រំឭកពីប្រវត្តិព្រះមហាក្សត្រជ័យវន្ម័នទី២បន្តទៀត - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Tuesday, July 12, 2016

រំឭកពីប្រវត្តិព្រះមហាក្សត្រជ័យវន្ម័នទី២បន្តទៀត

រំឭកពីប្រវត្តិព្រះមហាក្សត្រជ័យវរ្ម័នទី២បន្តទៀត

ជីវប្រវត្តិៈ ព្រះបាទជ័យវរ្ម័នទី ២ ជាប់ពូជពង្សនៅនគរចេនឡាទឹក  ស្រុកសំបូរ ភ្នំសំបុកសព្វថ្ងៃ  ។ នៅឆ្នាំដែលជ្វាវាយចូលមក  បានដុតបំផ្លាញរាជធានីចោល ឈ្មោះ សម្ភុបុរៈ និងធ្វើគត់ព្រះមហាក្សត្រចោល  រួចកេណ្ឌប្រជាជន  ទ្រព្យសម្បត្តិ និង ព្រះបាទជ័យវរ្ម័នទី២ទៅប្រទេសជ្វាផងដែរ ។

ព្រះអង្គបានបង្កើតព្រះខ័នរាជដំបូងគេបង្អស់  ។ ដើម្បីអោយខ្លួនព្រះអង្គក្លាយជាមហារាជ  ព្រះអង្គបានធ្វើពិធីមួយគឺ ទេវរាជ ក្នុងគោលបំណងដែលមិនធ្វើជាអាយ៉ងរបស់ជ្វាទៀតឡើយ ។ មូលហេតុដែលជ្វាដណ្តើមបាន  គឺដោយសារទំទាស់ផ្ទៃក្នុងនៅឆ្នាំ ៧១៥ ។

#តើគួរដែរឬទេដែលប្រទេសយើងមានស្ថានភាពចុះខ្សោយពីឆ្ឆាំ៧០៦មក ?
គ្រាន់តែចេនឡាចុះខ្សោយក្រោយពីព្រះបាទជ័យវរ្ម័នទីសុគតទៅ  ប្រទេសជាតិចុះខ្សោយរហូតបែកជាពីរ  ដោយរដ្ឋទាំងពីរនោះ  មានឈ្មោះថា  ភវៈបុរៈ នៅប្រទេសឡាវសព្វថ្ងៃ  និងសម្ភុបុរៈ នៅខេត្តក្រចេះ ប្រទេសកម្ពុជាសព្វថ្ងៃ  តែអភ័ព្វអីតែចេនឡាទឹកទេដែលកងទ័ពជ្វាវាយដណ្តើមយកបាន  ។

ក្រោយពីព្របាទជ័យវរ្ម័នទី១សុគតនៅឆ្នាំ ៦៨១មក  មិនបាន២៥ឆ្នាំផង  ដណ្តើមរាជ្យគ្នាពី៧១០ រហូតដល់ឆ្នាំ៧១៥ ធ្វើអោយបរទេសឆ្លៀតឱកាសវាយចូលមកបាន នៅឆ្នាំ ៧៨៧ ក្រោយ១០៦ឆ្នាំ  ពេលព្រះបាទជ័យវរ្ម័នទី១សុគតទៅ ។

#យើងឃើញថា ក្នុងគោលបំណងព្រះបាទជ័យវរ្ម័នទី២បានផ្លាស់ប្តូររាជធានីជាច្រើនកន្លែងនោះ គឺដោយសារព្រះអង្គចង់បានៈ
-ការបង្រួបបង្រួមជាតិ
-រក្សាឯកភាពជាតិខ្មែរ  មិនអោយបរទេសលូកដៃទៀតទេ  ពិសេសជ្វាជាដើម
-ទប់ទល់កំលាំងស្នូលរបស់ជាតិអោយរឹងមាំ និងទប់ទល់នូវរាល់ការឈ្លានពានរបស់បរទេស ។

#ស្ថាបត្យកម្ម  លោកកសាងនៅលើភ្នំដំបូងគេ  គឺមហេន្ទ្របុរៈ ភ្នំគូលេន ឆ្នាំ ៨០៨ និងបានរៀបចំប្លន់កសាងក្រុងអង្គរមុនគេ  ។

#អ្នកបន្តវេន
ព្រះបាទយសោវរ្ម័នទី ១បានទទួលភារកិច្ចកសាងក្រុងអង្គរមុនគេ ឈ្មោះទីក្រុង គឺយសោធរៈបុរៈ ហើយក្រុងដទៃទៀតចាស់ៗនោះ  មានៈ
ភវៈបុរៈ នវៈបុរៈ សម្ភុបុរៈ ឥន្ទ្របុរៈ និង មហេន្ទ្របុរៈ ។ល។ ជាទីក្រុងរណបវិញ ដោយប្រកាសក្រុងថ្មី  នៅសម័យអង្គរ  យសោធរៈបុរៈ វិញ  ល្បីល្បាញរន្ទឺដល់សព្វថ្ងៃ ។

#គួរឈប់ប្រកាន់ទៅ  យើងបានលើកហេតុផលច្រើនហើយ  កុំទាមទារគុណសម្បត្តិច្រើនពេក  ព្រះបាទជ័យវរ្ម័នទី២ និង ព្រះបាទយសោវរ្ម័នទី១  មិនបានបំភ្លេចបុព្វបរុសចោលឡើយ  គឺបានលើកមុខមាត់បន្ថែមទៀត  មិនតែប៉ុណ្ណោះ  រដ្ឋចាស់ៗទាំងអស់នោះ  មកបម្រើក្រុងអង្គរទាំងអស់  រួមទាំងបរទេសផងដែរ ៕

No comments:

Post a Comment