ស្វែងយល់ពីរោគសញ្ញានៃជម្ងឺតម្រងនោម និង តួនាទីរបស់តម្រង់នោម - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Thursday, February 18, 2016

ស្វែងយល់ពីរោគសញ្ញានៃជម្ងឺតម្រងនោម និង តួនាទីរបស់តម្រង់នោម

បើយោងតាមការពិនិត្យសុខភាពរវាងមនុស្សជាង 20 លាននាក់នៅក្នុងសហរដ្ឋអាមេរិក បានអោយដឹងថា មានមនុស្ស២០%ទទួលរងនូវជំងឺតម្រងនោម។ វាគឺជាសរីរាង្គសំខាន់មួយដែរក្នុងចំនោមសរីរាង្គទាំងអស់ក្នុងសាពាង្គកាយ បន្ទាប់ពីភ្នែក។ បើគ្មានសិនជាគ្មានតំរងនោមទេ សាពាង្គកាយរបស់យើងនឹងជួបប្រទះនូវបញ្ហាជាច្រើនដូចជា៖
  • មិនអាចតម្រូវជាតិទឹកនិងសារធាតុរ៉ែសំខាន់នៅក្នុងប្រព័ន្ធរបត់ឈាម
  • ធ្វើអោយឈាមកកក្នុងសសៃឈាម ដែលជាហេតុនាំអោយឈាមរត់មិនស្មើ
  • មិនអាចច្រោះយកសារធាតុគីមីនិងកាកសំណល់ពីប្រដាប់រំលាយអាហារ, ការប្រើថ្នាំនិងការខិតខំប្រឹងប្រែងរាងកាយ
  • មិនអាចបង្កើតកោសិកាឈាមក្រហមដើម្បីបញ្ជូនអុកស៊ីសែនតាមរយៈរាងកាយ។
kidney disease

រោគសញ្ញាតំណាក់កាលដំបូងនៃជំងឺតម្រងនោម៖
  • មានអារម្មណ៍ថាអស់កម្លាំងជាប្រចាំ
  • មានបញ្ហាជាមួយនឹងការបត់ជើងតូច, ឧទាហរណ៍៖ មានឈាមនៅក្នុងទឹកនោម ឬនោមញឹកជាងមុនជាដើម
  • បញ្ហាជាមួយនឹងការគេង
  • ចង្អោរនិងក្អួត
  • ប្រព័ន្ធរំលាយអាហារខុសប្រក្រតី
  • បាត់បង់ចំណង់បរិភោគអាហារ និង ញាំុំអីក៏មិនឆ្ញាញ់ គ្មានរសជាតិ
  • អវត្ដមាននៃការផ្តោតអារម្មណ៍និងភាពច្បាស់លាស់ផ្លូវចិត្ត
  • ត្អើក
  • ហើមជើង
  • ឈឺផ្អែកខាងក្រោយនៃចង្កេះ (ឈឺត្រង់តម្រងនោម)
  • ឈឺនិងរមួលសាច់ដុំ
  • សំពាធឈាមមិនស្មើ
  • ពិបាកដកដង្ហើម
ខាងលើនេះជារោគសញ្ញាដំបូងនៃជំងឺតម្រងនោម ដែលមនុស្សជាច្រើនតែងតែមើលរំលងហើយមិនចាប់អារម្មណ៍ ហើយទុករហូតដល់ដំណាក់កាលធ្ងន់ធ្ងរ។ បើសិនជាប្រិយ៍មិត្តជួបប្រទះនូវរោគសញ្ញាដូចបានរៀបរាប់ខាងលើ ប្រិយមិត្តត្រូវតែទៅប្រញាប់ប្រញាល់ទៅពិគ្រោះជាមួយវេជ្ជៈបណ្ឌិតជាបន្ទាន់ដើម្បីធ្វើរោគវិនិច្ឆ័យ សូមកុំទុកអោយវាធ្ងន់ធ្ងរអោយសោះ៕
ប្រភព៖ ladiesdigezt.com

No comments:

Post a Comment