​វិធីសាស្ត្រ៨យ៉ាងជួយព្យាបាល​ស្នាម​សង្វារ​យ៉ាង​លឿនរហ័ស - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Sunday, December 6, 2015

​វិធីសាស្ត្រ៨យ៉ាងជួយព្យាបាល​ស្នាម​សង្វារ​យ៉ាង​លឿនរហ័ស

ហេតុផល​ចម្បង​ដែល​ធ្វើឲ​មាន​ស្នាម​សង្វារ​នៅ​លើ​ស្បែក គឺបណ្តាលមកពី​បាត់បង់​ភាព​រឹត​បន្តឹង​ស្បែក។ លក្ខខណ្ឌ​មួយចំនួន​ទៀត​បណ្តាល​មកពី​ផ្តល់​សម្ពាធ​បន្ថែម​ទៅលើ​ស្បែក​របស់​អ្នក​ដូច​ជា ការ​សម្រកទម្ងន់​ភ្លាមៗ, រាងកាយ​លូតលាស់​ភ្លាមៗ​នៅ​ក្នុង​វ័យជំទង់ និង​ពេល​មាន​ផ្ទៃពោះ, ពេលខ្លះ​ក៏អាច​បណ្តាល​មក​ពីការធ្វើ​លំហាត់ប្រាណ​ផងដែរ។ នៅ​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ អ្នក​នឹង​មាន​ស្នាមក្រហម​នៅ​លើស្បែក​របស់អ្នក។ ស្នាមនេះ​ភាគច្រើន​កើត​ចំពោះ​ស្ត្រី។ ស្នាម​សង្វារ​មិន​អាច​បាត់​ទៅវិញ​ដោយ​ឯកឯង​ឡើយ អ្នក​ត្រូវ​ព្យាបាល​វា​ឲ​បាន​ត្រឹម​ត្រូវ។ ជារឿង​ធម្មជាតិ ស្នាម​សង្វារ​នេះកើត​ចំពោះ​ស្ត្រីនៅ​ក្នុង​ពេល​វេលាណា​មួយ ប៉ុន្តែ​វា​បាន​ធ្វើឲ​ស្បែក​របស់​អ្នក​អាក្រក់​មើល។







ខាង​ក្រោមនេះ​ជាវិធីសាស្ត្រ​ព្យាបាល​ស្នាម​សង្វារ​យ៉ាង​លឿនរហ័ស៖



លាយស្ករស, ទឹកក្រូចឆ្មា និង​ប្រេង​គ្រាប់ធញ្ញ​ជាតិអាល់ម៉ុន
ស្ករស​ត្រូវ​បាន​ប្រើដើម្បី​ជម្រះ​កោសិកា​ងាប់ៗ​នៅលើស្បែក។ នេះជា​វិធីសាមញ្ញ​មួយ​ដើម្បី​បំបាត់​ស្នាម​សង្វារ។ យក​ស្ករស១ស្លាប​ព្រាកាហ្វេ និង​បន្ថែម​ទឹក​ក្រូចឆ្មា១ដំណក់ ហើយ​ប្រេង​គ្រាប់​ធញ្ញជាតិអាល់ម៉ុន១​ស្លាប​ព្រា​កាហ្វេ​ចូល។ រួច​កូរ​វាឲសព្វចូលគ្នា ហើយ​លាប​លើស្នាម​សង្វារ ត្រូវ​លាប​ថ្នមៗ ទុក​រយៈ​ពេល ៥ ទៅ ១០នាទី។ ធ្វើ​វិធី​នេះត្រូវប្រើ​រហូត​ដល់​ស្នាម​ត្រូវ​បាត់​អស់។



ចំណិតដំឡូង​បារាំង
ដំឡូង​បារាំង​សម្បូរទៅ​ដោយវីតាមីន​ជាច្រើន រួម​ទាំងសារ​ធាតុខនិជ, កាល់ស្យូម, ស័ង្កសី និង​ផូស្វ័រឺ។ វាអាច​ជួយឲ​កោសិកាស្បែក​លូតលាស់​ឡើង​វិញ។ វិធី​នេះ​ត្រូវ​ចំណាយ​តិច​បំផុត ហើយ​ជា​វិធីព្យាបាល​ស្នាម​សង្វារ​សាមញ្ញៗ។ យក​បន្ទះ​ដំឡូង​បារាំង មក​ជូតថ្នមៗ​លើស្នាម​សង្វាររយៈពេល ២ ទៅ ៣នាទី។ នៅ​ពេល​ទឹក​ដំឡូងបារាំង​នេះស្ងួត លាង​សម្អាត​ស្បែក​នឹង​ទឹកក្តៅ​ឧណ្ឌៗ។



ទទួលទាន​ទឹកឲ​បាន​គ្រប់គ្រាន់
ទឹក​ជា​ប្រភព​នៃអុកស៊ីសែន​ និង​សារធាតុចិញ្ចឹម​សម្រាប់គ្រប់​ផ្នែក​ទាំង​អស់នៃ​រាងកាយ។ ការ​ទទួលទាន​ទឹក​ឲបាន​គ្រប់គ្រាន់​អាច​ជួយការពារស្បែក​ពីបញ្ហា​ផ្សេងៗ។ ដើម្បី​ការពារ​ស្នាម​សង្វារ ត្រូវ​ផ្តល់ជាតិ​ទឹក​ដល់​ស្បែក ដើម្បី​កម្ចាត់​ជាតិពុល​ចេញ​ពីរន្ធ​ញើស។ ទទួលទាន​ទឹក​ឲ​បាន ១០ ទៅ ១២ កែវ​ក្នុង១ថ្ងៃ នោះរាងកាយ​នឹង​មាន​ជាតិ​ទឹក​ល្អ។



