១. ភ្លេងពិណពាទ្យ៖ សម្រាប់កំដររបាំបុរាណ
ក្នុងពិធីបួងសួង បន់ស្រន់ លាបំណន់ ពិធីក្នុងសាសនា ដូចជា បុណ្យកឋិនទាន បុណ្យផ្កា
បុណ្យបំបួសនាគ បុណ្យពុទ្ធាភិសេក ។ល។
២. ភ្លេងអារក្ស៖ សម្រាប់កំដរក្នុងពិធី គោរពបូជាខ្មោច អារក្ស អ្នកតា ដើម្បីបញ្ចូលខ្មោចអារក្ស
អ្នកតា មកសាកសួរ ឬអង្វករ ដើម្បីថ្វាយដង្វាយ សុំសេចក្ដីសុខ ឬសម្រេចតាមបំណងណាមួយ។
៣. ភ្លេងខ្មែរ ឬ ភ្លេងមង្គល៖
សម្រាប់កំដរក្នុងពិធីមង្គលតាមប្រពៃណីជាតិ ដូចជាពីធីបញ្ចូលម្លប់
និងបញ្ចេញម្លប់កូនស្រី ពិធីមង្គលការ (ហែរកូនកម្លោះចូលរោងផ្កាស្លា) ពិធីកាត់សក់
ក្រុងពាលី សំពះ ផ្ទឹម...។
៤. ភ្លេងឆៃយ៉ាំ៖ សម្រាប់កំដរក្នុងពិធីបង្កបរិយាកាសរីករាយ ដូចជាបុណ្យកឋិនទាន បុណ្យផ្កា
បុណ្យបំបួសនាគជាដើម...។
៥. ភ្លេងមហោរី៖ សម្រាប់កំដរក្នុងបរិយាកាស ក្នុងពេលសម្ដែងល្ខោនមហោរី ។
៦. ភ្លេងក្លងធ្នាក់ ឬ ស្គរជ្វា៖ សម្រាប់កំដរ
ឲ្យមានបរិយាកាស សង្វេក ស្រងេះស្រងោច លន្លង់លន្លោច ដូចជាពិធី
តម្កល់សព ហែរសព បូជាសពជាដើម ។
៧. ភ្លេងគងស្គរ៖ សម្រាប់ប្រគុំ ពេលមានមនុស្សស្លាប់ ឬក្នុងពិធីលើកសព ។
៨. ភ្លេងស្គរយោល៖ សម្រាប់កំដរពេលដែលមានមនុស្សស្លាប់
និងកំដរក្នុងពេលលេងប្រដាល់សេរី ។
៩. ភ្លេងប៉ីកែវ៖ សម្រាប់ប្រគុំជាមួយនឹងភ្លេងដទៃៗទៀត
ក្នុងពិធីសែនទេវតា។
No comments:
Post a Comment