្រី គឺ ជាប្រាង្គប្រាសាទមួយ ដែលមានកេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ដោយសារ ក្បាច់ចម្លាក់វិសេសវិសាល លើដុំថ្មផ្កាឈូក យ៉ាងលំអិតលំអន់ រស់រវើកបំផុត។ បន្ទាយស្រីបានកសាងឡើង នៅស.វទី១០ ក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរាជកាលព្រះបាទរាជេន្រ្ទវរ្ម័ន ដោយព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជា ព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ព្រះសិវៈនៃព្រហ្មញ្ញសាសនា ។
លក្ខណៈទូទៅនៃប្រាសាទ
ប្រាសាទនេះសង់បែរមុខទៅកើត ធ្វើពីថ្មភក់ផ្កាឈូក និង ឥដ្ឋរាង៤ជ្រុងទ្រវែង លើដីរាបស្មើ ហើយមាន គូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបី មានរបងនិងក្លោងទ្វារ បែរមុខទៅទិសខាងកើត។ ប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ, ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និង ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។
ប្រាសាទនេះសង់បែរមុខទៅកើត ធ្វើពីថ្មភក់ផ្កាឈូក និង ឥដ្ឋរាង៤ជ្រុងទ្រវែង លើដីរាបស្មើ ហើយមាន គូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបី មានរបងនិងក្លោងទ្វារ បែរមុខទៅទិសខាងកើត។ ប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ, ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និង ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។
ប្រាសាទបន្ទាយស្រី កាលដើមឡើយ មានឈ្មោះថា "ឥសូរបុរៈ" ប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗមកទៀត គេហៅថា ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែ រាងតូចច្រឡឹង និង ក្បូរក្បាច់រចនាដ៏ស្រស់ស្អាតនោះឯង ទោះបីជាសង់នៅក្នុង បរិវេណដ៏តូចចង្អៀតបន្តិចមែន តែទ្រង់ទ្រាយនៃក្បាច់ចម្លាក់ មានភ្ជាប់ទៅដោយ រឿងរ៉ាវទាក់ទងទៅនឹង លទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ"។
