(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា វិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានដឹកដល់មណ្ឌលប្រឡងនៅរាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេសប្រកបដោយសុវត្ថិភាព សម្រាប់ដំណើរការសំណេរនៃការប្រឡងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដើមសប្តាហ៍ក្រោយនេះ។
ក្រសួងអប់រំបានឲ្យដឹងថា ហិបវិញ្ញាសាប្រឡងបាក់ឌុបទាំងអស់ ត្រូវបានគណៈមេប្រយោគទូទាំង ប្រទេសប្រចាំរាជធានី-ខេត្ត ដឹកទៅដល់គោលដៅអស់ហើយ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២២ សីហា ២០១៦ ខាងមុខនេះ មានការចូលរួមសង្កេតការណ៍ ស្ម័គ្រចិត្តពីអង្គភាពប្រឆាំងអំពើរលួយចាប់តាំងពីដំណើរ ការសំណេររហូតដល់ថ្ងៃប្រកាសលទ្ធផលប្រឡង។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២២ សីហា ២០១៦ មាន១៥៧មណ្ឌលសំណេរ ត្រូវជា៣,៧៨១បន្ទប់ ដែលមានបេក្ខជនសរុប ៩៣,៧៥២នាក់ (ស្រី ៤៥,២៣៧នាក់) ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម៕
ប្រភពមកពី៖ Fresh News
No comments:
Post a Comment