តើ​ត្រូវមាន​អ្វីខ្លះ​ដើម្បី​ក្លាយជា​គ្រូបង្រៀន​ល្អ​មួយរូប​? - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Friday, November 11, 2016

តើ​ត្រូវមាន​អ្វីខ្លះ​ដើម្បី​ក្លាយជា​គ្រូបង្រៀន​ល្អ​មួយរូប​?

គ្រូបង្រៀន មិនមែនជា​អាជីព​មួយ​ដែល​គ្រប់​បុគ្គល​ទាំងអស់ សុទ្ធតែ​អាចបំពេញ ដើម្បី​ក្លាយជា​គ្រូបង្រៀន​ល្អ​បានទេ​។ អាជីព​ជា​គ្រូបង្រៀន ត្រូវ​ប្រឈម​បញ្ហា​ជាច្រើន​ទាំង​ពេល​កំពុង​បង្រៀន និង​ក្រោយពេល​បង្រៀន ព្រោះ​គ្រូបង្រៀន ត្រូវបាន​គេ​ចាត់ទុកថា ជា​ជន​គំរូ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ប៉ុន្តែ​គ្រូបង្រៀន ក៏​ងាយ​ទទួលរង​ការរិះគន់ ពី​មនុស្ស​ជុំវិញខ្លួន​ផងដែរ ប្រសិនបើ​គ្រូបង្រៀន​មាន​ល័ក្ខខ័ណ្ឌ​ណាមួយ មិន​សមស្រប​តាម​តម្រូវការ​របស់​សិស្ស និង​រូបភាព​មិនល្អ​នៅក្នុង​សង្គម ។ 

ខាងក្រោម​នេះ គឺជា​ចំណុច​មួយចំនួន​ដែល​អាចជួយ​ឲ្យ​ក្លាយជា​គ្រូបង្រៀន​ល្អ​មួយរូប​៖ 
   
១/. ត្រូវមាន​ចំណេះដឹង​លើ​ជំនាញ ឬ​ឯកទេស​វិជ្ជាជីវៈ​របស់ខ្លួន ឲ្យ​បាន​ពិតប្រាកដ​ 

២/. ត្រូវមាន​ជំនាញ​គរុកោសល្យ​ក្នុងការ​បង្រៀន គ្រប់គ្រង​សិស្ស គ្រប់​ថ្នាក់រៀន គ្រប់គ្រង​បរិយាកាស​សិក្សា គ្រប់គ្រង​ពេលវេលា​សិក្សា គ្រប់គ្រង​ការងារ​សាលា​របស់​សិស្ស​ 

៣/. ត្រូវមាន​វិធីសាស្ត្រ​បង្រៀន​ដើម្បី​ឲ្យ​សិស្ស​ងាយ​យល់ និង​ងាយ​ទទួលបាន​ពុទ្ធិ​ 

៤/. ត្រូវតែ​ជា​បុគ្គល​ដែល​ស្រឡាញ់​ស្វ័យ​សិក្សា​ខាង​ផ្នែក​សិក្សា​ស្រាវជ្រាវ និង​ការវាយតម្លៃ​ 

៥/. ត្រូវតែ​ជា​បុគ្គល​ដែលមាន​ក្រមសីលធម៌​វិជ្ជាជីវៈ សមជា​អ្នក​អប់រំ និង​ជា​ជន​គំរូ​ 

៦/. ត្រូវមាន​ជំនាញ​ផ្នែក​ភាសាបរទេស បន្ថែម​ពីលើ​ចំណេះដឹង​ផ្នែក​ជំនាញ​ 

៧/. ត្រូវ​មានចំណេះ​ទូលំទូលាយ​លើ​ចំណេះដឹង​ទូទៅ​ក្រៅពី​ជំនាញ​ 

៨/. មានការ​យល់ដឹង​ពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា គឺ​ការប្រើប្រាស់​កំ​ព្យូ​ទ័​រ​ 

៩/. ជា​បុគ្គល​ដែលមាន​ជំនាញ​ខាង​ប្រាស្រ័យ​ទាក់ទង ទាំង​ជាមួយ​សិស្ស មាតាបិតា​សិស្ស អ្នក​រួម​ការងារ និង​មនុស្ស​នៅក្នុង​សង្គម​ 

១០/. ត្រូវតែ​ជា​បុគ្គល​ដែល​ចេះ​រួមរស់ ជាមួយ​មនុស្ស​ជុំវិញខ្លួន  

១១/. ត្រូវតែ​ជា​បុគ្គល​ដែលមាន​ស្មារតី​មិន​ឆេវឆាវ ចេះ​អត់ធ្មត់ និង​បេះដូង​ត្រជាក់​៕ 

No comments:

Post a Comment