អនុក្រឹត្យកែប្រែតម្លៃឯកតា សន្ទស្សន៍បៀរវត្សមូលដ្ឋានរបស់មន្ត្រីរាជការស៊ីវិលប្រចាំឆ្នាំ២០១៧ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Monday, January 2, 2017

អនុក្រឹត្យកែប្រែតម្លៃឯកតា សន្ទស្សន៍បៀរវត្សមូលដ្ឋានរបស់មន្ត្រីរាជការស៊ីវិលប្រចាំឆ្នាំ២០១៧

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញអនុក្រឹត្យកែប្រៃ តម្លៃឯកតានៃសន្ទស្សន៍បៀវត្ស មូលដ្ឋានរបស់មន្ត្រីរាជការ ពីចំនួន១៧០០រៀល ឡើងដល់១៩០០រៀល ដែលឯកតា សន្ទស្សន៍នេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។
អនុក្រឹត្យរបស់សម្តេចតេជោ បានបញ្ជាក់ថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះមន្ត្រីរាជការកម្ពុជា កំពុងបម្រើការងារស្ថិតក្រោម៖
* ច្បាប់ស្តីពីសហលក្ខនិ្តកៈ មន្ត្រីរាជការស៉ីវិលនៃកម្ពុជា
* ច្បាប់ស្តីពីសហលក្ខនិ្តកៈ ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ។
* ច្បាប់ស្តីពីសហលក្ខនិ្តកៈ នៃចៅក្រម និងព្រះរាជអាជ្ញា។
* ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ។
* ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ សវនកម្មនៃអាជ្ញាធរសវនកម្មជាតិ។
* ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌ មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ។
* ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ព័ត៌មានលម្អិត សូមអានអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជាទាំងស្រុង៖

No comments:

Post a Comment