ពួកគេនឹងនរ មិនសូវនិយាយ មិនសូវស្តី មិនសូវស្លៀកពាក់រៀបរយ ហើយគេជាកូនប្រុស។ តែមិនមែនថាកូនប្រុសគ្មានភាពភ័យខ្លាចនោះទេ។
រូបតំណាង
ការភ័យខ្លាចទី១ គឺចំណង់ផ្លូវភេទ
បុរសតែងគិតពីប្រធានបទនៃការរួមភេទជាមួយនារីៗចម្លែកៗដែលមិនមែនជាសង្សារ ឬទើបតែឃើញនាងដើរកាត់ពីមុខ។ គេផ្តល់សេរីភាពឲ្យខ្លួនគេតាមចិត្តចង់ក្នុងការគិតពីវិធីរួមភេទប្លែកៗតាមភាពយន្តវីដេអូអាសអាភាស ឬតាមដែលគំនិតគេគិតវាឡើងដោយខ្លួនឯង។ ចំណង់ផ្លូវភេទរបស់បុរសជារឿងធម្មតា សឹងថាវាមានសង្វាក់ស្មើនឹងការដកដង្ហើមចេញចូលរបស់គេ។ សូម្បីពេលកំពុងធ្វើអ្វីមួយ ធ្វើការ មើលខ្សែភាពយន្ត ហាត់ប្រាណ ស្តាប់ភ្លេង គេអាចឆ្លៀតគិតពីរឿងនោះបានគ្រប់ពេល ទោះបីគេជាអ្នកណា ជាសាស្ត្រាចារ្យ ជាកីឡាករ ជាប្រធានក្រុមហ៊ុន ជាអ្នកច្បាប់ ជាអ្វីក៏ដោយ ដូច្នេះហើយបុរសតែងតែមានសំណួរចំពោះខ្លួនឯងថា «ខ្ញុំមានបញ្ហារឿងផ្លូវភេទឬយ៉ាងណា? ខ្ញុំជាមនុស្សល្មោភកាម? តើអ្នកដទៃដឹងពីទម្លាប់គិតដ៏កខ្វក់របស់ខ្ញុំអត់?»
វាជារឿងធម្មជាតិរបស់បុរសប៉ុណ្ណោះ។ អ្វីៗគ្រាន់តែជាការគិត។ បុរសគ្រប់គ្នាបានគិតហើយវាបញ្ចប់ទៅជាមួយការគិតដដែល ចំណែកថាគេយកការគិតនោះមកធ្វើជាការពិត ឬអត់ វាអាស្រ័យទៅលើប្រភេទមនុស្ស និងវិធីគ្រប់គ្រងខ្លួនឯងម្នាក់ៗ។
ទោះយ៉ាងណា បុរសនៅតែភ័យថា គេមិនប្រក្រតីលើករណីនេះ។
ការភ័យខ្លាចទី២ គឺសមត្ថភាពសង្គម
បុរសតែងតែតូចចិត្ត ប្រសិនគេមានចំណូល ឬមានឋានៈសង្គមតិចជាងស្រីដែលគេស្រលាញ់។ អ្វីដែលគេខ្លាចបំផុតគឺខ្លាចបាត់បង់ការគោរពឲ្យតម្លៃ។
គេខ្លាចមនុស្សដែលគេត្រូវរស់នៅជាមួយមួយជីវិតនោះ មើលងាយគ្រួសារគេ ឪពុកម្ដាយគេ គេខ្លាចថ្ងៃណាមួយនាងនិយាយថា«ប្រាក់ខែបងឯង មិនបានទាំងទិញខោអាវអូនពីរកំប្លេផង» «ប្រាក់ខែបងឯងស្មើនឹង១០ភាគរយនៃចំណូលប្តីអ្នកជិតខាងយើង» «បងឯងជាប្រុសដែលគ្មានសមត្ថភាពចិញ្ចឹមប្រពន្ធកូនមិនរស់។ល។»
ទាំងនេះជាអ្វីដែលបុរសៗគិតបារម្ភជាជានិច្ចក្នុងជីវិតនៅលីវរបស់គេ អញ្ចឹងហើយស្រីដែលឆ្លាតអាចជួយគេឲ្យចាកចេញពីការបារម្ភទាំងនេះបាន នឹងក្លាយជានារីដែលគេខ្វះមិនបាន៕
ដកស្រង់ពី គេហទំព័រ សប្បាយ
No comments:
Post a Comment