សម្ដេចសង្ឃនាយកគណៈមហានិកាយនិមន្តទតផ្លូវធំថ្មីទៅកាន់ក្រុងសីហនុ
ផ្លូវធំថ្មីបំផុតនៅប្រទេសកម្ពុជា ដែលស្ថាបនាកាត់ភ្នំនិងព្រៃធំភ្ជាប់ទឹកនៃឈូងសមុទ្ទសៀមមកដល់ផ្សារទាំងឡាយក្នុងរាជធានី។ ផ្លូវធំនេះដែលភ្ជាប់ក្រុងភ្នំពេញនៅកំពង់ផែថ្មីនៅក្រុងព្រះសីហនុ នឹងបំបាត់នូវការចាំបាច់នៃការដឹកនាំទំនិញមកកាន់ប្រទេសកម្ពុជា ដោយមានការផ្ទេរពីនាវាមួយទៅនាវាមួយ កាត់តាមប្រទេសជិតខាង។ ផ្លូវធំកំពុងសង់សព្វថ្ងៃ នឹងត្រូវសង់រួចស្រេចក្នុងឆ្នាំនេះ។
នៅពេលថ្មីៗនេះ សម្ដេចសង្ឃនាយកគណៈមហានិកាយ ជួន ណាត ទ្រង់បាននិមន្តធ្វើដំណើរទស្សនាពីរថ្ងៃដើម្បីពិនិត្យដោយផ្ទាល់ព្រះអង្គនូវការជឿនលឿននៃគ្រោងការខ្មែរអាមេរិកាំងរួមគ្នានេះ។ សម្ដេចទ្រង់បានសំដែងនូវការយកព្រះទ័យទុកដាក់ចំពោះការងារគ្រប់ផ្នែកទាំងអស់៕



No comments:
Post a Comment