បរិស្ថានទូទៅនៃសង្គមខ្មែនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Thursday, February 4, 2016

បរិស្ថានទូទៅនៃសង្គមខ្មែនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧

បរិស្ថាន​សង្គម​ខ្មែរ​នា​សម័យ​នោះ គឺ​បរិស្ថាន​សង្គម​មួយ​ដែល​ស្ថិត​ក្រោយពី​សង្គ្រាមរ៉ាំរ៉ៃ ធ្វើ​ឲ្យ​ប្រទេស​ជាតិខ្មែរ​មានការ​បែកបាក់​ខ្ទេចខ្ទាំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​។ យើង​អាច​កត់សំគាល់ថា ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺជា​សហព័ន្ធ​ដ៏​ធំ​មួយ​ដែល​សហគមន៍​នានា ត្រូវបាន​ផ្សំផ្គុំ​ឡើង​ដោយ​សង្គម​តូចធំ ដែល​ក្នុងនោះ​កុលសម្ព័ន្ធ​មន​-​ខ្មែរ ដែល​ស្ថិតក្រោម​ការត្រួតត្រា​នៃ​អាជ្ញាធរ​ខ្មែរ បាន​បំពេញ​តួនាទី​មួយ​យ៉ាងសំខាន់​ដែរ​។ ហេតុនេះហើយ​ព្រះមហាក្សត្រ​ខ្មែរ​បុរាណ ក្នុង​ការស្តារ​ប្រទេសជាតិ​ឡើងវិញ បាន​ខិតខំ​ប្រមែប្រមូល​ច្របាច់​សហគមន៍​ទាំងនោះ មិន​ថា​ខ្មែរ​ខាង​ណា​ជា​ខាង​ណា​ឡើយ ឲ្យ​បញ្ចូល​គ្នា​ជាការ​សាងសង់​មន្ទីរពេទ្យ ធ​ម្មា​សិលា ឬ​ផ្ទះសំណាក់​ធម៌ ប្រព័ន្ធធារាសាស្ត្រ ប្រាង្គ​ប្រាសាទ​៘  ដែល​ក្នុងនោះ​ត្រូវ​បញ្ចូល​នូវ​ការកាប់​ឆ្ការព្រៃ​ដៃ​ម្បី​ធ្វើ​ចំការ ឬ​ដាំ​ស្រូវ​ផង​។ តាមរយៈ​សកម្មភាព​នេះ ព្រះរាជា​ខ្មែរ​ចង់​បង្ហាញថា រដ្ឋ​ខ្មែរ​ជា​រដ្ឋ​មួយ​ដែលមាន​អភិបាលកិច្ច​ល្អ ពុំ​អាច​បំបែក​បាន ដោយ​មានតែ​ទង្វើ​នេះ​ទេ ដែល​អាច​ផ្តល់​ចំពោះ​ជនជាតិខ្មែរ​នូវ​ឯកភាព​ជាតិ និង​វឌ្ឍនភាព​បាន​។ ដូច​ព្រះរាជា​មុនៗ ព្រះបាទ​ជ័យវរ្ម័ន​យល់ថា មានតែ​វិស័យ​គមនាគមន៍​សាសនា​តែប៉ុណ្ណោះ​ទេ ដែល​នាំមក​នូវ​ឯកភាព​ជាតិ​បាន ដែលជា​ប្រភព​រ៉ែ​វឌ្ឍនភាព​។ អាស្រ័យ​ហេតុ​ដូច​បាន​ពោល​ខាងលើ យើង​បានឃើញ​នូវ​ការសាងសង់​យ៉ាងច្រើន​ទូទាំង​ដែនដី​ខ្មែរ​បុរាណ​។​
 
​ជ្រុង​មួយ​នៃ​សិលាចារឹក​ព្រះខ័ន​អង្គរ (​ឯកសារ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​)

   ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ទំព័រ​ប្រវត្តិសាស្ត្រ​ជាតិ​បាន​ឲ្យ​ដឹងថា ព្រះអង្គ​បានសម្រេច​នូវ​គោលដៅ​យ៉ាង​ពេញលេញ ដោយ​ជោគជ័យ​ជា​ស្ថាពរ​។ គប្បី​ត្រូវ​រំលឹក​ឡើងវិញ​នៅទីនេះ​ផងដែរ​ថា នា​សម័័យ​នោះ ជនជាតិខ្មែរ​ពុំទាន់​ប្រើ​នូវ​ទង់ជាតិ​ដូច​សព្វថ្ងៃ​នោះទេ ដែលជា​ប្រពៃណី​មាន​ប្រភព​ចេញពី​ប្រទេស​អឺរ៉ុប ក៏ប៉ុន្តែ​មាន​បញ្ញា​ត្តិ​ចម្បង គឺជា​តិ សាសនា ព្រះមហាក្សត្រ ដែល​មនុស្ស​ក្រៅ​មជ្ឈដ្ឋាន​ក្នុងសង្គម​បាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​ទៅហើយ​។​
​ស្ថិតនៅលើ​មូលដ្ឋាន​នេះ ដោយ​ប្រឈមមុខ​ទៅនឹង​វិបត្តិ​ផ្ទៃក្នុង​ផ​ផង ព្រះអង្គ​បាន​ព្យាយាម​ប្រមូលផ្តុំ​សង្គម​ខ្មែរ​ក្នុង​ចក្រភព​អង្គរ កុំ​ឲ្យ​បែកបាក់​គ្នា​តទៅទៀត ដោយ​ផ្សាភ្ជាប់​នៃ​បាវចនា ជាតិ សាសនា និង​ព្រះមហាក្សត្រ​។ ម្យ៉ាងវិញទៀត ទន្ទឹមនឹងនេះ ព្រះមហាក្សត្រ​ខ្មែរ​ក៏បាន​ចងក្រង​មនុស្ស​ខ្មែរ មិន​ថា​ខ្មែរ ឬ​ព្នង ឲ្យ​ក្លាយទៅជា​ធ្លុង​មួយ ឬ​មហា​គ្រួសារ​ធំ​មួយ​។​
​    ​ដើម្បី​សម្រេច​នូវ​ម​ហិ​ច្ឆិ​តា​ចម្បង គឺ​ការកសាង​ជាតិ​ឡើងវិញ​ក្រោយពី​សម័យ​សង្គ្រាម នយោបាយ​នេះ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ តម្រូវ​ឲ្យ​ព្រះអង្គ​មានកម្ម​វិធី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ ដូច​មានការ​សាងសង់​ផ្លូវ​គមនាគមន៍​ថ្មី ការជីក​ប្រឡាយទឹក ការសាងសង់​ប្រាង្គ​ប្រាសាទ ការកំណត់​ព្រំប្រទល់​ដែន ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ព្រះអង្គ​។ មួយវិញទៀត សូមជម្រាបថា តាមរយៈ​វត្តមាន​របស់​សម្មិទ្ធិផល​សង្គម​ខាងលើនេះ យើង​អាច​ឃើញថា អំណាច​នយោបាយ និង​សេដ្ឋកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ​រូបនេះ ត្រូវបាន​ពង្រឹងពង្រីក​យ៉ាង​ធំ​ទូលាយ​ក្នុង​អតីត​រាជាណាចក្រ​កម្ពុជា​។​
​សំណង់​សសរ​មូល​ក្នុង​បរិវេណ​នៃ​ប្រាសាទព្រះខ័ន​

