មិនថាលោកអ្នកនៅក្នុងតំបន់ណានោះទេ ក៏លោកអ្នកអាចធ្វើការដាំដុះបន្លែពណ៌បៃតង ក៏ដូចជាផ្ទីជារបស់បន្ទាប់បន្សំសំរាប់ម្ហូបអាហារទទួលទានបានដែរ។ ក្នុងនោះផងដែរលោកអ្នកនិងទទួលបានផលប្រយោជន៏យ៉ាងច្រើនពីវាដោយមិនដឹងខ្លួន។
ស្លឹករបស់វាបានផ្តល់នូវវីតាមីនយ៉ាងច្រើន ដោយសារថាវាមានសារជាតិរ៉ែខ្ពស់និងសារជាតិហ្វូឡេត ដែលជួយឲ្យឈាមមានកំហាប់ល្អ។ បន្ថែមពីនោះទៅទៀត វាជួយមិនឲ្យអស់កំលាំងល្ហិតល្ហៃ និងពិសេសនៅជួយឲ្យលោកអ្នកមិនមានអារម្មណ៏ចង់បរិភោគបង្អែមថែមទៀតផង។
ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ផ្ទីសម្រាប់សុខភាព៖
១/ស្លឹកផ្ទីជាប្រភពវីតាមីនច្រើនប្រភេទដូចជា៖ វីតាមីន A, B2, និង K ដែលជារុក្ខជាតិប៉ូវសុខភាពភ្នែកឲ្យស្រស់ថ្លា ហើយវាក៏ជាប្រភពអាហារូបត្ថម្ភមួយដ៏សម្បូរបែបផងដែរ។
២/វាផ្ទុកទៅដោយសារធាតុ ម៉ង់កាណែស សារធាតុដែក កាល់ស្យូម ម៉ាញេស្យូម និងប៉ូតាស្យូមដែលជាសារធាតុចិញ្ចឹមសម្រាប់សុខភាពមនុស្ស។
៣/វាមានសមត្ថភាពការពារជំងឺសើស្បែកគ្រប់ប្រភេទ និងជាអាហារថែរក្សាស្បែកឲ្យស្អាតភ្លឺថ្លាផងដែរ។
២/វាផ្ទុកទៅដោយសារធាតុ ម៉ង់កាណែស សារធាតុដែក កាល់ស្យូម ម៉ាញេស្យូម និងប៉ូតាស្យូមដែលជាសារធាតុចិញ្ចឹមសម្រាប់សុខភាពមនុស្ស។
៣/វាមានសមត្ថភាពការពារជំងឺសើស្បែកគ្រប់ប្រភេទ និងជាអាហារថែរក្សាស្បែកឲ្យស្អាតភ្លឺថ្លាផងដែរ។
៤/ជារុក្ខជាតិមានសមត្ថភាពការពារជំងឺថ្លើម កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ និងកាត់បន្ថយហានិភ័យនៃជំងឺហឺតទៀតផង។
៥/វាផ្ទុកទៅដោយសារធាតុដែកកម្រិតខ្ពស់ ប្រូតេអ៊ីន និងសារធាតុខនិជដែលធ្វើឲ្យឆ្អឹងរឹងមាំល្អ។
ក្រុមអ្នកឯកទេសខាងចំណីអាហារក៏បានណែនាំថា ប្រភេទបន្លែផ្ទីនេះ ជួយឲ្យមានកំលាំងកំហែង មិនងាយឆាប់ហេវ ជាពិសេសនៅជួយប៉ូវសុខភាពរាងកាយទៀតផង។ចាប់ផ្តើមហូបបន្លែពណ៌បៃតងពីពេលនេះទៅ ដើម្បីសុខភាពល្អរបស់លោកអ្នក ជៀសវាងជំងឺតម្កាត់ផ្សេងៗ៕
No comments:
Post a Comment