ក្រដាសប្រាក់ ១០ដុល្លារ សហរដ្ឋ អាមេរិក នឹងកែប្រែថ្មី ដោយយករូប របស់ស្ត្រីឆ្នើម ម្នាក់មក ដាក់ជំនួស - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Sunday, August 2, 2015

ក្រដាសប្រាក់ ១០ដុល្លារ សហរដ្ឋ អាមេរិក នឹងកែប្រែថ្មី ដោយយករូប របស់ស្ត្រីឆ្នើម ម្នាក់មក ដាក់ជំនួស

ក្រដាសប្រាក់ ១០ដុល្លារ សហរដ្ឋ អាមេរិក នឹងកែប្រែថ្មី ដោយយករូប របស់ស្ត្រីឆ្នើម ម្នាក់មក ដាក់ជំនួស អាមេរិក៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីរតនាគារជាតិ របស់សហរដ្ឋ អាមេរិក បានធ្វើការប្រកាស មួយទាក់ទង ទៅនឹងការផ្លាស់ប្តូរ កំណែទម្រង់ថ្មី ទៅលើក្រដាសប្រាក់ ១០ដុល្លារ ដោយក្នុងនោះគឺ បានកែប្រែរូបចាស់ចេញ ដោយដាក់ជំនួសមកវិញ នូវរូបភាព របស់ស្ត្រីដ៏ឆ្នើមម្នាក់ ដែលរឿងនេះ ខានកើតមាន អស់រយៈពេលច្រើនជាង ១សតវត្ស ទៅហើយ។ យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា លោករដ្ឋមន្ត្រីនៃ រតនាគារជាតិ របស់សហរដ្ឋ អាមេរិក គឺលោក Jack Lew បានធ្វើការប្រកាស កាលពីថ្ងៃព្រហស្បត៍ នេះថាក្រដាសប្រាក់ ១០ដុល្លារថ្មី នឹងត្រូវដាក់បង្ហាញ នៅអំឡុងឆ្នាំ២០២០ ហើយក្នុងនោះគឺ នឹងត្រូវមាន រូបភាពរបស់ ស្ត្រីដ៏ឆ្នើមម្នាក់ ដែលមានស្នាដៃ ល្អគ្រប់គ្រាន់ក្នុងការ តំណាងឲ្យតម្លៃនៃ ប្រជាធិបតេយ្យភាព របស់ជនជាតិ អាមេរិក មកបញ្ចូលក្នុង ក្រដាសប្រាក់ដ៏ ថ្មីស្រឡាងនេះ។ ម្យ៉ាងវិញទៀត សម្រាប់ឆ្នាំដែល នឹងដាក់ចេញ ឲ្យប្រើប្រាស់នោះ គឺអាចនឹងធ្វើឡើង រួមគ្នាជាមួយនឹង ថ្ងៃខួប១០០ឆ្នាំ ដែលស្ត្រី អាចទាមទារ សិទ្ធិចូលរួមបោះឆ្នោត បានសម្រេច នៅក្នុងសហរដ្ឋ អាមេរិក។
ក្រដាសប្រាក់ ១០ដុល្លារអាមេរិក ដែលកំពុងប្រើប្រាស់ នាពេលសព្វថ្ងៃ
លោក Jack Lew បាននិយាយថា “ក្រដាសប្រាក់ ដែលរួមមាន រូបថតរបស់អ្នកដឹកនាំ កំពូលៗរបស់ សហរដ្ឋអាមេរិក ព្រមទាំងសញ្ញាសំគាល់ផ្សេងៗ ទៀតនោះគឺដើម្បី បង្ហាញ ក៏ដូចជា រំលឹកឡើងវិញ នូវកិត្តិយស និងភាពថ្លៃថ្នូរ តាំងពីអតីតកាល មកដល់ពេល បច្ចុប្បន្នរបស់ ប្រទេសយើង”។ គាត់បានបន្តទៀតថា “សម្រាប់ក្រដាសប្រាក់ ១០ដុល្លារ ដ៏ថ្មីរបស់យើង នឹងសម្រេចដាក់ បញ្ចូលរូបភាព របស់ស្ត្រីឆ្នើម ដើម្បីឆ្លុះបញ្ចាំង អំពីមហិច្ឆតា នៅថ្ងៃអនាគត ដែលមានភាព ខ្លាំងក្លាដូច ទៅនឹងអ្វី ដែលពួកយើង ធ្លាប់បានធ្វើ នៅពេលអតីតកាល រួចមកហើយ។ សម្រាប់ស្ត្រី ដែលនឹងត្រូវ ដាក់បញ្ចូលក្នុង ក្រដាសថ្មីនោះ គឺមិនទាន់បាន សម្រេចនៅឡើយទេ ព្រោះថាកំពុង តែស្ថិតនៅក្នុង ដំណាក់កាល បោះឆ្នោតដើម្បី ជ្រើសរើសមនុស្ស ដ៏សក្តិសមម្នាក់”។ រូបិយប័ណ្ណដែលមាន បង្ហាញរូបភាព ស្ត្រីឆ្នើមរបស់ អាមេរិក ដែលខានប្រើ ជាង១សតវត្ស មកហើយ គួរបញ្ជាក់ផងដែរថា រូបភាពរបស់ស្ត្រីឆ្នើមៗ នៃសហរដ្ឋអាមេរិក ខានលេចមុខនៅ លើរូបិយប័ណ្ណ របស់សហរដ្ឋអាមេរិក អស់រយៈពេល ច្រើនជាង១សតវត្ស មកហើយ ទើបដំណឹងមួយនេះ បានធ្វើឲ្យ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង៕ បេក្ខភាពសំខាន់ៗ មួយចំនួនដែល អាចនឹងត្រូវ ដាក់បញ្ចូលក្នុង ក្រដាសប្រាក់ ១០ដុល្លារ ថ្មី៖ Harriett Tubman និរាក្រីតិជន (អ្នកទាមទារ ឲ្យមានការ លើកលែងទោស ទៅដល់ពួកទាសករ) របស់សហរដ្ឋអាមេរិក Rosa Parks សកម្មជនទាមទារ សិទ្ធិឲ្យពលរដ្ឋ (ឆ្វេង) Eleanor Roosevelt ស្ត្រីទីមួយ របស់សហរដ្ឋ អាមេរិក (ស្តាំ) Betsy Ross អ្នកបង្កើតទង់ជាតិ សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៧៧៦ Ida B. Wells អ្នកដឹកនាំក្រុម ទាមទារសិទ្ធិមនុស្ស (ឆ្វេង) Susan B. Anthony អ្នកទាមទារ សិទ្ធិបោះឆ្នោត ជូនស្ត្រីក្នុង សហរដ្ឋអាមេរិក (ស្តាំ) Wimla Mankiller អ្នកដឹកនាំសញ្ជាតិអាមេរិក (ឆ្វេង) Magaret Sanger សកម្មជនគ្រប់គ្រង នៃការចាប់កំណើត របស់ទារក (ស្តាំ)

No comments:

Post a Comment