មេរៀនទី ១
លក្ខណៈទូទៅនៃសេដ្ឋកិច្ច
I- សេចក្ដីផ្ដើម
សេដ្ឋកិច្ចជាវិទ្យាសាស្ត្រសិក្សាពីចរិកលក្ខណៈរបស់មនុស្សក្នុងទំនាក់ទំនងរវាងការចង់បានគ្មានព្រំដែន
និង ធនធានមានកម្រិត ដែលមានជម្រើសប្រើប្រាស់ផ្សេងទៀត។
សេដ្ឋកិច្ចគឺជាការសិក្សា ថាតើ បុគ្គល និង
សង្គមជ្រើសរើសដើម្បីប្រើប្រាស់ធនធានកម្រ ដែលធម្មជាតិ និង
មនុស្សជំនាន់មុនបានផ្ដល់ឲ្យយ៉ាងដូចម្ដេច។
សេដ្ឋកិច្ចជាវិទ្យាសាស្ត្រសង្គម
ដែលសិក្សាពីការបែងចែកនូវរាល់ធនធានទាំងអស់ ដើម្បីផលិតកម្ម ទ្រព្យ និងសេវាកម្ម
សម្រាប់បំពេញសេចក្ដីត្រូវការគ្មានព្រំដែននៃអ្នកប្រើប្រាស់។
- ដោយសារវិទ្យាសាស្ត្រសង្គម
គឺសេដ្ឋកិច្ចវិទ្យា ក៏ដូចជាសង្គមវិទ្យា ឬវិទ្យាសាស្ត្រនយោបាយដែរ
គឺវាសិក្សានូវរាល់ទំនាក់ទំនងនៃបុគ្គលាទាំងអស់ក្នុងសង្គម។
ប៉ុន្តែវាខុសប្លែកពីវិទ្យាសាស្ត្រដទៃ ទៀត គឺ សេដ្ឋកិច្ចវិទ្យា
វាស្ថិតនៅលើផ្នែកមួយនៃសង្គមដែលហៅថា ខឿនសេដ្ឋកិច្ចៈ ជាប្រព័ន្ធផលិតកម្មបែងចែក
និងការប្រើប្រាស់ទ្រព្យ និងសេវាកម្ម។
II- ប្រភពបញ្ហារបស់សេដ្ឋកិច្ច
១. ធនធានមានកម្រិត និងធនធានសេរី
ធនធាន គឺជាសម្ភារដែលមាននៅក្នុងខឿនសេដ្ឋកិច្ចដែលប្រសម្រាប់ផលិតកម្មទំនិញ
និងសេវាកម្ម។
ធនធានមានកម្រិត និងធនធានសេដ្ឋកិច្ចៈ គឺជាធនធាន
ឬទ្រព្យដែលបរិមាណមានរបស់វាតិចជាង ការប្រាថ្នាប្រើប្រាស់។
ឧទាហរណ៍ៈ
សិស្សចូលរៀន Computer
មានចំនួនច្រើនជាង Computer ដែលមាន។ ក្នុងករណីនេះចំនួនកុំព្យូទ័រ
ជាទំនិញសេដ្ឋកិច្ច។
ធនធានសេរីៈ
គឺជាធនធាន ឬទ្រព្យដែលបរិមាណរបស់វាលើសពីការប្រាថ្នាចង់ប្រើប្រាស់វា។
ឧទាហរណ៍ៈ ខ្យល់សម្រាប់ដកដង្ហើម
ពន្លឺព្រះអាទិត្យ...។
«ឆ្លងកាត់ពេលវេលាទ្រព្យសេរីអាចប្រែទៅជាទ្រព្យសេដ្ឋកិច្ច
ឬធនធានកម្រ។
២. ភាពកម្រ និងជម្រើស
បញ្ហាសំខាន់ដែលសង្គមជាតិនីមួយៗតែងជួបប្រទះគឺ ភាពកម្រ ដែលមានន័យថា ជាស្ថានភាពដែលមិនមានធនធានគ្រប់គ្រាន់
បញ្ហាសំខាន់ដែលសង្គមជាតិនីមួយៗតែងជួបប្រទះ គឺ ភាពកម្រ ដែលមានន័យថា
ជាស្ថានភាពដែលមិនមានធនធានគ្រប់គ្រាន់ ដើម្បីបំពេញការចង់បានរបស់មនុស្ស ឬជាលក្ខខណ្ឌដែលកើតឡើង
ដោយសារសង្គមជាតិពុំមានធនធានគ្រប់គ្រាន់
ដើម្បីផលិតនូវគ្រប់វត្ថុដែលមនុស្សម្នាក់ៗចង់បាន។ ភាពកម្រនេះ ស្ថិតនៅលើគំនិតពីរ ៖
