ការស្រលាញ់គឺលះបង់
"បុរសដ៏ក្រីក្រម្នាក់" រស់នៅជាមួយភរិយា
ថ្ងៃមួយ...ភរិយាដែលមានសក់វែង នាងស្រលាញ់សក់វែងណាស់បានសុំស្វាមី...អោយទិញស្និតសិតសក់អោយដើម្បីសិតសក់អោយបានស្អាត តែត្រូវស្វាមីបដិសេធ ស្វាមីមានអារម្មណ៍ខូចចិត្តយ៉ាងខ្លាំង ព្រោះគេគ្មានលុយសូម្បីតែជួសជុលខ្សែនាឡិកាដែលគេស្រលាញ់ខ្លាំងបំផុតនោះផង
ភរិយា...យល់ពីអារម្មណ៍ប្ដី ហើយក៏មិនថាអី
បុរសជាស្វាមីទៅធ្វើការ បានឆ្លងកាត់ហាងនាឡិកាមួយ គេសំរេចចិត្តលក់នាឡិកានោះក្នុងតំលៃថោកដើម្បីយកលុយទៅទិញស្និតសិតសក់អោយភរិយា ពេលត្រឡប់មកដល់ផ្ទះវិញ ក៏យកស្និតសិតសក់ដែលទិញមកទៅអោយភរិយា ស្រាប់តែ...ភរិយាគេកាត់សក់ខ្លីបាត់ទៅហើយ
ភរិយាប្រាប់ថានាងកាត់សក់លក់ ដើម្បីទិញខ្សែរ នាឡិការថ្មីអោយស្វាមី ។ ទាំងពីរនាក់..."អោបគ្នា"យំ មិនមែនសោកស្តាយ មិនបានខូចចិត្ត តែ "រំភើប" នៃ "ការលះបង់" ដែលមានអោយគ្នា ការស្រលាញ់មិនប៉ុន្មានទេ តែការ"ដែលត្រូវគេផ្តល់ក្តីស្រលាញ់" វាមានតម្លៃណាស់ ហើយការដែល ទទួលបានការស្រលាញ់ពីមនុស្សដែល យើងស្រលាញ់នោះ...គឺវាពិតជាមានន័យណាស់ក្នុងជីវិត។
កុំ...ស្រលាញ់គ្រាន់លេងសើច
ការស្រលាញ់គឺជាការលះបង់ ត្រូវចេះផ្តល់អោយគ្នាទៅវិញទៅមក ព្រោះការស្រលាញ់ដែលចេះយោគយល់គ្នា វាមានន័យណាស់សំរាប់ជីវិតគូរ
តែបើលះបង់ចំមនុស្សដែលអាត្មានិយមចាំតែទទួល តែមិនដែលផ្តល់អ្វីអោយគេវិញនោះ មនុស្សបែបនេះឃើញតែពីផលចំណេញតែប៉ុណ្ណោះ ការស្រលាញ់គឺការអោយ អោយនូវអ្វីដែលល្អសំរាប់គ្នាទៅវិញទៅមក
តែពេលខ្លះអោយតែបានឃើញមនុស្សដែល យើងស្រលាញ់មានក្តីសុខ យើងក៏សប្បាយចិត្តហើយ។
Monday, May 30, 2016
Tags
# Tradition
About Sakhan Um
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
Tradition
Labels:
Tradition
Subscribe to:
Post Comments (Atom)
No comments:
Post a Comment