ភ្នំពេញ ៖ បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមទុតិយភូមិ សរុបមានចំនួន ៩៣
៧៥២នាក់ ស្រី៤៥ ២៣៧នាក់ ចែកជា១៥៧ មណ្ឌលសំណេរ ស្មើនឹង ៣ ៧៨១បន្ទប់
ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។
សម្រាប់ថ្ងៃទី១គឺ ថ្នាក់វិទ្យាសាស្ត្រ ៖ពេលព្រឹក គីមីវិទ្យា
និងជីវវិទ្យា ។ ពេលរសៀល ប្រវត្តិវិទ្យា និងភាសាបរទេស ។ ថ្នាក់វិទ្យាសាស្ត្រសង្គម៖
ពេលព្រឹក ភូមិវិទ្យា ប្រវត្តិវិទ្យា ។ ពេលរសៀល ផែនដី និងបរិស្ថានវិទ្យា
និងភាសាបរទេស ។
សម្រាប់ថ្ងៃទី២គឺ ថ្នាក់វិទ្យាសាស្ត្រ ៖ពេលព្រឹក អក្សរសាស្ត្រខ្មែរ
និងរូបវិទ្យា ។ ពេលរសៀល គណិតវិទ្យា ។ ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ពេលព្រឹក
គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិទ្យា ។ អក្សរសាស្ត្រខ្មែរ ៕
ប្រភពព័ត៌មានពី ៖ ដើមអម្ពិល
No comments:
Post a Comment