នាទីប្រវត្តិសាស្ត្រ សតវត្សទី៧ រហូតដល់សតវត្សទី ១១ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Saturday, July 16, 2016

នាទីប្រវត្តិសាស្ត្រ សតវត្សទី៧ រហូតដល់សតវត្សទី ១១

ប្រទេសជ្វា បានធ្វើអាណានិគមន៍លើស្រុកខ្មែរពីឆ្នាំ ៧៨៧ រហូតដល់ ឆ្នាំ ៨០០ ឬ៨០២ គិតរយៈពេល ១៥ឆ្នាំ
មូលហេតុ បែកបាក់ផ្ទៃក្នុងនៅឆ្នាំ ៧០៦ និង ៧១៥ ក្នុងរាជ្យម្ចាស់ក្សត្រី ជ័យទេវី ក្រោយពីព្រះបាទជ័យវរ្ម័នទី១សុគតទៅ ប្រមានជា១០៦ឆ្នាំ
ប្រទេសចាម្ប៉ា បានគ្រប់គ្រងប្រទេសខ្មែរ ចំនួន៤ឆ្នាំ គឺឆ្នាំ ១១៧៧ ដល់ ១១៨១ ក្រោយពីព្រះបាទ សូរ្យវរ្ម័នទី ២ សុគតទៅបាន ៣១ឆ្នាំ ។ ព្រះអង្គបានកសាងប្រាសាទអង្គរតូច ពីឆ្នាំ ១១១៣ ដល់ ១១៥០ ។ ព្រះអង្គបានចំណាយពេលសាងសង់អស់៣៥ឆ្នាំ ទើបរួចរាល់ ។
មូលហេតុ វិបត្តិរាជបល្ល័ង្គ ។ ឆ្លៀតពេលខ្មែរមានវិបត្តិ ចាមបានវាយលុកចូលមក ក្នុងគោលបំណងសងសឹក និងឈ្លានពានទឹកដី ។

ជីវប្រវត្តិព្រះបាទជ័យវរ្ម័នទី៧

ព្រះអង្គសោយរាជសម្បត្តិនៅឆ្នាំ ១១៨១ ដល់ ១២០១ ។ ព្រះអង្គបានរំដោះជាតិពីចាម នៅឆ្នាំ ១១៨១ ។ ព្រះអង្គបានកសាងប្រាសាទ បាយ័ន មានប្រាង្គមុខ៤ ចំនួន៥២ ស្ថិតនៅកណ្តាលទីក្រុងថ្មី ។
ព្រះអង្គជាបុត្រ របស់ព្រះបាទ ធរណិន្ទ្រវរ្ម័នទី ២ និង ព្រះនាង ចុឌាមុនី ។

នយោបាយនិងសន្តិសុខ
នៅសម័យព្រះអង្គគ្រប់គ្រង មានសុខសន្តិភាព ១០០% និងបានយល់ពីបទពិសោធន៍ធ្វើសឹកសង្គ្រាមផងដែរ ។ ព្រះអង្គបានយករដ្ឋចាមធ្វើជាចំណុះ ហើយនឹងមានបំណងចង់ឲ្យក្លាយជាទឹកដី១០០% តែមិនបានសម្រេច ។

សេដ្ឋកិច្ចនិងយោធា
នៅសម័យសនោះ រីកចម្រើនខ្លាំងណាស់ គ្រប់វិស័យទាំងអស់ ជំងឺព្យាបាលអត់គិតថ្លៃ (ប្រើរុក្ខជាតិក្រវ៉ាញ) និងសំណាក់អាស្រ័យតាមសាលាដំណាក់ផ្សេងៗ មិនមានបង់ថ្លៃថែមទៀត ។ ម្យ៉ាងវិញទៀត កងទ័ពសុទ្ធតែខ្លាំង ១គុណនឹង១០ នាក់ បានន័យថា កងទ័ពខ្មែរតែ១លាន គឺស្មើនឹង១០លាន ពោលអាចសម្លាប់សត្រូវបាន១០នាក់ មុនកងទ័ពយើងស្លាប់ម្នាក់ ។

មនោរម្មណ៍និងឥត្ថារម្មណ៍
ជំងឺរបស់ប្រជារាស្ត្រ ជាជំងឺរបស់ព្រះអង្គ ឬ សុខទុក្ខរបស់រាស្ត្រ ជារបស់អាត្មាអញ ។

