អត្ថប្រយោជន៍នៃក្រសាំងទាប ចំពោះសុខភាព - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Saturday, August 27, 2016

អត្ថប្រយោជន៍នៃក្រសាំងទាប ចំពោះសុខភាព


         ក្រសាំងទាបជារុក្ខជាតិប្រភេទស្មៅច្រើនដុះតាមគុម្ពផ្កា ក្នុងសួនបន្លែ តាមកៀនកោះដែលសើមត្រជាក់ មានកម្ពស់ពី ១៥ ទៅ ៣០ សម មានដើមសថ្លាស្រួយ បៀមជាតិទឹក មានស្លឹកពណ៌បៃតងភ្លឺ និងគ្រាប់ល្អិតៗដូចម្រេច រសជាតិហឹរ ។ ខ្មែរយើងនិយមបរិភោគជាអន្លក់ ឬ ឆាត្រឡប់ជាមួយសាច់គោ ក្រសាំងទាបមានអត្ថប្រយោជន៍សម្រាប់សុខភាព សម្រស់ និង រក្សាជម្ងឺ ដោយសារក្រសាំងទាប មានបរិមាណ វិតាមីន C និង បេតាការ៉ូទីនខ្ពស់ ក្នងស្លឹកមានសារធាតុ TRINIDATE ដែលច្រើនយកមកប្រើជាថ្នាំត្រជាក់។ នៅប្រទេសមួយចំនួន ក្រសាំងទាបត្រូវបានយកមកប្រើទម្លាក់ ជាតិខ្លាញ់ក្នុងឈាម Cholesterol។ ខាងក្រោមគឺជាអត្ថប្រយោជន៍ ជាច្រើនទៀតរបស់ក្រសាំងទាប៖
          ១. ស្លឹកក្រសាំងទាប យកមកបុកពូតយកទឹកពិសារបំបាត់ឈឺក្បាល ។
          ២. បំបាត់ជម្ងឺភ្នែក , កន្ទុយថ្លែន Glaucoma
          ៣.បន្ថយកម្តៅ កែរលាក , បំបាត់ចុកពោះ
          ៤. មហារីកសុដន់
          ៥. ជួយបេះដូង , បញ្ចុះ ទឹកនោម
          ៦. ព្យាបាលរើម ( បុកស្លឹក ជាមួយល្មៀត និង ម្សៅអង្ករ យកទៅ បិទ ទុកចោលមួយយប់ )
          ៧. កែពិស , បុស , កើតមុន ដោយទប់ស្កាត់ពពួកបាត់តេរី
          ៨. ជួយបំបាត់ការឈឺសន្លាក់
          ៩. ប្រឆាំងរ៉ាឌីកាល់សេរី ទប់ស្កាត់ជម្ងឺមហារីក
          ១០. ស្លឹកក្រសាំងទាបមិនត្រឹម រក្សាមុនទេ ថែមទាំងជួយ បំប៉នស្បែកឲ្យភ្លឺរលោង ( ច្រើន   
                   យកស្លឹកដាំទឹកយកមកលាងមុខ )
          ១១. ច្របាច់ស្លឹកយកមកកក់សក់បំបាត់ជ្រុះ និងធ្វើឲ្យសក់ភឺ្លទន់រលោង ។

សម្គាល៖ ក្រសាំងទាបជាបន្លែសម្រាប់បរិភោគ មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺឡើយគ្រាន់តែវាមានគុណសម្បត្តិ ដល់ការថែរក្សាសុខភាពនិង ជំងឺ ៕

ប្រភពមកពី៖ Sakhan Um

No comments:

Post a Comment