ប្រាសាទបន្ទាយស្រី សង់ពីថ្មភក់ពណ៌ផ្កាឈូក រំលេចដោយ ចម្លាក់ទេពអប្សរ ចំនួន១៥០០ ខុសៗគ្នា មានកំពែងថ្មបាយក្រៀម ព័ទ្ធ៣ជាន់ មានទីលានក្រាលថ្មវែងទៅ ទិសខាងកើត មានគោបុរៈប្រកបដោយក្បាច់វិចិត្រ។ នៅចំកណ្តាលទីលាន មានរោងទងខ្វាត់ខ្វែងក្រឡាចត្រង្គចេញទៅខាងជើងមួយ ចេញទៅខាងត្បូងបី សុទ្ធសឹងប្រកបដោយក្បាច់រចនាយ៉ាងល្អវិចិត្រ ។
ប្រាសាទបន្ទាយស្រី សង់ពីថ្មភក់ពណ៌ផ្កាឈូក រំលេចដោយ ចម្លាក់ទេពអប្សរ ចំនួន១៥០០ ខុសៗគ្នា មានកំពែងថ្មបាយក្រៀម ព័ទ្ធ៣ជាន់ មានទីលានក្រាលថ្មវែងទៅ ទិសខាងកើត មានគោបុរៈប្រកបដោយក្បាច់វិចិត្រ។ នៅចំកណ្តាលទីលាន មានរោងទងខ្វាត់ខ្វែងក្រឡាចត្រង្គចេញទៅខាងជើងមួយ ចេញទៅខាងត្បូងបី សុទ្ធសឹងប្រកបដោយក្បាច់រចនាយ៉ាងល្អវិចិត្រ ។
សព្វថ្ងៃនេះ ផ្នែកខ្លះ បានបាក់ធ្លាក់អស់ហើយ សល់តែសរសរច្រូងច្រាង ដោយសារ ការទទួលរងនូវមហន្តរាយពីសង្គ្រាម នៅប្រទេសខ្មែរ ៤០ឆ្នាំកន្លងមក ។ ចំណែក របងកំពែងការពារ ផ្នែកខាងក្រៅ ត្រូវបានគេលួចជីកគាស់ បង្កជា គំនរដុំថ្មរាយប៉ាយនៅមុខប្រាសាទ ហើយតួប្រាសាទខាងក្នុងមួយភាគ ត្រូវបាក់បែកស្រុតទ្រុឌទ្រោម គួរអោយសង្វេគ ។
ប្រវត្តិសង្ខេបប្រាសាទបន្ទាយស្រី
ប្រាសាទបន្ទាយស្រី ជាប្រាសាទដ៏សែនមនោរម្យ ហើយគឺជារមណីយដ្ឋានដែលគេចូលចិត្តបំផុត។ប្រាសាទនេះតូចពិតមែន តែមានសម្រស់ពេសសគួរឲ្យចង់គយគន់ ដែលនៅគង់វង្សជារៀងរហូតមក តែប្រាសាទនេះមានទំហំតូច ហើយប្រកបទៅដោយចម្លាក់ក្បូរក្បាច់រចនា មានឧត្តមភាពខ្ពង់ខ្ពស់ក្រៃលែង។ ដូច្នេះហើយ បានជាអ្នកបុរាណវិទ្យាជនជាតិបារាំងជាច្រើននាក់ ដែលបានធ្វើការស្រាវជ្រាវប្រាសាទក្នុងតំបន់អង្គរ បានមូលមតិគ្នាជាឯកច័្ឆន្ទថា ប្រាសាទបន្ទាយស្រីគឺប្រៀបបានទៅនឹងត្បូងមួយដុំ ដែលមានតម្លៃក្រៃលែងរកវត្ថុអ្វីមួយមកប្រៀបផ្ទឹមពុំបានឡើយ ហើយគឺជារតនៈ វត្ថុមួយដែលបានបង្កប់ខ្លួននៅក្នុងស្នាដៃនៃសិល្បៈខ្មែរយើងកាលពីសម័យដើម។
ប្រាសាទបន្ទាយស្រី ស្ថាបនាឡើង ដោយព្រាហ្មណ៍ម្នាក់ឈ្មោះថា យជ្ញវរាហៈ ត្រូវជាចៅប្រុសបង្កើតរបស់ព្រះបាទ ហសវរ័្មនទី២។ បើយោងទៅតាមការអត្ថាធិប្បាយរបស់អក្សរចារិកនៅនឹងប្រាសាទបានបញ្ជាក់ថា ក្បូរក្បាច់រចនាប្រាសាទនេះ បានចម្លងរបៀបពីប្រទេសឥណ្ឌា ផ្ទៃមុខរបស់ចម្លាក់បដិមាមានទឹកមុខញញឹមស្រស់បស់ ដែលស្ថាបនាឡើងពីថ្មភក់រឹងម្យ៉ាងពណ៌ស៊ីជម្ពូ ដែលគេធ្វើតាមរបៀបឆ្លាក់នៃចម្លាក់ឈើច័ន្ទគ្រឹស្នាពីប្រជាជនឥណ្ឌានាសម័យដើម។ ប្រាសាទបន្ទាយស្រីបានរុករកឃើញដោយជនជាតិបារាំងម្នាក់នៅឆ្នាំ១៩១៤ តែនៅក្នុងឆ្នាំដែលបានរកឃើញរហូតដល់ឆ្នាំ១៩២៤ គេពុំបានកាប់ឆ្ការអ្វីឡើយ។ នៅក្នុងឆ្នាំ១៩២៣ មានអំពើចោរកម្មដោយពួកបច្ចឹមប្រទេស បានមកលួចរូបចម្លាក់ព្រមទាំងក្បាច់ផ្តែរ ដែលមានតម្លៃជាច្រើនយកទៅប្រទេសវា ពេលនោះទើបមានវិធានការធ្វើការស្រាវជ្រាវតាមរបៀបបុរាណវិទ្យា ចាប់ពីពេលនោះមក។ ចោររូបនោះត្រូវបានឃុំខ្លួនទុកហើយបញ្ជូនទៅក្រុងភ្នំពេញ។ មិនយូរប៉ុន្មានចោររូបនោះត្រូវបានគេដោះលែងឲ្យរួចខ្លួនវិញ ក្រោយពីយកផ្ទាំងចម្លាក់ទាំងឡាយដែលខ្លួនលួចបានប៉ុន្មានត្រឡប់មកវិញ។ ប្រាសាទបន្ទាយស្រីជាប្រាសាទដំបូងគេនៅតំបន់អង្គរ ដែលត្រូវបានគេជួសជុលឡើងយ៉ាងត្រឹមត្រូវ បន្ទាប់ពីជនជាតិបារាំងធ្វើការស្រាវជ្រាវនូវក្បួនមួយចំនួនពីប្រាសាទBOROUDUR នៅប្រទេសជ្វាមក។
កុំចាំបាច់ភ្ញាក់ផ្អើលធ្វើអ្វី នៅពេលដែលអ្នកធ្វើដំណើរទៅទស្សនា អ្នកនឹងឃើញប្រាសាទនេះមានទំហំប្រកបដោយសភាពតូចច្រឡឹង។ ទោះជាប្រាសាទនេះមានទំហំតូចហើយប្លង់តូចខុសខ្នាតពិតមែនតែស្ថាបត្យកម្ម ព្រមទាំងក្បូរក្បាច់រចនាដែលតុបតែងលំអរប្រាសាទជុំវិញមានគុណភាពដ៏ល្អប្រណិត។ បើយោងទៅតាមលោក Mauri Glaize បានសរសេរបញ្ជាក់អះអាងថា ប្រាសាទបន្ទាយស្រី ជាប្រាសាទមួយដែលល្អជាងគេបំផុត ដែលបានដក់ជាប់ក្នុងទឹកចិត្តរបស់មនុស្សគ្រប់រូប ដែលធ្វើឲ្យគេមានចិត្តនឹងគិតចាំជានិច្ច រហូតរកទីបំផុតគ្មាន។ អក្សរចារិកដែលអត្ថាធិប្បាយពីសាច់រឿងប្រាសាទនេះ គេបានរកឃើញនៅខាងក្នុងទ្វារចូលនៃកំផែងជាន់ទីមួយ កាលពីនៅឆ្នាំ១៩៣៦។
ប្រាសាទបន្ទាយស្រីមានប្លង់រាងជាការេព័ទ្ធជុំវិញទៅដោយកំផែងថ្មបាយក្រៀមមួយ មានទ្វារចូលពីរ មួយស្ថិតនៅខាងកើត មួយស្ថិតនៅខាងលិច។ ប្រាសាទនេះព័ទ្ធជុំវិញទៅដោយកំផែងបីជាន់ ចំពោះផ្លូវខាងកើតជញ្ជាំងធ្វើពីថ្មបាយក្រៀម ដោយទ្វារចូលមានរាងជាក្រឡាចក្រត្រង់លំអរទៅដោយទ្វារមួយនៅតាមជ្រុងនីមួយៗ។ ចំណែកឯសសរស្តំវិញធ្វើឡើងពីថ្មភក់។ នៅលើហោជាងគេបានអត្ថាធិប្បាយនូវសាច់រឿងរបស់ព្រះឥន្រ្ទទ្រង់គង់ប្រថាប់នៅលើដំរីក្បាលបី។ នៅលើហោណាំងខាងកើត ធ្វើឡើងពីថ្មពណ៌ក្រហមហើយមានក្បូរក្បាច់ល្អប្រណិត។ នៅជាប់កំផែងប្រាសាទមានផ្លូវចូលវែងមួយ ដែលសុទ្ធសឹងតែលំអរទៅដោយបង្គោលថ្មភក់ជាច្រើនស្ថិតនៅអមសងខាង។ រីឯនៅតាមសងខាងផ្លូវចូលវិញមានបន្ទប់រោងទងជាច្រើន ជញ្ជាំងធ្វើលឡើងពីថ្មបាយក្រៀម ចំណែកឯសសរពេជ្រវិញធ្វើឡើងពីថ្មភក់នៅចំផ្នែកកណ្តាលនៃបន្ទប់រោងទងទាំងនេះ មានលំអរទៅដោយទ្វារតូចៗជាច្រើន។ នៅខាងឆ្វេងដៃនៅផ្លូវចូលនេះ មានបន្ទប់វែងៗបីខ្នងនៅស្របគ្នាទាំងអស់។ សំណង់ទាំងបីខ្នងលយពីជើងទៅត្បូង រីឯនៅខាងស្តាំវិញមានសំណង់តែមួយគត់លំអរដោយហោជាងមួយដ៏ល្អប្រណិត ហោជាងបានអធិប្បាយនូវសាច់រឿងនៃអវតាមួយរបស់ព្រះវិស្ណុឈ្មោះនរសឹង្ហ។ ព្រះអង្គទ្រង់ប្រយុទ្ធជាមួយស្តេចយក្ស ដោយចាប់ហែកស្តេចយក្សនោះ។ នៅចុងសងខាងផ្លូវចូលមានហោងជាងមួយផ្ទាំង នៅប៉ែកខាងស្តាំដៃសណ្តូកត្រដឹងនៅលើដី ហោជាងនោះអធិប្បាយនូវរឿងមួយនៃរឿងរាមកេរ្តិ៍ ត្រង់នាងសេដាត្រូវក្រុងរាពណ៍ចាប់ពង្រត់ទៅក្រុងលង្កា។ មានស្រះទឹកមួយនៅក្នុងកំផែងជាន់ទីមួយ (១១៥.៩៥) ចំណែកឯកំផែងទីពីរវិញ ធ្វើឡើង ពីថ្មបាយក្រៀម ក្លោងទ្វារមួយនៅខាងកើត មួយទៀតនៅខាងលិច(៣៨ម)។ នៅបរិវេណខាងក្នុងមានសំណង់ថ្មបាយក្រៀមបន្ថែមចំនួន៦ទៀត។ សំណង់ពីរឋិតនៅខាងកើត ចំណែកពីរទៀតឋិតនៅខាងលិច ហើយនឹងសំណង់ពីរខ្នងវែងៗទៀត មួយខ្នងឋិតនៅខាងជើង មួយខ្នងទៀតឋិតនៅខាងត្បូង។ សំណង់ទាំងអស់នេះជាផ្ទះសំណាក់សម្រាប់ធ្វើសមាធិ។ ចំណែកទ្វារចូលពីរខាងកើតរបស់កំផែងនេះ មានរាងជាក្រឡាចក្រត្រង់ព្រមទាំងមានហោណាំងពីរ ហើយមានហោជាងជាច្រើនដែលគេសាងឡើងយ៉ាងហ្មត់ចត់នៃស្ថាបត្យកម្មពីឈើទាំងអស់ ហើយចុងសងខាងហោជាងវិញ គេឆ្លាក់រាងត្រីកោណរាងដូចគូថខ្យង។ ចំណែកឯនៅតាមស៊ុមទ្វារវិញ បណ្ណាល័យពីរខ្នងស្ថិតនៅខាងក្នុងបរិវេណប្រាសាទ បណ្ណាល័យមួយខ្នងឋិតនៅខាងឆ្វេង មួយខ្នងទៀតឋិតនៅខាងស្តាំ ហើយចំហរទ្វារទៅខាងលិច។ ជញ្ជាំងបណ្ណាល័យទាំងពីរខ្នងនេះ ធ្វើឡើងដោយដំបូលរាងកោងធ្វើឡើងពីឥដ្ឋ។
សូមទស្សនាវីឌីអូនៃប្រាសាទ បន្ទាយស្រី ដូចខាងក្រោម៖
No comments:
Post a Comment