លក្ខណៈពិធីមង្គលការខ្មែរដើមដែលបានប្រារព្ធធ្វើតាំងពីដើមរហូតដល់សព្វថ្ងៃ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Friday, January 22, 2016

លក្ខណៈពិធីមង្គលការខ្មែរដើមដែលបានប្រារព្ធធ្វើតាំងពីដើមរហូតដល់សព្វថ្ងៃ

ពិធីមង្គលការខ្មែរដើមដែលបានប្រារព្ធធ្វើតាំងពីដើមរហូតដល់សព្វថ្ងៃ
១. មុនថ្ងៃមង្គលការ
            - មើលថ្ងៃខែ ឆ្នាំ ផ្សំពង្សធាតុ កូនស្រី ប្រុស
            - ចូលចែចូវ
                        ក. អ្នកផ្លូវ ទៅស៊ើបសួរ
                        ខ. ទៅផ្ដល់ព័ត៌មានដល់គ្រួសារកូនស្រី
                        គ. ចូលចែចូវ
            - ស្ដីដណ្ដឹង
                        ក. ទៅលើកទី១ មានតែសាច់ញាតិពីរបីនាក់
                        ខ. ទៅលើកទី២ សូមឲ្យមានអ្នកមហាប្រុស
                        គ. រៀបចំមនុស្សចំនួន ៦ នាក់ (ស្រី៣ អ្នកផ្លូវ ប្រុស៣ អ្នកមហា) មានឪពុកម្ដាយ កូនប្រុស ។
            បន្ទាប់ពីស្ដីដណ្ដឹងហើយ កូនប្រុសត្រូវទៅបម្រើនៅផ្ទះកូនស្រីតាមរយៈពេលបានកំណត់។
            - ពិធីភ្ជាប់ពាក្យ
                        កំណត់ថ្ងៃភ្ជាប់ពាក្យ មានញាតិទាំងសងខាងដឹងឮ ជាអធិកអធម និងកំណត់ថ្ងៃរៀបការ ដើម្បីមើលពីអត្តចារិក នៃកូនប្រុសស្រី ។
            - ពិធីកំណត់ពេលា
២. ថ្ងៃមង្គលការ
            -​ ដង្ហែរកូនកម្លោះចូលរោងផ្កាស្លាផ្ទះខាងស្រី
            -ការសែនអ្នកតា
            -ការបេះផ្កាស្លា
            - ការលើកកំណត់ ស៊ីស្លា មើលពេលាកូនស្រីប្រុស
            -ការហែរកូនកម្លោះទៅសំពះមាតាបិតា
            -ពិធីកាត់សក់ ពិធីងូតទឹក ពិធីការសែនក្រុងពាលី ពិធីសែនចងដៃ ពិធីកាត់ និងជាវខាន់ស្លា ពិធីបុកល័ក្ខ ពិធីវេចខ្ចប់នំចំណី ពិធីដោតផ្កាស្លា ពិធីសំពះពេលា ពិធីចងដៃ ពិធីសំពះផ្កាស្លា ពិធីលាងជើង ពិធីសំពះផ្ទឹម ពិធីបង្វិលពពឹល ពិធីសាកន្ទេល ពិធីបាចផ្កាស្លា ពិធីតោងស្បៃកូនក្រមុំចូលបន្ទប់ ពិធីបញ្ចុកផ្លែឈើនំចំណី ពិធីសែនលាបំណន់តាដុងយាយជ័យ ពិធីផ្សំដំណេក។
៣. ក្រោយថ្ងៃមង្គលការ
            -កូនប្រុសស្រីយកផ្កាស្លាច្បង និងចង្ហាន់ទៅវត្ត ដើម្បីប្រគេនព្រះសង្ឃ និងទទួលពរជ័យ។
            -ឪពុកម្ដាយទាំងសងខាង នាំកូនប្រុសស្រីទៅសាលាសង្កាត់ ដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍។

            -កូនប្រុសស្រី គូស្វាមីភរិយា នាំគ្នាទៅសាកសួរញាតិមិត្តទាំងសងខាង។

No comments:

Post a Comment