ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននេះបើទោះបីជា
វិទ្យាសាស្ត្រមានការជឿនលឿន យ៉ាងណាក្តី ក៏បងប្អូនប្រជាពលរដ្ឋ
ដែលរស់នៅចុងកាត់មាត់ញក នៅតែមានអបិយជំនឿ
យ៉ាងងប់ងល់ទៅលើអម្ពូតហេតុផ្សេងៗនៅឡើយ។
ជាក់ស្តែងដូចជាករណីមួយនេះ
មានប្រជាពលរដ្ឋរាប់រយនាក់ក្នុង១ថ្ងៃៗ
បាននាំគ្នាទៅអុជធូបសំពះបួងសួងសុំសេចក្តីសុខ
និងសុំទឹកមន្តពីដើមចេកជ្វាមួយដើមនៅក្នុងដីភូមិមួយកន្លែងដែលត្រូវបានម្ចាស់កាប់ដុតចោលហើយចេញត្រយូងម្តង២ៗ
រហូតចំនួន៨ហើយគេជឿថាមានបារមី។
ពាក់ព័ន្ធរឿងហេតុខាងលើនេះ
អ្នកមីងឈ្មោះ ចាប ឡាំ មកពីភូមិទឹកម្លាង ឃុំសណ្តាន់ ស្រុកសណ្តាន់
ប្រាប់ថាដោយល្បី និងមានជំនឿថា ចេកជ្វានេះមានបារមីពូកែសក្តិសិទ្ធ
បានជាអ្នកមីងមកសុំទឹកមន្ត យកមកព្យាបាលជំងឺផ្សេងៗ
ដូចជាឈឺក្បាលវិលមុខ ឈឺឆ្អឹងឆ្អែង និងឈឺសន្លាក់ដៃជើង ហើយអ្នកមីងទើបតែមកជាលើកទី១
នៅមិនទាន់ដឹងលទ្ធផលទេ។
អ្នកមីងឈ្មោះ ហុង លី
អញ្ជើញមកពីឃុំសណ្តាន់ប្រាប់ថា ដោយមានជំនឿលើព្រះអង្គរបារមី៨ទិស
ចេកជ្វានេះ មានបារមីពូកែជួយព្យាបាលជំងឺ
បានជានាំគ្នាមកសុំទឹកមន្តដើម្បីយម មកព្យាបាលជំងឺផ្សេងៗ
របស់អ្នកមីងដូចជាឈឺចង្កេះ ឈឺខ្នង ហើយជំងឺហើមដៃរបស់អ្នកមីង
អ្នកមីងក៏ទើបតែមកជាលើកទី១ដែរទេ។
ចំណែកស្ត្រីម្នាក់ទៀតឈ្មោះ
ចាន់ សាវេត នៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ប្រាប់ថា
នាងមករកទឹកមន្តចេកជ្វានេះជាលើកទី៣ហើយ ដោយសារនាងមានជំងឺឈឺដៃឈឺជើង
បន្ទាប់ពីបានមកសុំទឹកមន្តនេះទៅផឹកទៅឃើញថាបានធូរស្បើយច្រើនបានជាមកទៀតនេះ។
លោកពូដែលជាម្ចាស់ដីឈ្មោះ
រស់ ហាន អាយុ៧០ មានប្រពន្ធឈ្មោះ កែ គុំ រស់នៅភូមិរំពុះ ឃុំមានជ័យ
ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានប្រសាសន៍ប្រាប់ឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា
ឆ្នាំ២០១៦នេះថា ពីដំបូងឡើយលោកពូមានដីភូមិ១
កន្លែងដែលបានដាំដំណាំផ្សេងៗជាច្រើនមុខ ក្នុងនោះមានដើមចេកជ្វា១គុម្ព
លោកពូក៏បានកាប់ចោលនៅសល់តែគល់ ពេលដែលស្លឹករបស់វា ក្រៀមបន្តិចរូបគាត់ក៏ដុតចោល
ធ្វើឲ្យដើមចេកជ្វានោះត្រូវ ភ្លើងឆេះរោលខ្មៅៗ លុះថ្ងៃក្រោយមកចេកនោះ
ក៏ដុះចេញជាត្រយូង។ មុនដំបូងចេញត្រយោង២
ហើយក៏ចេញបន្តទៀតម្តង២ៗរហូតដល់ចំនួន៨ត្រយូងក៏ឈប់ចេញទៅ។
ហើយក៏មានបារមី
៨ទិសគេមកពន្យល់ប្រាប់ថា គេមកជួយសង្គ្រោះ ប្រជាពលរដ្ឋនៅទីនេះ
ចាប់តាំងពីថ្ងៃនោះមកក៏លេច ឮពីមាត់មួយទៅមាត់មួយ
ហើយក៏មានបងប្អូនប្រជាពលរដ្ឋយើង មកពីទីជិតទីឆ្ងាយ មកសុំទឹកមន្តយក
ទៅព្យាបាលជំងឺ របស់ខ្លួនក្នុង១ថ្ងៃៗចាប់ពីជាង ២០០នាក់ ទៅ៣០០នាក់ ដោយឃើញថាសក្ដិសិទ្ធបានជាពួកគាត់នាំគ្នាមកទៀតនោះ
បើមិនសក្ដិសិទ្ធទេគឺគេមិនមកទេ។
ចាប់តាំងពីចេកនេះ
ចេញត្រយូង៨មក រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល១ខែ១០ថ្ងៃហើយ
ដែលជាហេតុធ្វើ ឲ្យត្រយូងចេករុះរោយ ជាបណ្តើរៗបន្តិចម្តងៗ និងចេញផ្លែតូចៗនេះឡើង
លោកពូបញ្ជាក់ថាចំពោះ ប្រជាពលរដ្ឋដែល
មកសុំទឹកមន្តគឺបានបូជាបច្ច័យតាមសទ្ធាជ្រះថ្លា ៥០០ឬក៏១០០០៛
មិនកំណត់ទេដាក់ ក៏បានមិនដាក់ក៏បានដែរ។ ដែលជាហេតុធ្វើឲ្យ
លោកពូរកប្រាក់ចំណូលក្នុង១ថ្ងៃៗ សើមមាត់សើមកតែម្តង ត្រង់សួរថា
រកបានប៉ុន្មានក្នុង១ថ្ងៃៗ លោកសូមលាក់ការដោយ មិនបង្ហើបប្រាប់នោះទេ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment