របស់ទាំង5ប្រភេទ ដែលអ្នកមិនគួរយកមកលាបលើមុខ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Saturday, July 16, 2016

របស់ទាំង5ប្រភេទ ដែលអ្នកមិនគួរយកមកលាបលើមុខ

យើងទាំងអស់សុទ្ធតែដឹងហើយថា ស្បែកនៅក្នុុងរាងកាយគឺមិនដូចគ្នានោះទេ ដូចជាស្បែកជង្គង់គឺក្រាស់ជាងផ្នែកដទៃទៀតនៃស្បែក ចំណែកឯស្បែកមុខគឺជាផ្នែកដែលស្ដើងជាងគេ ហើយឆាប់ប្រតិកម្មជាងគេទៀតផង។ ដូចច្នេះហើយ ប្រិយមិត្តគួរតែយល់ដឹងពី របស់មួយចំនួនដែលមិនគួរយកមកលាបលើមុខ ឬ ប៉ះមុខរបស់លោកអ្នក៖
1.ក្រូចឆ្មា៖ ក្រូចឆ្មាគឺសម្បូរទៅដោយជាតិអាស៊ីតខ្លាំង ដែលជាហេតុធ្វើអោយប៉ះពាល់ដល់តុល្យភាព pH នៅលើមុខរបស់អ្នក។ ទោះជាក្រូចឆ្មាជួយបំបាត់ស្នាមអុចខ្មៅនៅលើមុខមែន ប៉ុន្តែសម្រាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្ម មិនគួរសាកល្បងជាមួយក្រូចឆ្មានោះទេ។
2.ឡេលាបខ្លួន៖ ឡេលាបខ្លួនត្រូវបានគេផលិតឡើងសម្រាប់រាងកាយ មិនអាចយកមកលាបមុខបាននោះទេ ព្រោះមុខមានលក្ខណៈស្ដើងជាងស្បែករាងកាយ។ ម្យ៉ាងវិញទៀត ស្បែកនៅលើរាងកាយមានភាពធន់ ដែលអាចទប់ទល់នឹងសាធាតុគីមីដែលមាននៅក្នុងលេរលាបស្បែកបាន។
3.ថ្នាំដុសធ្មេញ៖ មានស្ត្រីជាច្រើនបានសាកល្បងយកថ្នាំដុសធ្មេញមកលាបលើមុខដើម្បីកម្ចាត់មុន ប៉ុន្តែមិនទទួលបានប្រសិទ្ធភាពហើយថែមទាំងបង្កអោយស្បែកមុខរលាកឬស្លាកស្នាមទៀតផង ដោយសារតែសាធាតុគីមីដែលមាននៅក្នុងថ្នាំដុសធ្មេញ។
4.ទឹកក្តៅ៖ មនុស្សគ្រប់គ្នាតែងតែរីករាយនៅពេលងូតទឹកក្ដៅ ប៉ុន្តែកំដៅខ្លាំងពេកនឹងបំផ្លាញរបាំងការពារដែលរក្សាសំណើមអោយស្បែក។ ការនេះនឹងបង្កឱ្យមានភាពស្ងួតកាន់តែច្រើននិងស្បែកពព្លាក់។
5.ទឹកលាងរបូស(ទឹកអុកសុីសែន ឬ ទឹកអុកសីុសែនេ)៖ ទឹកលាងរបូស ឬទឹកអុកសុីសែនត្រូវបានគេប្រើសម្រាប់ លាងរបួសដើម្បីការពារកុំអោយឆ្លងមេរោគ, ព្យាបាលពងបែកនៅលើស្បែក និងប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះទៅទៀត នៅពេលដែលយើងយកវាមកលាបលើមុខ វានឹងធ្វើអោយមុខប្រតិកម្ម ហើយរលាក និងអាឡែស៊ីស្បែកផងដែរ៕
ប្រែសម្រួលពី៖ ហេលស៊ី

No comments:

Post a Comment