ជំនឿ

កសាងប្រាសាទថ្វាយព្រះព្រហ្ម និងកាន់ព្រះពុទ្ធសាសនា មហាយាន ។

អាហារូបត្ថម្ភ
នៅសម័យអង្គរ គេយកស្រូវអង្គរជាត្រីមុខ ដែលអាចចិញ្ចឹមប្រជារាស្ត្របានយ៉ាងស្រួល ព្រោះថា ស្រូវអង្គអាចទុកបាន៣ឆ្នាំ ។ លើសពីនេះ មានពោត សណ្តែក ល្ង ដំឡូងកែច្ឆៃ ។ល។ នឹងអាចបង់ពន្ធជូនរដ្ឋ និងសាសនាផងដែរ ។ ជាពិសេសសម្រាប់ធ្វើសង្គ្រាម ។

ការងារ
នៅសម័យនោះ ការងារជាប្រធានបទទី១នៃជីវិតរបស់ពួកគេ ដែលគេម្នាក់ៗព្យាយាមណាស់ ។ គ្មាននរណាម្នាក់និយាយថា គ្មានការងារធ្វើនោះទេ ។ ប្រទេសដទៃទៀត ជាពលកម្មស្នួលរបស់ខ្មែរ និងជាជនឈ្លើយសឹក ។

ចំំណងមិត្តភាព
ប្រទសចិន និងឥណ្ឌា ជាដៃគូពាណិជ្ជកម្ម និងការទូត។

ភូមិសាស្ត្រនៅតំបន់អង្គរ
ជាចំណុចកណ្តាលនៃប្រទេសកម្ពុជា និងសំបូរធនធាន រួមទាំងងាយស្រួលក្នុងការដឹកជញ្ជូន ។

សិប្បកម្ម
ក្អម ឆ្នាំ ចាន តម្បាញ គ្រឿងអលង្ការ ។ របស់ដែលគេយកមកធ្វើសិប្បកម្មមាន ភ្លុក ឈើ សំរិទ្ធ មាស ប្រាក់ ស្នែង លោហៈ ទង់ដែង ស្ពាន់ និងដីឥដ្ឋ ជាដើម ។ ចំណែកឯតម្បាញ គឺសូត្ររបស់ខ្មែរយើង រីឯសាច់ឡែនវិញ គឺនាំចូលពីចិនមក ។

មុខរបរ
កសិកម្ម និងនេសទ

ធាតុអាកាស
ភូមិសាស្ត្រស្ថិតនៅខ្សែស្របទី១០ និងទី ១៥ ទទួលរងឥទ្ធិពលខ្យល់មូសុង ក្រៅសើម ងាយស្រួលដល់ការធ្វើកសិកម្ម និងដីមានជីរជាតិច្រើន ដូចពាក្យថា ដាក់ចុះដុះឡើង ។

ទំនុកចិត្
អ្នកដឹកនាំមានសមត្ថភាពគ្រប់គ្រាន់ ធ្វើអោយប្រជារាស្ត្រមានទំនុកចិត្ត១០០%។

កំណើនសេដ្ឋកិច្ច
ព្រៃឈើ ផលិតផលកសិកម្ម និងនេសាទ អាចធ្វើអោយសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ រួមទាំងប្រមូលពន្ធមួយចំនួនថែមទៀត ។

បរទេស
កម្លាំងបរទេស ប្រហាក់ប្រហែលយើង និងខ្សោយជាងយើង

វណ្ណៈ
នៅសម័យអង្គរបានចែកវណ្ណៈជាបួនពួក ដែលយើងរងឥទ្ធិពលអារ្យធម៌ពីឥណ្ឌាមកតាំងពីសតវត្សទី១មកម្ល៉េះ ។ វណ្ណៈដែលមានតួនាទីដឹកនាំប្រទេស គឺវណ្ណៈក្សត្រ ។ រីឯកម្លាំងពលកម្ម និងអ្នកមុខអ្នកការ គឺ វណ្ណៈ (ទាសករ និងអ្នកងារ)o

ខេត្តជាចំណុះនៅសម័យអង្គរ
ខេត្តចែកចេញរហូតពី៩០ទៅ១០១ខេត្ត ខេត្តនីមួយៗគ្រប់គ្រងដោយស្តេចត្រាញ់ ។

តុលាការ
នៅសម័យអង្គរមានតុលាការកាត់ក្តី យុត្តិធម៌បំផុត គ្មានអំពើពុករលួយទេ

ផែនការអនុវត្ត
ជាយុទ្ធសាស្ត្រស្តេចចក្រព័ត្តិនិយម

របៀបសង់ប្រាសាទ
សង់នៅលើភ្នំ និងទាបនៅនឹងដី

សេនាធិការទាំងបួនដើម្បីដឹកនាំប្រទេសទាំងមូលបានគឺ
១ ឧកញ៉ា ក្រឡាហោម
២ ឧកញ៉ា យមរាជ
៣ ឧកញ៉ា ចក្រី
៤ ឧកញ៉ា វាំង
រូបភាពទាក់ទងសម័យអង្គរ÷













No comments:

Post a Comment