លាប​ប្រេង​អូលីវ​ក្តៅៗ
នេះជាវិធីព្យាបាល​ស្នាម​សង្វារ​ដ៏ល្បីល្បាញ​មួយ។ វាមាន​ផ្ទុក​នូវ​សារធាតុ​អុកស៊ីតកម្ម និង​សារធាតុ​ចិញ្ចឹម​ច្រើន​បំផុត។ ប្រេង​នេះ​មាន​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង អាច​ព្យាបាល​ស្នាម​សង្វារ​បាន។ យក​ប្រេងអូលី​វក្តៅ​ឧណ្ឌៗ លាប​លើស្នាម ហើយ​ម៉ាស្សាថ្នមៗ វា​នឹង​ជួយ​បង្កើន​ចរាចរណ៏​ឈាម ហើយ​កាត់​បន្ថយ​ស្លាក​ស្នាម។ បន្ត​ធ្វើវិធីនេះ​ឲបាន​ទៀង​ទាត់ ដើម្បី​អាច​ទទួលបាន​លទ្ធផល​ល្អ​បំផុត។



ទឹក​ក្រូចឆ្មា
ក្រូចឆ្មា​មាន​ផ្ទុកនូវ​ភ្នាក់ងារ​ជម្រះ​ពណ៌។ វិធីនេះមាន​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង ជួយកាត់​បន្ថយ​ស្នាម​សង្វារ។ វត្តមាន​អាស៊ីត​នៅក្នុង​ក្រូចឆ្មានឹងជួយព្យាបាល​ស្លាក​ស្នាម។ ច្របាច់​ក្រូចឆ្មា​យក​ទឹក លាបលើ​ស្នាម​ហើយ​ម៉ាស្សា​ជារង្វង់​រយៈ​ពេល ៣០នាទី បន្ទាប់​មក​លាង​សម្អាត​នឹង​ទឹកក្តៅឧណ្ឌៗ។ អ្នក​ក៏​អាច​លាយ​ទឹក​ត្រសក់​បន្ថែម​ក៏បាន​ដែរ។



លាប​ស៊ុតស
ស៊ុត​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​ជា​ច្រើន​ផ្សេង​គ្នា។ ស៊ុត​ស​ជា​ប្រភព​នៃវីតាមីន A និង​សរសៃ​ទឹក​ប្រូតេ​អ៊ីន ដូច្នេះ​វា​មាន​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង​ក្នុង​ការព្យាបាល​ស្នាម​សង្វារ និង​ស្លាក​ស្នាម។ ចម្រាញ់​យក​ស៊ុតស ដោយ​យក​ស៊ុត​លឿង​ចេញ។ បន្ទាប់​មក​កូរវា​ឲ​សព្វ​ដោយ​ប្រើសម រួចលាប​នៅ​លើស្លាក​ស្នាម។ ទុក​វា​ឲ​ស្ងួត​រយៈ​ពេល១៥នាទី ហើយ​លាង​សម្អាង​នឹង​ទឹក​ក្តៅ។



លាប​សាច់​ប្រទាល​កន្ទុយ​ក្រពើ
អត្ថប្រយោជន៏​នៃប្រទាល​កន្ទុយ​ក្រពើ​មាន​ការពេញ​និយម​បំផុត​នៅក្នុង​ការ​ថែរក្សា​ស្បែក។ វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ប្រូតេអ៊ីន​ដែល​អាច​ជួសជុល​ស្បែក​មនុស្ស។ សាច់​ប្រទាល​នេះ​អាច​ជួយព្យាបាល​ស្នាម​សង្វារ​បាន​យ៉ាង​ល្អ។ ចម្រាញ់​យក​សាច់​ចេញ​ពីប្រទាល​កន្ទុយ​ក្រពើ រួច​យក​ទៅ​លាបដោយ​ផ្ទាល់​លើកន្លែង​មាន​ស្លាកស្នាម​លើរាងកាយ ហើយ​ម៉ាស្សា​ថ្នមៗ ទុក​វា​ឲ​ស្ងួត​រយៈ​ពេល ២-៣នាទី រួច​លាង​សម្អាត​នឹង​ទឹក​ក្តៅឧណ្ឌៗ។



លាបប្រេង​ដើមតែ
ប្រេងនេះ​មានផ្ទុក​នូវសារធាតុ​ប្រឆាំង​នឹង​ការ​រលាក និង​សារធាតុប្រឆាំង​នឹងវីរុស។ វា​មាន​ប្រសិទ្ធិភាព​ជួយព្យាបាល​ការឈឺចាប់​លើស្បែក​គ្រប់​ប្រភេទ។ យកប្រេង​ដើម​តែបន្តិច រួច​ម៉ាស្សា​ថ្នមៗ​លើ​ស្នាម​សង្វារ។ បន្ត​វិធីព្យាបាល​នេះរយៈ​ពេល១ខែ៕





ប្រភព៖ ladycarehealth

No comments:

Post a Comment