​គន្លឹះ​១០​យ៉ាង​ដើម្បី​ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់​អ្នក​ឆ្លា​ត​ជាង​មុន - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Sunday, November 29, 2015

​គន្លឹះ​១០​យ៉ាង​ដើម្បី​ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់​អ្នក​ឆ្លា​ត​ជាង​មុន

ខួរ​ក្បា​ល​គឺ​ជា​ស​រី​រាង្គ​មួយ​ដ៏​សំខាន់​មួយ​ ដែល​ជា​មជ្ឈ​មណ្ឌល​បញ្ជា​សកម្ម​ភាព​ទាំង​ឡាយ​របស់​ រាង​កាយ​មនុស្ស​។ ​ជា​ការ​ពិត ​បើ​ខួរ​ក្បាល​របស់​អ្នក​មាន​ភាព​ក្លៀវ​ក្លា​ និង​មាំ​មួន ​អ្នក​​ពិត​ជា​មាន​សកម្ម​ភាព​យ៉ាង​ល្អ​ប្រសើរ​ជា​មិន​ខាន​។​


​ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លះ​ៗ​ ដែល​អាច​ជួយ​អ្នក​ឱ្យ​មាន​ភាព​ឆ្លាត​វៃ​ជាង​មុន​៖​
​១. ​ផ្ដល់​ចំណី​ដល់​ខួរ​ក្បាល​
​ប្រៀប​បី​ដូច​ជា​ម៉ាស៊ីន​ដែរ ​បើ​សិន​ជា​មិន​មាន​ប្រេង​ឥន្ធនៈ​សម្រាប់​ដំណើរ​ការ​ទេ​ ម៉ាស៊ីន​រ​បស់​អ្នក​មិន​អាច​ដំណើរ​ការ​បាន​ល្អ​ឡើយ​។ ​ខួរ​ក្បាល​ក៏​ដូច្នេះ​ដែរ​ បើ​សិន​ជា​អ្នក​មិន​បាន​ផ្ដល់​ចំណី​ដ៏​ ល្អ​ដល់​ខួរ​​ក្បាល​របស់​អ្នក ​ខួរ​ក្បាល​របស់​អ្នក​មិន​អាច​ធ្វើ​ការ​បាន​យ៉ាង​ល្អ​ឡើយ​។​ 

​២. ​ទទួល​ទាន​ដំណេ​ក​ឱ្យ​បាន​ស្កប់​ស្កល់​
​គ្មាន​អ្នក​ណា​ម្នាក់​ទទួល​ទាន​ដំណេ​កបាន​គ្រប់​គ្រាន់​​ឡើយ។​ សូម​អ្នក​ទ​ទួល​ពន្លឺ​ព្រះ​អាទិត្យ​ឱ្យ ​បាន​ច្រើន​ ​ហើយ​បរិភោគ​ជាតិ​ស្ក ​និង​ជាតិ​កាហ្វេ​អ៊ីន​ឱ្យ​បាន​តិច​តួច​បំផុត​។ ​លើស​ពី​នេះ​ ក៏​មាន​កម្ម​វិធី​ទូរស័ព្ទ​ខ្លះ​ៗ​​ដែល​អាច​ជួយ​ដល់​ដំណេក​របស់​អ្នក ​ដូច​ជា ​Sleep​ Cycle​ ដែល​អាច​ត្រួត​ពិនិត្យ ​​ដំណេក​រ​បស់​អ្នក​ និង​​បង្ហាញ​អំពី​ដំណាក់​កាល​នៃ​ការ​ដេក​លង់​លក់​របស់​អ្នក​។​

​៣.​ អនុ​វត្ត​ការ​ដឹង​ (សតិ)​
​ដើម្បី​ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់​អ្នក​មាន​ការ​ចង​ចាំ​បាន​ល្អ ​មធ្យោ​បាយ​មួយ​ដ៏​ល្អ​បំផុត​នោះ​គឺ​ការ​អនុ​វត្ត​ការ​ដឹង​ (សតិ) ​ដែល​មា​ន​ន័យ​ថា​ ការ​ដឹង​នូវ​រឿង​រ៉ា​វ​ដែល​បាន​កើត​ឡើង​នូវ​​​​​រាល់​ខណៈ​ ក្នុង​ពេល​បច្ចុប្បន្ន​របស់​​អ្នក។ ​

​៤.​ អនុ​វត្ត​យោហ្គា​
​ការ​អនុ​វត្ត​យោហ្គា​គឺ​ជា​ការ​អនុវត្ត​លំហាត់​ប្រាណ ​ដែល​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​មាន​ភាព​រឹង​មាំ​​យ៉ាង​ខ្លាំង​​ក្លា​​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​ក៏​ជួយ​ឱ្យ​ខួរ​ក្បាល​របស់​អ្នក​មាន​ភាព​ក្លៀវ​ក្លា​ និង​​ការ​ចង​ចាំ​បាន​​យ៉ាងល្អ​ផង​ដែរ​។​ 

