តាមរយ:ការស្រាវជ្រាវបានបញ្ជាក់ឲ្យដឹងថា ទឹកត្រសក់ពិតជាមានប្រយោជន៍ខ្លាំងណាស់ ដល់សុខភាព របស់យើង ពោលគឺវាអាចជួយបន្ថយកម្តៅក្នុងរាងកាយ ហើយវាមានសារធាតុ ALKALI ដែលអាចកាត់បន្ថយជាតិអាសុីត Uric នៅនឹងសន្លាក់ដោយមានប្រសិទ្ធិភាពបានថែមទៀតផង។
លើសពីនេះទៀត ស្ពៃ (Celery) និងខ្ញី មានគុណសម្បត្តិប្រឆាំងនឹងការរលាកយ៉ាងពូរកែ ហើយការរួមបញ្ចូលគ្នានេះអាចកាត់បន្ថយការរលាក បានយ៉ាងមានប្រសិទ្ធិភាព។
នៅពេលដែលអ្នកផឹកទឹកនេះ ហើយអ្នកអាចមានអារម្មណ៍ថាមានការឈឺចាប់តិចតួច។ នេះជាសញ្ញាថាវាមានប្រសិទ្ធិភាព។
គ្រឿងផ្សំមានដូចជា៖
- ក្រូចឆ្មា១ចំណិត
- ខ្ញីខ្ចី១ដុំតូច
- ត្រសក់ធំល្មម១ផ្លែ
- ដើមស្ពៃ (Celery) ២ដើម
វិធីធ្វើ៖ ជាដំបូង អ្នកត្រូវលាងសម្អាតគ្រឿងផ្សំទាំងនោះ ឲ្យបានស្អាតជាមុនសិន។ ហើយកាត់ស្ពៃ Celery និងត្រសក់ជាចំណិត រួចកាត់ក្រូចឆ្មាពាក់កណ្តាល ហាន់ខ្ញីជាបន្ទះស្តើងៗ។ រួចរាល់ហើយ ដាក់គ្រឿងផ្សំទាំងអស់ចូលគ្នាកិនឲ្យម៉ត់ ហើយទទូលទាន ១ ទៅ ២ដង ក្នុងមួយថ្ងៃ៕
ដើមស្ពៃ (Celery)
ប្រភព៖ healthandhealthy
No comments:
Post a Comment