ប្រភពថៃ៖ពស់វែកមួយក្បាល ដែលប្រជាជនថៃស្គាល់យ៉ាងច្បាស់
ហើយបានដាក់រហ័សនាមអោយថា ស្តេចពស់វែកយក្ស (King Cobra) គ្រាន់តែឃើញក៏សឹងតែដើរលែងទៅមុខបាត់ទៅហើយនោះ
គឺត្រូវចាប់បានទាំងរស់ គឺឋិតនៅខេត្តរ៉ានុង ប្រទេសថៃ។
តាមសម្តីអ្នកស្រុកនៅថា ស្តេចពស់វែកនេះគឺមានប្រវែងរហូតទៅដល់ ៥,៥ម៉ែត្រឯណោះ ដែលគេអាចសន្មត់ថាវាធំ ហើយវែងជាងគេក្នុងលោក។ នៅក្នុងឆ្នាំ ១៩៦០ ស្តេចពស់វែកប្រភេទនេះត្រូវបានគេចាប់បានម្តង ដែលមានប្រវែងរហូតទៅដល់ជិត ១១ម៉ែត្រ ហើយរហូតទល់មកសព្វថ្ងៃនេះ ពុំមានរបាយការណ៍ធ្លាប់ចាប់បានពួកវាសោះឡើយ។ ក្រោយពេលចាប់បានរួចមក គេបានពិនិត្យនៅក្នុងពោះរបស់វា គឺមានសត្វពស់សង់សឿ ប្រវែង ២ម៉ែត្រនៅក្នុងនោះទៀតផង។
បើតាមសម្តីរបស់អ្នកស្រុកប្រាប់ថា ស្តេចពស់វែកប្រភេទនេះគឺអាចរុំខ្លួនមនុស្សទៅដល់ ២០នាក់ ឬអាចរុំខ្លួនដំរីមួយបានទៀតផង។
សូមទស្សនាវីឌីអូខាងក្រោម៖
No comments:
Post a Comment