បុព្វហេតុដែលព្រះពុទ្ធសាសនាចែកចេញជា ២ និកាយ គឺនិកាយ មហាយាន និង ហីននិយាន - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Saturday, January 30, 2016

បុព្វហេតុដែលព្រះពុទ្ធសាសនាចែកចេញជា ២ និកាយ គឺនិកាយ មហាយាន និង ហីននិយាន

ព្រះពុទ្ធសាសនា

Ø  ត្រៃលក្ខណ៍ក្នុងទស្សនៈពុទ្ធសាសនា
            ១. អនិច្ចំ= មិនទៀងទាត់ មិនស្ថិតស្ថេរ
            ២. ទុក្ខំ=ទុក្ខលំបាក វេទនា ពិបាកទ្រាំទ្រ
            ៣. អនត្តា= ពុំស្ដាប់បង្គាប់ មិនមែនជារបស់ខ្លួន
Ø  គោលប្រតិបត្តិក្នុងព្រះពុទ្ធសាសនាសម្រាប់បុព្វជិត និងគ្រហស្ថមានបីយ៉ាងគឺ
            ១. គោរពព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ទុកជាត្រៃសរណគមន៍ និងព្រះរតនត្រៃ
            ២. ព្យាយាម៖ សិក្សារៀនសូត្រ ពុទ្ធវចនៈ ធម៌វិន័យ ឲ្យបានចេះចាំ ពិតប្រាកដ ហើយប្រតិបត្តិតាមដើម្បីបានជាមធ្យោបាយ សាងខ្លូនឲ្យបានល្អ។
            ៣. បំពេញទាន៖ ធ្វើសីលសមាធិបញ្ញា ដែលជាវិធី ឬមាគ៌ា អប់រំ ទួន្មាន កាយវាចារ ចិត្ត ឲ្យបានល្អស្អាត ប្រាសចាក លោភៈ ទោសៈ មោហៈ ដែលជាមធ្យោបាយរំដោះខ្លួន ឲ្យផុតចាកទុក្ខទាំងពួង។
សំណួរ៖ មូលហេតុអ្វីបានជាព្រះពុទ្ធសាសនាចែកចេញពីរ និកាយ?
ចម្លើយ៖ បុព្វហេតុដែលព្រះពុទ្ធសាសនាចែកចេញជា ២ និកាយ គឺនិកាយ មហាយាន និង ហីននិយាន ពីព្រោះ ក្រោយ
ពីព្រះពុទ្ធបរិនិព្វាន បាន ២០០ ឆ្នាំ មានការប៉ះទង្គិចគ្នារវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។
 ព្រះពុទ្ធសាសនាមានវិន័យតឹងតែង ដែលអ្នកសិក្សាបួសរៀន បានសម្រេចបំណងដោយកម្រ ឯព្រហ្មញ្ញសាសនាវិញ ឃើញថាឆាប់បានដល់គោលដៅជាង ។ ដោយមូលហេតុនេះទើបគណៈសង្ឃខាងព្រះពុទ្ធសាសនាខ្លះបានបែកចេញពីព្រះពុទ្ធសាសនា ហើយបានកែប្រែលទ្ធិខ្លះ ឲ្យឆាប់បានសម្រេចដល់ត្រើយ កុំឲ្យចាញ់ព្រហ្មញ្ញសាសនា ។ លទ្ធិថ្មីនេះ គឺមហាយានមានន័យថា រទេះធំអាចផ្ទុកមនុស្ស សត្វ បានច្រើន ធ្វើឲ្យមនុស្សឆាប់បានសម្រេចច្រើនគ្នា។

            មូលហេតុមួយទៀត គឺអ្នកកាន់ព្រះពុទ្ធសាសនាខ្លះ ចង់ឲ្យមាន អទិទេពអង្គណាមួយនៅជួយគ្រប់គ្រង ជានិច្ចដូចនៅក្នុងសាសនាព្រាហ្មណ៍ដែរ។ ដូច្នេះហើយបានជាព្រះពុទ្ធសាសនាមហាយានមានតួអង្គព្រះពោធិសត្វ នៅជួយគ្រប់គ្រង ឧទាហរណ៍ ដូចជា ព្រះពោធិសត្វបញ្ចស្រី លោកេស្វរៈ ជាដើម។

No comments:

Post a Comment