​    ​ជាទូទៅ​ទិដ្ឋភាព​វប្បធម៌​ក្នុង​សម័យនេះ មាន​ភាពរុងរឿង​ខ្ពង់ខ្ពស់​ណាស់ បើ​យើង​ធ្វើការ​វិភាគ​លើ​ចារឹក​សាស្ត្រ និង​បដិមា​សាស្ត្រ​។ នៅក្នុង​ភាពរុងរឿង​ផ្នែក​វប្បធម៌​នេះ នគរ​ខ្មែរ​យើង​បាន​ស្គាល់​នូវ​ភាព​លូតលាស់​ផ្នែក​អក្សរសិល្ប៍ អក្សរសាស្ត្រ​ខ្លាំង​ណាស់ដែរ​។ ខ្លឹមសារ​នៃ​អត្ថបទ​សិលាចារឹក​បានបង្ហាញ​ឲ្យ​យើង​ឃើញថា សង្គម​ខ្មែរ​នា​អតីតកាល បាន​ស្គាល់​នូវ​សន្ទុះ និង​ដង្ហើមរស់​ឡើងវិញ ក្រោយ​ចម្បាំងរាំងជល់​។ កម្រង​អត្ថបទ​អក្សរសាស្ត្រ​ដែល​សរសេរ​ជា​ភាសាសំស្ក្រឹត ឬ​ភាសាសំស្ក្រឹត​លាយ​នឹង​ភាសា​ខ្មែរ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ថ្វីត្បិតតែ​ភាសាសំស្ក្រឹត​នៅ​រក្សា​នូវ​ឧត្តមភាព​នៅឡើយ ក៏​ប៉ូ​ន្តែ​បន្តិច​ម្តង​ភាសាបាលី​បាន​ឈាន​ចូលមក​ប្រឡូក​ក្នុងសង្គម​ខ្មែរ​។ តាំង​ពិ​សតវត្សរ៍​ទី​៧ នៃ​គ​.​ស ភាសាបាលី​បាន​ឈាន​ជើង​ចូល​បំពេញ​តំណែង​តួនាទី​ជំនួស​ភាសាសំស្ក្រឹត​ទៅវិញ​។​
​    ​លើកតម្កើង​នមស្ការ​ព្រះពុទ្ធ​អង្គ ជាពិសេស​ព្រះ​អវលោកេស្វរៈ និង​ព្រះអាទិទេព​នានា ដែល​គេ​ចាត់ទុកថា​ជាវ​ត្ថុ​ស័ក្តិ​សិទ្ធ​គួរ​ជាទីគោរព​សក្ការៈបូជា​។ ក្រៅពី​អក្សរសិល្ប៍​ដេ​ល​មាន​លក្ខណៈ​បែប​ព្រា​ហ្ម​និយម ដូច​រឿង​រាមកេរ្តិ៍ មូលដ្ឋាន​នៃ​អក្សរសិល្ប៍​ខ្មែរ​នា​សម័យ​នោះ គឺ​ពឹង​ផ្អែកទៅលើ​ជាតក​បែប​ពុទ្ធ​និយម​នានា ដូចជា​រឿង​ព្រះ​វេស្សន្តរ ដែល​ដកស្រង់​ចេញពី​ព្រះពុទ្ធ​ប្រវត្តិ​។ តាន​ស្នាដៃ​ទាំងនោះ យើង​អាច​ដឹង​យ៉ាងច្បាស់​ថា គេ​តែង​ឡើង​សម្រាប់​សេចក្តីសង្ឃឹម​របស់គេ ពោលគឺ​សម្រាប់​ពង្រឹង​គោល​គំនិត​។​
​    ​ដូចនេះ​តាមរយៈ​ការសិក្សា​នៃ​ផ្ទាំង​សិលាចារឹក​ទាំងនោះ យើង​អាច​ស្គាល់​នូវ​ប្រវត្តិ​វប្បធម៌ និង​អារ្យធម៌​របស់​ជាតិ​យើង​។ ប្រភព​សិលាចារឹក ក៏បាន​បញ្ជាក់ថា ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ក៏មាន​ការរីកចំរើន​គួរ​ឲ្យ​មោទនភាព​ដែរ​។ ព្រះ​នាង​ឥន្ទ្រ​ទេវី ដែលជា​ព្រះរាជ​មហេសី​របស់​ព្រះមហាក្សត្រ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ព្រះ​នាង​ជា​សាស្ត្រាចារ្យ​មួយ​យ៉ាង​ស្ទាត់ជំនាញ ក្នុងការ​បង្ហាត់បង្រៀន​ទស្សនៈវិជ្ជា​នៃ​លទ្ធិ​ព្រះពុទ្ធសាសនា ក្នុង​ព្រះបរមរាជវាំង​អង្គរធំ​។ តាម​ខ្លឹមសារ​នៃ​សិលាចារឹក យើង​ក៏​អាច​ដឹង​ទៀតថា ព្រះ​នាង​ឥន្ទ្រ​ទេវី គឺជា​កំពូល​នារី​ខ្មែរ​ប្រកបដោយ​ស្វាមី​ភ័ក្ត្រ​ចំពោះ​ព្រះ​ស្វាមី មាន​សីលធម៌ ព្រហ្ម​វិហារធម៌ និង​គតិបណ្ឌិត​យ៉ាង​ខ្ពង់ខ្ពស់​បំផុត ហើយ​ម្យ៉ាងទៀត ព្រះអង្គ​ក៏​ជា​អ្នកស្នេហាជាតិ​ដ៏​សំខាន់​ដែរ ក្នុង​អតីតកាល​គួរ​ឲ្យ​យើង​ស្ញប់ស្ញែង​គោរព​ដ៏​ជ្រាលជ្រៅ​។​
​    ​គឺ​ក្នុង​បរិបទ​សុខសន្តិភាព​នេះហើយ ដែលមាន​ការសាងសង់​នូវ​មូលនិធិ​សង្គម សាសនា​យ៉ាងច្រើន ជាង​ពេលណាៗ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ប្រការនេះ ក៏​ប្រហែល​គឺជា​មូលហេតុ​ចម្បង​ដែល​បាន​នាំ​ឲ្យ​ពួក​សាធារណ​រដ្ឋនិយម​បន្ថោក​បន្ទាប​ជ័យ​ចេស្តា​របស់​ព្រះមហាក្សត្រ​អង្គ​នេះ​ក្នុងសម័យ​មហានគរ​ដោយ​មិនបាន​បញ្ចូល​ប្រវត្តិ​របស់​ស្តេច​អង្គ​នេះ​ក្នុង​កម្មវិធីសិក្សា​៕ (​ម​.​ត្រា​ណេ​) - See more at: http://www.cen.com.kh/culture/detail_culturehistory/NjgxNWU5YTVkMzB#sthash.JDdwZ8zE.dpuf

No comments:

Post a Comment