​៥​.​ រៀន​ការ​កំណត់​ល្បឿ​ន​នៃ​ការ​អាន​
​នៅ​ក្នុង​សៀវភៅ​មាន​ចំណេះ​ដឹង​ច្រើន​រាប់​មិន​អស់ ​ដូច្នេះ​អ្នក​អាច​ទទួល​បាន​ចំណេះ​ដឹង​យ៉ាង​ច្រើន​អំពី​សៀវភៅ​ទាំង​នោះ​។​ ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ល្បឿន​​នៃការ​អាន​របស់​អ្នក​ផង​ដែរ​។ ​បើ​សិន​ជា​លោក​អ្នក​អាន​បាន​លឿន ​ហើយ​អាច​ទ​ទួល​បាន​យ៉ាង​ច្រើន​អំពី​សៀវភៅ​នោះ ​វា​មាន​ន័យ​ថា​អ្នក​មាន​ខួរ​ក្បាល​ល្អ​យ៉ាង​ប្រាកដ​។​ 

​៦.​ គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក​
​ការ​ហាត់​យោហ្គា ​និង​ការ​ធ្វើ​សមាធិ​គឺ​ជា​ការ​គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក​បាន​យ៉ាង​ល្អ ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អ្នក​អាច​ទទួល​យ​ក​ទាំង​ជ័យ​ជំនះ​ និង​បរា​ជ័យ​។ ​នេះ​ហើយ​គឺ​ជា​កិច្ច​ការ​ដែល​​អ្នក​ត្រូវ​ធ្វើ​ដើម្បី​គ្រប់​គ្រង​អារម្មណ៍​រ​បស់​អ្នក​។ ​

​៧.​ ប្រើ​​ប៊ិច​កត់ត្រា​
​សកម្ម​ភាព​ផ្លូវ​កាយ​ និង​សកម្ម​ភាព​ខួរ​ក្បាល​មា​ន​ទំនាក់​ទំនង​គ្នា​យ៉ាង​ឆាប់​រហ័ស​។​ ដូច្នេះ​ហើយ​ បើ​សិន​ជា​អ្នក​ធ្វើ​កំណត់​ត្រា​នូវ​រាល់​ព្រឹត្តិ​ការណ៍​ទាំង​ឡាយ​ នៅ​ក្នុង​សៀវ​ភៅ​រ​​បស់​អ្នក​​ ​អ្នក​នឹ​ង​មាន​ល​ទ្ធ​ភា​ព​ចង​ចាំ​បាន​យ៉ាង​ល្អ​។ ​

​៨. ​ស្ដាប់​បទ​ចម្រៀង​
​បទ​ចម្រៀង​មាន​សមត្ថ​ភាព​អាច​ជួយ​កាត់​ប​ន្ថយ​ស្ត្រេស ​(ភាព​តាន​តឹង​) ​និង​ការ​ឈឺ​ចាប់​ទាំ​ង​ឡាយ​។ ​

​៩. ​ធ្វើ​អ្វីៗ​ដែល​ថ្មី​
​ភា​ព​ច្នៃ​ប្រឌិត​ពេល​ខ្លះ​ត្រូវ​សង្គម​រិះ​គន់​ថា​ជា​កិច្ច​ការ​ដ៏​ឆ្កួត​លីលា​។ ​ប៉ុន្តែ​សូម​អ្នក​កុំ​ផ្ដេក​ផ្ដួល​តាម​ សង្គម​របស់​អ្ន​ក​អី ​ព្រោះ​ការ​បង្កើត​របស់​ថ្មីៗ ​នឹង​នាំ​មក​នូវ​ភាព​វៃ​ឆ្លាត​របស់​​អ្នក។ ​

​១០.​ ធ្វើ​សារ​ឡើង​វិញ​
​អ្វី​ដែល​អ្នក​យល់​ថា​ត្រឹម​ត្រូ​វ​អាច​នឹង​មិន​បាន​សម្រេច​ទេ ​នៅ​ពេល​ដែល​អ្នក​សាក​ល្បង​នៅ​លើ​ក​ទី១​នោះ​។​ ដូច្នេះ​វា​ទាម​ទារ​ឱ្យ​អ្នក​សាក​ល្បង​សារ​ជា​ថ្មី​ម្ដង​ទៀត​ និង​ម្ដង​ទៀត​ជា​​ច្រើន​សារ​​។ 


ប្រែសម្រួលដោយ៖ ប៊ុន លាភ
ប្រភព៖ Lifehack

No comments:

Post a Comment