រាជរដ្ឋាភិបាល នឹងដំឡើងប្រាក់បៀវត្ស ជូនមន្រ្តីរាជការ ច្រើនជាង១លានរៀល នៅឆ្នាំ២០១៨ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Wednesday, August 31, 2016

រាជរដ្ឋាភិបាល នឹងដំឡើងប្រាក់បៀវត្ស ជូនមន្រ្តីរាជការ ច្រើនជាង១លានរៀល នៅឆ្នាំ២០១៨


ភ្នំពេញ ៖ ដើម្បីឈានទៅសម្រេច បានគោលដៅបៀវត្ស អប្បបរមាច្រើនជាង១លានរៀល និងបង្ហាញ ពីអាទិភាពចម្បងៗ ក្នុងក្របខណ្ឌគោល នយោបាយហិរញ្ញវត្ថុឆ្នាំ២០១៧ នឹងបន្តតម្រង់ដោយផ្តោតទៅលើការ បង្កើនគុណភាពនៃសេវាសាធារណៈ ក៏ដូចជាការបន្តគាំទ្រដល់ចលនា នៃការកែទម្រង់ស៊ីជម្រៅ របស់រាជ រដ្ឋាភិបាល លើវិស័យសង្គមនិងសេដ្ឋកិច្ចនោះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានអះអាងពីការ បន្តតដំឡើងប្រាក់បៀវត្សជូនដល់មន្រ្តីរាជការនៅឆ្នាំ២០១៨។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនៅក្នុងសុន្ទរកថា គន្លឹះរបស់ខ្លួន នៅក្នុងសិក្ខាសាលា ស្តីពី ការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងថវិកាហិរញ្ញវត្ថុ សាធារណៈឆ្នាំ២០១៧ នាវិមានរដ្ឋសភានៅថ្ងៃទី១៤​ខែមិថុនានេះថា “ផ្អែកលើការអនុវត្តកម្មវិធីកែ ទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុ សារធារណៈក្នុងរយៈពេលជាង១០ឆ្នាំមកនេះ កម្ពុជាបានកសាង និងសម្រេចបានជាសារ វ័ន្តនូវមូលដ្ឋាន នៃភាពជឿទុកចិត្តនៃថវិកា និងបានបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ទាំងក្នុងទិដ្ឋភាព នៃការរៀបចំការអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃលើការ អនុវត្តថវិកាដែលជាមូលដ្ឋានគ្រឹះ សម្រាប់បន្តបោះ ជំហានទៅសម្រេចបានគោលបំណងចម្បងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ទី៣ឆ្នាំ២០១៦-២០២០ ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងខែមិនាឆ្នាំ២០១៦ពោលគឺធានានូវការ​ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ សំដៅលើការផ្សា ភ្ជាប់ថវិកាទៅនឹងរចនាសម្ព័ន្ធគោលនយោបាយ កម្មវិធីនិងផែនការសកម្មភាពរបស់ក្រសួង ស្ថាប័ន”។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងទិដៅនេះ ការដាក់អនុវត្តសាកល្បង ថវិកាកម្មវិធីពេញលេញ គឺជា ស្នូលនៃ ដំណាក់កាលទី៣ នៃការកែទម្រង់គារគ្រប់គ្រងហិរញ្ញវត្ថុសធារណៈឬប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ឬសមិទ្ធិ កម្មនិងវិមជ្ឈការស្រប ទៅតាមទិសដៅយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ២០១៣-២០២០។
យ៉ាងណាលោក អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា នៅឆ្នាំ២០១៦នេះ ក្រសួង ស្ថាប័នចំនួន២៥ត្រូវ បានដាក់ឱ្យ អនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា ហើយឆ្នាំ២០១៧ខាងមុខនេះ ក្រសួងស្ថាប័ន ចំនួន១១បន្ថែម ទៀត ក៏នឹងត្រូវបានដាក់ឱ្យអនុវត្តថវិកាកម្មវិធីដូចគ្នានេះដែរ។
សូមបញ្ជាក់ថា អាទិភាពចម្បងៗរបស់រាជរដ្ឋាភិបាលរួមមាន៖ ការបន្តដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ ដើម្បីឈានទៅ​សម្រេចគោលដៅបៀវត្សអប្បបរមាច្រើនជាង១លានរៀលនៅឆ្នាំ២០១៨ , ការបង្កើនការ វិនិយោគ ដើម្បីទ្រទ្រង់កំណើន​សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តាមរយៈការវិភាជថវិកា ដើម្បីគោលដៅនៃ ការបង្កើនផលិតភាព និងការពង្រឹងភាព​ប្រកួតប្រជែងសេដ្ឋកិច្ច ,ការបន្តយកចិត្តទុកដាក់បង្កើន ចំណាយ លើការអភិវឌ្ឍជំនាញ,ការពង្រឹងវិស័យអប់រំ ,ការបង្កើនផលិត​ភាពកសិកម្ម ,ការកសាង និងកែលម្អរ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ,ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនគ្រប់​ប្រភេទឱ្យក្លាយទៅជា​ប្រព័ន្ធឡូជីស្ទីកមួយរស់រវើក និងមានភាពប្រកួតប្រជែងក្នុងគោលដៅលើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងអភិវឌ្ឍន៍ជនបទ៕

No comments:

Post a Comment