១/ ការចង់បានគ្មានព្រំដែន, ២/ ធនធានមានកម្រិត
ដែលនាំដល់ព្រំដែនសមត្ថភាពក្នុងការផលិត។
ជម្រើស គឺជាសកម្មភាពនៃការជ្រើសរើសរវាងវត្ថុបាន
ពីរ ឬច្រើន ។ ដោយសារភាពកម្រនេះ អ្នកប្រើប្រាស់ សហគ្រាស
និងឬរដ្ឋត្រូវតែមានការជ្រើសរើស។
¯ការជ្រើសរើសរបស់អ្នកប្រើប្រាស់
ប្រសិនបើយើងមិនអាចមានគ្រប់អ្វីដែលយើងចង់បាននោះទេ
យើងត្រូវតែមានការជ្រើសរើសនូវអ្វីដែលយើងបានបំផុត។ យើងតែងធ្វើការជ្រើសរើស ថាតើយើង
ត្រូវប្រើប្រាស់លុយក្នុងដៃយ៉ាងណា? ប្រសិនបើអ្នកចំណាយសម្រាប់ស្បែកជើងមួយគូ
ដែលអ្នកចង់បានជាងគេ អ្វីទៀតដែលអ្នកចង់បានដែរនោះ ត្រូវតែលះបង់ចោល។
¯ការជ្រើសរើសរបស់សហគ្រាស
សហគ្រាសក៏ប្រឈមនឹងភាពកម្រនេះដែរ។
បើសិនគាត់សម្រេចចិត្តផលិតអ្វីមួយ គាត់នឹងអាចលះបង់ក្នុងការផលិតអ្វីផ្សេងទៀត
ព្រោះកត្តាផលិតកម្មមានមិនគ្រប់គ្រាន់។
ហើយការសម្រេចចិត្តរបស់គាត់ក៏ដូចជាការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ដែរ តើមួយណាដែល
ត្រូវផលិតមុន ហើយមួយណាដែលត្រូវផលិតក្រោយ
ដែលនេះសំដៅតែទៅលើផលិតផលដែលមានប្រភេទដូចគ្នានោះទេ ព្រោះថា
ផលិតកម្មដែលយើងមាននៅក្នុងដៃរបស់យើង មិនអាចផលិតបាន ផលិតផលទាំងគ្រប់ប្រភេទនោះទេ។
ឧទាហរណ៍យើងមានឈើសម្រាប់តែផលិតតុចំនួន ១០០ ឬ សម្រាប់ទូ ៥០ ។ បើយើងផលិតតុ
យើងត្រូវបោះបង់ការផលិតទូ។ បើសិនជាយ៉ាងនេះ យើងត្រូវមានការជ្រើសរើសមួយដែលសមស្របសម្រាប់ផលប្រយោជន៍របស់យើង។
¯រាជរដ្ឋាភិបាល ក៏ដូចនោះដែរ។ ការចំនាយរបស់រដ្ឋមានភាពទូលំទូលាយណាស់
ដែលមានមុខព្រួញជាច្រើនដែលត្រូវប្រឈមមុខ ដូចជាការចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវលំ ទៅលើការការពារជាតិ សុខសន្តិភាពសង្គម ទៅលើការថែរក្សាសុខភាពសាធារណៈ
ការគ្រប់គ្រងបរិស្ថានឲ្យបានប្រសើរ ទៅលើការអប់រំ និងទៅលើការវិនិយោគសាធារណៈផ្សេងៗទៀត។ ជាមួយនឹងថវិកាជាតិមាន កម្រិតកំណត់
ការជ្រើសរើសរវាងអ្វីដែលត្រូវធ្វើ ដែលជាការចាំបាច់ ចង់បានរបស់ប្រជាជន ត្រូវតែមាន។
តើក្នុងស្ថានភាពណាដែលយើងត្រូវសាងសង់អ្វី? ហើយត្រូវធ្វើមុន នៅកន្លែងណាបន្ទាប់
និងកន្លែងណាក្រោយគេ។ តើត្រូវសាងសង់សាលារៀនឲ្យបានច្រើន ឬការតម្លើងប្រាក់បៀវត្ស
របស់មន្ត្រីរាជការឲ្យបានសមរម្យ?
រចង់បានគ្មានព្រំដែន
|
ធនធានមានកម្រិត
|
ជម្រើស
|
ភាពកម្រ
|
ផលិតអ្វី?
|
ផលិតយ៉ាងដូចម្ដេច?
|
សម្រាប់អ្នកណា?
|
3- តម្លៃកាលានុវត្តភាព
និងព្រំដែនលទ្ធភាពផលិតកម្ម
ធនធានមានកំណត់ការផលិតរបស់យើងត្រូវមានការជ្រើសរើស
រវាងផលិតផលពីរ ឬច្រើន ដែលយើងត្រូវសម្រេចចិត្តផលិតនោះ។ កាលណាយើងផលិតមួយ
កឺត្រូវបោះបង់មួយ ឬបើយើងផលិតមួយច្រើន ត្រូវផលិតមួយទៀតតិច ដែលនេះយើងហៅថា
ព្រំដែនសមត្ថភាពនៃផលិតកម្ម ដែលជាគម្រូ មួយដែលមានប្រជាប្រិយភាព ក្នុងការឆ្លុះបញ្ចាំងពីតម្លៃកាលានុវត្តភាព។
ខ្សែព្រំដែនផលិតកម្ម គឺជាខ្សែកោងជម្រើសតាងឲ្យធាតុផ្សំនៃទំនិញពីរ
ដែលគេអាចផលិតបានជាមួយនឹងបរិមាណ និងគុណភាព ធនធាន និងបច្ចេកវិទ្យាមានគំណត់មួយ។
ជម្រើស
|
បរិមាណ x
|
បរិមាណ Y
|
A
B
C
D
E
|
0
250
500
750
1,000
|
4,000
3,000
2,000
1,000
0
|
យើងឧបមាថា
ក្នុងខឿនសេដ្ឋកិច្ចទាំងមូលប្រើប្រាស់ធនធាន ដែលខ្លួនមានផលិតទំនិញតែពីរមុខ គឺ X និង Y ដែលបង្ហាញតាមរយៈតារាងខាងលើ។
ចំណែករូបខាងលើអ័ក្សឈរ តំណាងឲ្យបរិមាណទំនិញ Y ដែលខឿនសេដ្ឋកិច្ចអាចផលិតបានក្នុងរយៈពេល
១ខែៗ ហើយអ័ក្សដេកតាងដោយបរិមាណនៃ X ។ នៅត្រង់ចំណុច A បង្ហាញថា ខឿនសេដ្ឋកិច្ចប្រើប្រាស់រាល់ធនធានទាំងអស់ ដើម្បីផលិតតែទំនិញ Y
ហើយចំណែកចំណុច F បង្ហាញនូវការផលិតតែទំនិញ X
។ ការផ្សំផលិតទំនិញ X និង Y នីមួយៗ ដែលបង្ហាញក្នុងតារាងត្រូវបានពិពណ៌នាដោយក្រាហ្វ ដែលមាន ៦ចំណុច ( A
ទៅ B) ដែលគូសភ្ជាប់បង្កើតបានបន្ទាត់មួយ។
បន្ទាត់នេះហៅថា ខ្សែព្រំដែនផលិតកម្ម។
¯តម្លៃកាលានុវត្តភាពៈ តម្លៃកាលានុវត្តភាពនៃសកម្មភាពមួយ
គឺជាតម្លៃនៃជម្រើសដ៏ល្អបំផុត មួយទៀត
ដែលយើងត្រូវតែបោះបង់ចោលដើម្បីចាប់យកសកម្មភាពនោះ។ នៅត្រង់ចំណុច B គឺផលិតទំនិញ X បាន ២៥០ ឯកតា និង Y បាន ៣០០០ ឯកតា។
តើវាទៅជាយ៉ាងណាវិញ ប្រសិនបើគេសម្រេចចិត្តផលិត X បន្ថែមទៀត។ ជាចម្លើយ
គឺខឿនសេដ្ឋកិច្ច ត្រូវប្តូរទិសដៅនៃធនធាន
(ពលកម្ម មូលធន...) មួយចំនួនពីការផលិតទំនិញ Y ដើម្បីយកមកផលិត X បន្ថែម។ ឧបមាថា ខឿនសេដ្ឋកិច្ចសម្រេចផលិតនៅត្រង់ចំណុច C វិញ យើងឃើញថាការផលិត X កើនឡើង ២៥០ ឯកតា (ពី ២៥០ ទៅ ៥០០) ហើយចំណែកឯទំនិញ Y វិញថយចុះ ១០០០ឯកតា (ពី ៣០០០
មក ២០០០) ។ គេថាខឿនសេដ្ឋកិច្ចកំពុងផលិតបន្ថែម X ចំនួន ២៥០ ឯកតានៅត្រង់ការចំណាយផលិត Y ១០០០ ឯកតា។
ដូច្នេះរាល់ ៤ឯកតាៗ នៃទំនិញ Y ដែលលះបង់ចោលគឺខឿនវប្បធម៌ទទួលបាន
X ចំនួន ១ ឯកតាមកវិញ។
នៅរាល់ឯកតានៃទំនិញ X
គឺខឿនសេដ្ឋកិច្ចចំណាយស្មើនឹង ៤ ឯកតានៃ Y ដែលនេះវាពន្យល់គំនិតស្ដីពីតម្លៃ កាលានុវត្តភាព។
៤.
សំនួរមូលដ្ឋានទាំងបីរបស់សេដ្ឋកិច្ច
ផលិតអ្វី៖ គឺត្រូវផលិតរបស់អ្វី
ដែលគេត្រូវការ ដែលគេប្រាថ្នាចង់បាន។ តើយើងគួរចិញ្ចឹមជ្រូក
លក់សាច់ក្នុងប្រទេសដែលកាន់សាសនា អ៊ីស្លាម ឬទេ?
ផលិតយ៉ាងដូចម្តេច?
ផលិតយ៉ាងណាដើម្បីធានាឲ្យបាននូវប្រាក់ចំណេញ។ ហេតុអ្វីបានជានៅប្រទេសបារាំងគេប្រមូលផលទំពាំងបាយជូរដោយដៃ
មិនប្រមូលផលដោយម៉ាស៊ីនធំៗ ដូចនៅប្រទេសអាមេរិក ឬ អូស្ត្រាលី?
ផលិតសម្រាប់អ្នកណា?
គឺផលិតសម្រាប់អ្នកដែលមានចំណូល។ ជាធម្មតាយើងផលិតរបស់អ្វីមួយ គឺដើម្បីយកទៅលក់?
តើអ្នកណាដែលមានលទ្ធភាពទិញរបស់ដែលយើងផលិតបាន?
៥.
ការណែនាំអំពី មីក្រូសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច
¯ម៉ាក្រូសេដ្ឋកិច្ចៈ គឺជាកាសិក្សានៃសេដ្ឋកិច្ចរបស់ប្រទេស
និងសេដ្ឋកិច្ចពិភពលោក។
¯មីក្រូសេដ្ឋកិច្ចៈ គឺជាការសិក្សានៃការសម្រេចចិត្ត
នៃបុគ្គល និងសហគ្រាស និងផលប៉ះពាល់ទៅវិញទៅមកនៃការសម្រេចចិត្តទាំងនោះនៅក្នុងទីផ្សារ។
ផ្នែកសេដ្ឋកិច្ច
|
ផលិតកម្ម
|
តម្លៃ
|
ចំណូល
|
ការងារ
|
មីក្រូសេដ្ឋកិច្ច
ម៉ាក្រូសេដ្ឋកិច្ច
|
ផលិតផលក្នុងសហគ្រាសមួយ
តើផលិតដែកថែបប៉ុន្មាន?
ផលិតផលជាតិផលិត ផលក្នុងស្រុកដុល
|
តម្លៃនៃទំនិញមួយ
-តម្លៃនៃដែកថែប
-តម្លៃសាំង
តម្លៃដុលនៃទំនិញអតិផរណា
|
ការបែងចែកប្រាក់ចំណូល និងទ្រព្យសម្បត្តិ
ចំណូលជាតិ
|
ភាពមានការងារធ្វើនៅក្នុងក្រុមហ៊ុនមួយចំនួនបុគ្គលិកក្នុងក្រុមហ៊ុន
ភាពមានការងារធ្វើ និងនិកម្មភាពក្នុងសេដ្ឋកិច្ច
|
៦.
ភ្នាក់ងារសេដ្ឋកិច្ច
ដើម្បីឲ្យទីផ្សារប្រព្រឹត្តទៅបាន
និងដោយប្រសិទ្ធភាព គឺត្រូវតែមានភ្នាក់ងារសេដ្ឋកិច្ចបួន គឺ៖
- គ្រួសារ (Household): គឺជាផ្នែកប្រើប្រាស់ក្នុងសេដ្ឋកិច្ច។
គ្រួសារមួយប្រហែលជាមានចំនួនមនុស្សផ្សេងៗគ្នា ៖ មនុស្សម្នាក់រស់នៅតែឯង
គូស្វាមីភរិយាមានកូន បួននាក់ ឬក៏មនុស្ស ១៥នាក់ ដែលមិនមែនជាបងប្អូននឹងគ្នា
រស់នៅជាមួយគ្នា។ គ្រួសារមានតួនាទីពីរ គឺ ជាអ្នកផ្គត់ផ្គង់នូវកម្លាំងពលកម្ម
និងសេវាកម្មដែលគេផលិតបាន។
- សហគ្រាស (Firm): គឺជាអង្គភាពផលិតទ្រព្យ
និងសេវា ដើម្បីលក់នៅលើទីផ្សារដោយប្រើប្រាស់នូវប្រភពធនធានដែលមានដូចជាកម្លាំងពលកម្ម
មូលធន វត្ថុធាតុដើម។
¬សហគ្រិន៖ គឺជាមនុស្សដែលចាត់ចែង
គ្រប់គ្រង និង សន្មត ហនិភ័យ នៃសហគ្រាសមួយ បង្កើតគំនិតថ្មី ឬផលិតផលថ្មី
និងប្រែក្លាយវាទៅជាជំនួញមួយដែលជោគជ័យ។
- រដ្ឋ (Govement): ជាអ្នកផ្គត់ផ្គង់ទ្រព្យ
និងសេវាទៅឲ្យគ្រួសារ និងសហគ្រាស ហើយរដ្ឋក៏ជាអ្នកបែងចែកនូវចំណូល ចំណាយជាតិ
ដែលបានមកពីពន្ធដារជាដើម។
- ក្រៅប្រទេស គឺជាប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចនឹងយើងដូចជា
ការនាំចេញ និងការនាំចូលជាដើម។
៧- សារៈប្រយោជន៍នៃចំណេះដឹងសេដ្ឋកិច្ច
ចំពោះចំណេះដឹងសេដ្ឋកិច្ចបានជួយយើងក្នុងការគ្រប់គ្រង
ទៅលើជីវិតផ្ទាល់ខ្លួនរបស់យើង ឲ្យមានការយល់ដឹងពីសង្គម
ជួយយើងឲ្យប្រសើរឡើងនូវស្ថានភាពលុយរបស់យើង និងឲ្យយើងយល់ច្បាស់ពីពេលវេលាល្អ ដើម្បីខ្ចី
និងសន្សំលុយ អ្នកនឹងមើលឃើញឱកាសច្រើន ក្នុងការការធ្វើជំនួញដោយមិនមានការខាតបង់
ហើយយល់កាន់តែច្បាស់ ថាតើសកម្មភាពតម្លើងពន្ធ និងច្បាប់របស់រដ្ឋាភិបាល នឹងជួយអ្នក
ឬធ្វើឲ្យអ្នកឈឺចាប់? វិធីដែលសេដ្ឋកិច្ចជួយយើងនោះ មានលក្ខខណ្ឌប្លែកៗ
ទៅតាមការរស់នៅរបស់បុគ្គលម្នាក់ៗ ។
No comments:
Post a Comment