ស្មៅជើងក្រាស់ជារុក្ខជាតិស្មៅដែលមានដុះស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាយើងនេះ។
ស្មៅជើងក្រាស់មានស្លឹកជាទ្រនុងស្របពណ៌បែតង ដើមរាងសំប៉ែត មានផ្កាជាកញ្ចុំបែកជា បី
ឬបួន ។ វាជាស្មៅបំបែកគុម្ព ដុះលើដីមិនជាំទឹក ឬដីទួល។ ស្មៅជើងក្រាស់ មិនត្រឹមតែជាអាហារសម្រាប់សត្វពាហនៈប៉ុណ្ណោះទេ
វាជាឱសថបុរាណ ដ៏មានប្រសិទ្ធភាព។ យើងប្រើ ផ្នែកឫស និងដើម នៃស្មៅជើងក្រាស
សម្រាប់ធ្វើជាឱសថ។
យើងយក ឫស និងដើម ស្ងោរ ឬយកមកបុកត្រាំផឹកកែអាការៈហើមពោះ
ជួយបញ្ចេញញើស បន្ថយគ្រុនក្ដៅ សម្រួលផ្សះមុខរបួសវះកាត់ កែរាគមួល ជំនួយថ្លើម
ជួយបន្ថយអាការៈលើសឈាម យ៉ាងមានប្រសិទ្ធភាពផងដែរ។ ម្យ៉ាងទៀតក្នុងពេលប្រថុចញ៉ុចបើបងប្អូនមានពស់ចឹក
រឺខាំសូមបងប្អូនយកស្មៅជើងក្រាស់
បុកអោយម៉ដ្ឋដាក់ជាមួយអាចម៍គោរួចយកមកបិតលើមុខពស់ខំហើយដាក់ភ្លើងកំដៅពីក្រោមកន្លែងបិទតិចតិចហើយទុលរយៈពេល
មួយម៉ោងក្រោយទើបបកចេញ។ ហើយវិធីនេះក៏អាចប្រើសម្រាប់អ្នកដែលមុតធ្មុងត្រីដែលមានពិសដូចជាត្រីអណ្តែងជាដើមបានផងដែរ
វាអាចជួយបន្សាបជាតិពិស យ៉ាងមានប្រសិទ្ធភាព។
ប្រភពមកពី៖ Sakhan Um
No comments:
Post a Comment