ពិធីបុកលក្ខណ៍ធ្វើធ្មេញ គេត្រូវរកមនុស្សឲ្យបាន ៩នាក់ ក្នុងនោះមានស្រី ៤នាក់ និងប្រុស ៥នាក់ សុទ្ធតែនៅ (បរិសុទ្ធទាំងអស់)។ បន្ទាប់មករកដើមចេញក្រមុំ ១ដើម, លក្ខណ៍ជុំក្រឡង់ ១ដុំ, សាច់ជូ, ស្ដក្រាម, អំពិល, ជ័រចុង, បាយដំណើបលាយល្ង, អំបែងចាន, ទឹកដូង ២ កែវ, ទឹកតែ ២កែវ។ នៅមានវត្ថុផ្សេងៗ ៧មុខទៀតគឺ មាន់ស្ងោរ១, ស្រា ១ដប, ផ្លែឈើចម្រុះ ១ថាស, អង្ករ ១បាវ, ត្បាល់បុកលក្ខណ៍ ១, អង្រែ ១, ស្លេកចេក ៩បន្ទះ, ម្លូស្លា, នំ, ផ្លែឈើ, លុយ។
ចំណែកឯភ្លេងគេត្រូវលេងបទ៖
១. បទសោយសង្វាន
២. បទចៅភឹម
៣. បទអុំទូក
៤. បទអន្ទង
៥. បទជួរ ឬស្រីសួគ៌
៦. បទនាងនាគ
៧. បទចចេសស្រូវ៕
No comments:
Post a Comment